Panadol 500 mg

គុណភាពព្យាបាល

Paracetamol គឺជាឱសថបំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ។  ព្យាបាលការឈឺចាប់ពីកម្រិតស្រាលទៅមធ្យម និងការព្យាបាលនៃជំងឺគ្រុនក្តៅរួមទាំងៈ

  • ឈឺក្បាល 
  • ជំងឺឈឺក្បាលប្រកាំង
  • ឈឺសាច់ដុំ
  • ឈឺចាប់ពេលមករដូវ
  • ឈឺបំពង់ក
  • ឈឺសាច់ដុំ
  • គ្រុន និងការឈឺចាប់ដែលទាក់ទងនឹងការចាក់វ៉ាក់សាំង / ការចាក់ថ្នាំបង្ការ
  • ឈឺចាប់បន្ទាប់ពីវះកាត់ធ្មេញ / ការដកធ្មេញ
  • ឈឺធ្មេញ
  • ឈឺត្រចៀក / អូតាល់ហ្សៀ (otalgia) 
  • ជំងឺរលាកផ្លូវដង្ហើមដែលរួមមានជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ
  • ឈឺរលាកឆ្អឹងសន្លាក់។

រូបភាពឱសថ

ជាឱសថប្រភេទគ្រាប់
បរិមាណឱសថក្នុងប្រអប់
ក្នុង1ប្រអប់ មាន10បន្ទះ 1បន្ទះមាន 12គ្រាប់

សមាសធាតុផ្សំ

ក្នុង1គ្រាប់មានៈ
សមាសធាតុផ្សំសកម្ម៖
Paracetamol ................... 500 mg
សមាសធាតុផ្សំបន្ទាប់បន្សំ៖
Pregelatinised Starch, Maize Starch, Povidone, Potassium Sorbate, Talc, Stearic Acid, Hydroxypropyl Methylcellulose (HPMC), Triacetin.

ការហាមប្រើ៖

ផលិតផលនេះត្រូវបានហាមប្រើចំពោះអ្នកជំងឺដែលងាយមានប្រតិកម្មជាមួយ Paracetamol ឬសារធាតុផ្សំណាមួយនៃឱសថនេះ។

  • អានបន្ថែម
  • អានតិចជាងនេះ

កម្រិត និងរបៀបប្រើ
ហាមប្រើលើសកម្រិតដែលបានបញ្ជាក់។

កម្រិតទាបបំផុតដែលចាំបាច់ប្រើ ដើម្បីទទួលបានប្រសិទ្ធភាព គួរតែត្រូវបានប្រើសម្រាប់រយៈពេលខ្លីបំផុតនៃការព្យាបាល។

ប្រើលេបតាមមាត់តែប៉ុណ្ណោះ។

Children aged 7 to 12 years can take half to 1 caplet every 4-6 hours with water, as required. Do not exceed the maximum of 4 caplets in a 24-hour period. Do not use for more than 48 hours except on medical advice.i

Panadol Caplets with OPTIZORB Formulation are not recommended for use in children aged under 7 years.i

Learn more about Panadol dosage for adults and children.

កម្រិត និងរបៀបប្រើ
ចន្លោះពេលប្រើជាអប្បបរមា៖ 4ម៉ោង។
កម្រិតប្រើជាអតិបរមាប្រចាំថ្ងៃ៖ 4000 មីលីក្រាម។

មនុស្សពេញវ័យ (រួមបញ្ចូលទាំងមនុស្សចាស់) និងកុមារដែលមានអាយុពី ១២ ឆ្នាំឡើងទៅ៖
500 មីលីក្រាមទៅ 1000 មីលីក្រាម paracetamol (1 ទៅ 2គ្រាប់) ត្រូវប្រើជារៀងរាល់ 4 ទៅ 6 ម៉ោងតាមការចាំបាច់។ 


ក្មេងអាយុពី 6 ទៅ 11 ឆ្នាំ៖

មិនត្រូវប្រើលើសពី 4ដងក្នុងរយៈពេល 24ម៉ោង។ 
រយៈពេលអតិបរមានៃការប្រើប្រាស់ដោយគ្មានការណែនាំពីអ្នកវេជ្ជសាស្រ្ត៖ 3 ថ្ងៃ។ 
កម្រិតប្រើប្រចាំថ្ងៃជាអតិបរិមា៖ 60មីលីក្រាម/គីឡូក្រាម ត្រូវប្រើក្នុងកម្រិតបែងចែកគឺពី 10 ទៅ 15មីលីក្រាម/គីឡូក្រាម ក្នុងអំឡុងពេល 24ម៉ោង។ 
អាយុ 6-8 ឆ្នាំ៖ 250មីលីក្រាម (½ គ្រាប់)។ 
អាយុ 9-11 ឆ្នាំ៖ 500មីលីក្រាម paracetamol (1គ្រាប់)។ 
ក្មេងអាយុក្រោម 6 ឆ្នាំ៖ 
មិនត្រូវបានណែនាំសម្រាប់ក្មេងអាយុក្រោម 6 ឆ្នាំ។ 

 

 

  • អានបន្ថែម
  • អានតិចជាងនេះ

ព័ត៌មាន​បន្ថែម

  • ផ្សំពី paracetamol។ ហាមប្រើជាមួយផលិតផលណាដែលមានផ្ទុកនូវសារធាតុ paracetamol ផ្សេងទៀត។ ការប្រើប្រាស់រួមផ្សំជាមួយផលិតផលផ្សេងទៀតដែលមានផ្ទុក paracetamol អាចនឹងធ្វើឱ្យហួសកម្រិត។
  • ការប្រើឱសថ paracetamol លើសកម្រិតអាចបណ្តាលឱ្យខូចថ្លើមដែលអាចតម្រូវឱ្យប្តូរថ្លើម ឬនាំឱ្យស្លាប់។
  • អ្នកដែលមានជំងឺថ្លើមស្រាប់ បង្កើនហានិភ័យនៃការខូចខាតថ្លើមដែលទាក់ទងនឹងការប្រើ Paracetamol។ អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺខ្សោយថ្លើម ឬ តម្រងនោមត្រូវតែស្វែងរកការណែនាំពីគ្រូពេទ្យ មុននឹងប្រើប្រាស់ឱសថនេះ។​
  • ករណីនៃវិបត្តិមុខងារ ឬខ្សោយថ្លើមត្រូវបានគេរាយការណ៍ចំពោះអ្នកជំងឺដែលមានកម្រិត Glutathione ថយចុះ ដូចជាអ្នកដែលកង្វះជីវជាតិធ្ងន់ធ្ងរ មិនឃ្លានអាហារ មានទម្ងន់តិច 
  • អ្នកជំងឺដែលមានទម្លាប់ផឹកស្រាជាប្រចាំ ឬមានមេរោគក្នុងឈាម។
  • ចំពោះអ្នកជំងឺដែលមានកម្រិត glutathione ថយចុះការប្រើប្រាស់ឱសថ paracetamol អាចបង្កើនហានិភ័យនៃការបំលែងជាតិអាស៊ីតក្នុងឈាមកើនឡើង។
  • ប្រសិនបើរោគសញ្ញានៅតែមាន, ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ ទុកឱ្យផុតពីភ្នែក និងដៃក្មេង។

ឥទ្ធិពលប្រឆាំងកំណកឈាមរបស់ warfarin និងពពួក coumarins ផ្សេងទៀតអាចបង្កើនកំណើនហានិភ័យនៃការហូរឈាម ដោយការប្រើ paracetamol ប្រចាំថ្ងៃរយៈពេលយូរ ការប្រើម្តងម្កាលមិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទេ។

ចំពោះស្រ្តីមានផ្ទៃពោះ

ដូចគ្នានឹងការប្រើឱសថណាមួយដែរ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះគួរតែស្វែងរកពិភាក្សាជាមួយគ្រូពេទ្យជាមុន មុនពេលប្រើឱសថ paracetamol។ ប្រសិនបើចាំបាច់ គួរប្រើក្នុងកម្រិតដែលទាបបំផុត និងរយៈពេលខ្លីបំផុត។

ចំពោះស្រ្តីបំបៅដោះកូន

Paracetamol ត្រូវបានបញ្ចេញទៅក្នុងទឹកដោះម្តាយ ប៉ុន្តែមិនមានបរិមាណច្រើនទេ។ ទិន្នន័យចេញផ្សាយដែលអាចរកបាន មិនបានហាមប្រើចំពោះស្រ្តីបំបៅដោះកូនទេ។

រំខាន

ផលរំខានពីទិន្នន័យនៃការសិក្សាប្រវិត្តិគ្លីនិកគឺមានទាំងមិនញឹកញាប់ និងពីការប្រើលើអ្នកជំងឹក្នុងក្រុមតូចៗ។ ដូច្នោះ ផលរំខានត្រូវបានរាយការណ៍ពីបទពិសោធន៍យ៉ាងពេញលេញក្រោយដាក់លក់លើទីផ្សារនៅក្នុងកម្រិតព្យាបាល/ក្នុងបរិយាយប័ណ្ណឱសថ​ និងត្រូវបានគេគិតថាមានជាប់ពាក់ព័ន្ធ ត្រូវបានរាយនៅក្នុងតារាងខាងក្រោមដោយចំណាត់ថ្នាក់ប្រព័ន្ធសរីរាង្គ និងភាពញឹកញាប់។
ការសន្មតខាងក្រោមនេះត្រូវបានគេប្រើ ដើម្បីបែងចែកផលរំខានដូចជាៈ ញឹកញាប់ខ្លាំង (≥1/10) ញឹកញាប់ (≥1/100, <1/10) មិនញឹកញាប់ (≥1/1,000, <1/100) កម្រ (≥1/10,000, <1/1000) កម្រមានណាស់ (<1/10,000) មិនដឹង (មិនអាចប៉ាន់ប្រមាណបានពីទិន្នន័យដែលមាន)។
ភាពញឹកញាប់នៃផលរំខានត្រូវបានគេប៉ាន់ប្រមាណពីការរាយការណ៍ដោយស្ម័គ្រចិត្ត ដែលទទួលបានតាមរយៈទិន្នន័យក្រោយដាក់លក់លើទីផ្សារ។
ទិន្នន័យក្រោយដាក់លក់លើទីផ្សារ

ប្រព័ន្ធរាងកាយ. ផលរំខាន ភាពញឹកញាប់
វិបត្តិប្រព័ន្ធឈាម និងប្រព័ន្ធទឹករងៃ កង្វះប្លាកែតនៅក្នុងឈាម កម្រណាស់
វិបត្តិប្រព័ន្ធភាពស៊ាំ ប្រតិកម្មអាណាហ្វីឡាក់ទិច, ប្រតិកម្មអាល្លែហ្ស៊ី, រួមទាំងកន្ទួលលើស្បែក, ហើមសរសៃឈាមក្រោមស្បែក, រោគសញ្ញា Stevens-Johnson និងពុលកោសិកាភ្នាស កម្រណាស់
វិបត្តិផ្លូវដង្ហើម ទ្រូង និងប្រអប់ទ្រូង
ទងសួតកន្ត្រាក់រួមត្បៀត​(Bronchopasm) ចំពោះអ្នកជំងឺមានប្រតិកម្មជាមួយ Aspirin និងឱសថ NSAIDs ដទៃទៀត កម្រណាស់
វិបត្តិថ្លើម
ខូចមុខងារថ្លើម កម្រណាស់

អត្ថបទដែលជាប់ពាក់ព័ន្ធ

សូមស្វែងរកឱសថបន្ថយការឈឺចាប់ប្រចាំថ្ងៃ Panadol គ្រប់ប្រភេទនៅថ្ងៃនេះ

សូមអានបរិយាយប័ណ្ណឱសថជានិច្ច មុននឹងប្រើប្រាស់។

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752