គុណភាពព្យាបាល
សម្រាប់ជួយបំបាត់ការឈឺចាប់ឆ្អឹងរូងច្រមុះ និងរោគសញ្ញាគ្រុនផ្តាសាយ គ្រុនក្តៅ ការឈឺចាប់ និងតឹងច្រមុះ។
ជាឱសថប្រភេទគ្រាប់ស្រោប សម្រាប់លេប
ក្នុង ១ ប្រអប់មាន ១០ បន្ទះ ១ បន្ទះមាន ១២គ្រាប់
ក្នុង១គ្រាប់មាន៖
Paracetamol.... ……………………………………500 mg
Caffeine.................................................25 mg
Phenylephrine hydrochloride……………….5 mg
សមាសធាតផ្សំផ្សេងទៀត៖
Pregelatinised starch, Maize starch, Povidone, Eurocol Sunset yellow, Sodium lauryl sulfate, Potassium sorbate, Stearic acid, Talc, Microcrystalline cellulose, Hydroxypropyl methylcellulose, Polyethylene glycol, Titanium Dioxide, Quinoline yellow lake (E104), Sunset yellow aluminium lake (E110).
ហាមប្រើ ប្រសិនបើ៖
- អ្នកងាយមានប្រតិកម្មជាមួយ Paracetamol, Caffeine, Phenylephrine ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
- អ្នកបាននិងកំពុងលេបឱសថដែលមានឈ្មោះថា monoamine oxidase inhibitors (MAOIs), ដែលជាធម្មតាត្រូវបានប្រើដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។
- ស្រ្តីមានផ្ទៃពោះ
កម្រិត និងរបៀបប្រើ
ប្រើលេបតាមមាត់តែប៉ុណ្ណោះ។
ជានិច្ចកាលត្រូវប្រើកម្រិតទាបដែលមានប្រសិទ្ធភាពបន្ធូរបន្ថយរោគសញ្ញា។
មនុស្សពេញវ័យ និងកុមារដែលមានអាយុ ១២ឆ្នាំនិងលើស៖
លេប១-២គ្រាប់ អាចលេបរហូតដល់ ៤ដងក្នុង មួយថ្ងៃ។
ហាមលេបលើសពី៨គ្រាប់ក្នុង ២៤ម៉ោង។
ហាមលេបលើសកម្រិតប្រើដែលគេណែនាំ។
ហាមប្រើនៅចន្លោះពេលតិចជាង ៤ម៉ោង។
ហាមលេបឱសថផ្សេងទៀតដែលមាន Paracetamol ឬជាមួយឱសថសម្រាប់ព្យាបាលរោគសញ្ញាគ្រុន ផ្តាសាយ តឹងច្រមុះ។
ហាមប្រើរយៈពេលយូរជាង ៧ថ្ងៃដោយគ្មានការណែនាំពីគ្រូពេទ្យ។
កុមារអាយុក្រោម ១២ឆ្នាំ៖
ហាមប្រើចំពោះកុមារអាយុក្រោម ១២ឆ្នាំ។
ការក្រើនរំឭកពិសេស និងការប្រុងប្រយ័ត្ន
មិនត្រូវលេបឱសថបន្ធូរបន្ថយរោគសញ្ញាគ្រុនផ្តាសាយនិងតឹងច្រមុះ ផ្សេងទៀតដែលមាន Paracetamol។
ការលេប Paracetamol ច្រើនជ្រុលអាចបណ្តាលឱ្យប៉ះពាល់ថ្លើមធ្ងន់ធ្ងរ។
មិនត្រូវលេបឱសថនេះទេ បើសិនអ្នកលេបឱសថតាមវេជ្ជបញ្ជា ឬមិនតាមវេជ្ជបញ្ជាដែលមាន Paracetamol ដើម្បីព្យាបាលការឈឺចាប់ គ្រុនក្តៅ រោគសញ្ញាគ្រុនផ្តាសាយ ឬ ឱសថជំនួយដល់ការ ដេក។
ជានិច្ចកាលត្រូវអាន និងអនុវត្តតាមបរិយាយបណ្ណឱសថ។
ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនចាប់ផ្តើមប្រើឱសថនេះ បើសិនអ្នក៖
រោគសញ្ញានៃការបំលែងជាតិអាស៊ីដ រួមមាន៖
ទាក់ទងគ្រូពេទ្យជាបន្ទាន់ បើសិនអ្នកមានរោគសញ្ញាទាំងនេះរួមគ្នា។
ពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើ បើសិន៖
ស្រ្តីមានផ្ទៃពោះ៖ ឱសថនេះមិនត្រូវបានណែនាំឱ្យប្រើចំពោះស្រ្តីមានផ្ទៃពោះ។
ស្រ្តីបំបៅដោះកូន៖ ការប្រើឱសថនេះចំពោះស្រ្តីបំបៅដោះកូនគួរចៀសវាង។
ពេលប្រើឱសថនេះ អ្នកអាចមានជួបបញ្ហា៖ ឈឺក្បាល ធេងធោង មួម៉ៅ ពិបាកគេង សម្ពាធឈាមកើនឡើង ចង្អោរនិងក្អួត
ឈប់ប្រើឱសថនេះ នឹងជូនដំណឹងគ្រូពេទ្យជាបន្ទាន់ បើសិន៖
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752