Panadol Extra

គុណភាពព្យាបាល

Panadol Extra មាន Paracetamol ដែលជាឱសថបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅហើយ Caffeine ជាជំនួយបន្ថែមដល់ Paracetamol ដើម្បីបំបាត់ការឈឺចាប់។.
ព្យាបាលការឈឺចាប់ស្រាលទៅមធ្យម និងបន្ធូរបន្ថយអាការគ្រុនក្តៅរួមទាំង៖

  • ឈឺក្បាល
  • ជំងឺឈឺក្បាលប្រកាំង
  • ឈឺសាច់ដុំ 
  • ឈឺចាប់ពេលមករដូវ
  • ឈឺក
  • ឈឺសាច់ដុំ
  • គ្រុន និងការឈឺចាប់
  • ការឈឺចាប់បន្ទាប់ពីវះកាត់ធ្មេញ / ដកធ្មេញ
  • ឈឺធ្មេញ
  • ឈឺត្រចៀក / អូតាល់ហ្សៀ (otalgia)
  • ការឈឺចាប់នៃជំងឺរលាកសន្លាក់ឆ្អឹង
  • ជំងឺរលាកផ្លូវដង្ហើមដែលរួមមានជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ

រូបភាពឱសថ

ជាឱសថប្រភេទគ្រាប់
បរិមាណឱសថក្នុងប្រអប់
ក្នុង១ប្រអប់មាន ១០បន្ទះ ១បន្ទះមាន ១២គ្រាប់

សមាសធាតុផ្សំសកម្ម៖

Paracetamol ................... 500 mg
Caffeine ........................... 65 mg

ការហាមប្រើ៖

ការហាមប្រើ៖
ឱសថនេះត្រូវបានហាមប្រើចំពោះអ្នកជំងឺមានប្រវត្តិងាយមានប្រតិកម្មជាមួយ paracetamol, caffeine ឬជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។

  • អានបន្ថែម
  • អានតិចជាងនេះ

កម្រិត និងរបៀបប្រើ

មនុស្សពេញវ័យ (រួមបញ្ចូលទាំងមនុស្សចាស់) និងកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ៖
ប្រើលេបតាមមាត់តែប៉ុណ្ណោះ។
កុំប្រើលើសកម្រិតដែលបានបញ្ជាក់។
កម្រិតទាបបំផុតដែលចាំបាច់ដើម្បីសម្រេចបាននូវប្រសិទ្ធភាព គួរតែត្រូវបានប្រើជាមួយរយៈពេលខ្លីបំផុតនៃការព្យាបាល។
ចន្លោះពេលប្រើអប្បបរមា៖ 4ម៉ោង។
1 ឬ 2 គ្រាប់រៀងរាល់ 4 ទៅ 6 ម៉ោងម្តងដូចដែលបានកំណត់។
កម្រិតអតិបរិមាប្រចាំថ្ងៃ៖ 8 គ្រាប់; 4000 មីលីក្រាម / 520 មីលីក្រាម (paracetamol/caffeine)។

Children aged 7 to 12 years can take half to 1 caplet every 4-6 hours with water, as required. Do not exceed the maximum of 4 caplets in a 24-hour period. Do not use for more than 48 hours except on medical advice.i

Panadol Caplets with OPTIZORB Formulation are not recommended for use in children aged under 7 years.i

Learn more about Panadol dosage for adults and children.

ព័ត៌មាន​បន្ថែម

  • ផ្សំឡើងពី paracetamol។
  • មិនត្រូវប្រើរួមផ្សំជាមួយផលិតផលមានផ្ទុកនូវសារធាតុ Paracetamol ដទៃទៀតនោះទេ។ ការប្រើរួមផ្សំជាមួយផលិតផលផ្សេងទៀតដែលមានផ្ទុកនូវសារធាតុ Paracetamol អាចបណ្តាលឱ្យមានការប្រើលើសកម្រិត។
  • ការប្រើ Paracetamol លើសកម្រិតអាចបណ្តាលឱ្យខូចថ្លើមដែលតម្រូវឱ្យមានការប្តូរថ្លើម ឬនាំដល់ការស្លាប់។
  • អ្នកដែលមានជំងឺថ្លើមស្រាប់ បង្កើនហានិភ័យនៃការខូចខាតថ្លើមដែលទាក់ទងនឹងការប្រើ Paracetamol។ ចំពោះអ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយតម្រងនោម ឬថ្លើមត្រូវតែស្វែងរកការណែនាំពីគ្រូពេទ្យមុននឹងប្រើប្រាស់ឱសថនេះ។
  • ករណីនៃវិបត្តិមុខងារ ឬខ្សោយថ្លើមត្រូវបានគេរាយការណ៍ចំពោះអ្នកជំងឺដែលមានកម្រិត Glutathione ថយចុះ ដូចជាអ្នកដែលកង្វះជីវជាតិធ្ងន់ធ្ងរ មិនឃ្លានអាហារ មានទម្ងន់តិច អ្នកជំងឺដែលមានទម្លាប់ផឹកស្រាជាប្រចាំ ឬមានមេរោគក្នុងឈាម។
  • ចំពោះអ្នកជំងឺដែលមានកម្រិត Glutathione ថយចុះ ការប្រើ Paracetamol អាចបង្កើនហានិភ័យនៃការបំលែងជាតិអាស៊ីតក្នុងឈាមកើនឡើង។
  • ត្រូវជួបគ្រូពេទ្យ បើសិនរោគសញ្ញាមិនបានធូរស្បើយ (ត្រូវជួបជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញានៃជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយមិនបានធូរស្បើយក្នុងអំឡុងពេល 7ថ្ងៃ។*)
  • Iចំពោះការទទួលទានជាតិ caffeine ច្រើនពេក (ឧ. កាហ្វេ, តែ និងភេសជ្ជៈកំប៉ុងមួយចំនួន) គួរតែជៀសវាងក្នុងពេលប្រើប្រាស់ឱសថនេះ។
  • ទុកឱ្យផុតពីភ្នែក និងដៃក្មេង។

Paracetamol

ឥទ្ធិពលប្រឆាំងកំណកឈាមរបស់ warfarin និងពពួក coumarins ផ្សេងទៀតអាចបង្កើនឡើងជាមួយនឹងកំណើនហានិភ័យនៃការហូរឈាម ដោយការប្រើ paracetamol ប្រចាំថ្ងៃរយៈពេលយូរ ការប្រើម្តងម្កាលមិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទេ។

Caffeine

Caffeine អាចបង្កើនការបញ្ចេញសារជាតិ lithium ចេញពីក្នុងរាងកាយ។ ដូច្នោះហើយការប្រើជាមួយគ្នាមិនត្រូវបានណែនាំទេ។

ចំពោះស្រ្តីមានផ្ទៃពោះ

មិនត្រូវបានណែនាំឱ្យប្រើអំឡុងពេលមានផ្ទៃពោះ។

Paracetamol

ដូចជាមួយនឹងការប្រើឱសថណាមួយផ្សេងទៀតក្នុងអំឡុងពេលមានផ្ទៃពោះដែរ ស្ត្រីមានផ្ទៃពោះគួរតែស្វែងរកការពិភាក្សាពីគ្រូពេទ្យមុននឹងប្រើឱសថ Paracetamol។ ប្រសិនបើចាំបាច់ គួរប្រើក្នុងកម្រិតទាប បំផុតដែលមានប្រសិទ្ធភាពនិងរយៈពេលខ្លីបំផុត។

Caffeine

ជាតិ Caffeine គឺមិនត្រូវបានណែនាំឱ្យប្រើប្រាស់ក្នុងអំឡុងពេលមានផ្ទៃពោះឡើយ ព្រោះការញ៉ាំជាតិ Caffeine អាចធ្វើឱ្យមានកំណើនហានិភ័យនៃការរលូតកូនដោយឯកឯង។

ចំពោះស្រ្តីបំបៅដោះកូន

មិនត្រូវបានណែនាំឱ្យប្រើអំឡុងពេលបំបៅដោះកូន។

Paracetamol

Paracetamol ត្រូវបានបញ្ចេញទៅក្នុងទឹកដោះម្តាយ ប៉ុន្តែមិនមានបរិមាណច្រើនទេនៅពេលប្រើតាមកម្រិតដែលត្រូវបានណែនាំ។

Caffeine

ជាតិ Caffeine នៅក្នុងទឹកដោះម្តាយអាចមានឥទ្ធិពលភ្ញោចទៅលើទារកដែលកំពុងបៅដោះ ប៉ុន្តែគេមិនទាន់សង្កេតឃើញមានការពុលនៅឡើយទេ។

ទិន្នន័យក្រោយដាក់លក់លើទីផ្សារ

ផលរំខានពីទិន្នន័យនៃការសិក្សាគ្លីនិកជាប្រវត្តិសាស្រ្តគឺមានទាំងមិនញឹកញាប់ និងពីការប្រើលើអ្នក ជំងឹក្នុងក្រុមតូចៗ។ ដូច្នោះ ផលរំខានត្រូវបានរាយការណ៍ពីបទពិសោធន៍យ៉ាងពេញលេញក្រោយដាក់លក់លើទីផ្សារនៅក្នុងកម្រិតព្យាបាល/ក្នុងបរិយាយប័ណ្ណឱសថ និងដែលត្រូវបានគេគិតថាមានជាប់ពាក់ព័ន្ធត្រូវបានរាយនៅក្នុងតារាងខាងក្រោម ដោយចំណាត់ថ្នាក់ប្រព័ន្ធសរីរាង្គ MedDRA។ ប្រតិកម្មរំខានដែលត្រូវបានកំណត់ឃើញ អំឡុងពេលប្រើក្រោយដាក់លក់លើទីផ្សារត្រូវបានរាយការណ៍ដោយស្ម័គ្រចិត្តពីក្រុមប្រជាជនដែលគេមិនដឹងពីទំហំ ភាពញឹកញាប់នៃប្រតិកម្មទាំងនេះគឺគេមិនដឹងឡើយប៉ុន្តែប្រហែលជាកម្រណាស់ <1/10,000)។

ប្រព័ន្ធរាងកាយ ផលរំខាន
Paracetamol  
វិបត្តិប្រព័ន្ធឈាមនិង
ប្រព័ន្ធទឹករងៃ
កង្វះប្លាកែត
វិបត្តិប្រព័ន្ធភាពស៊ាំ ប្រតិកម្មអាណាហ្វីឡាក់ទិច ប្រតិកម្មអាល្លែកហ្ស៊ីស្បែក រួមមានស្បែកកន្ទួល ហើមសរសៃឈាមក្រោមស្បែក រោគសញ្ញា Stevens Johnson និងពុលកោសិកាភ្នាស។
វិបត្តិ​ផ្លូវដង្ហើម ទ្រូង
និងប្រអប់ទ្រូង
ទងសួតកន្រ្ដាក់រួមត្បៀត (bronchopasm) ចំពោះអ្នកជំងឺមាន​ប្រតិកម្មជាមួយ aspirin និងឱសថ NSAIDs ដទៃទៀត
វិបត្តិ​ថ្លើមនិងទឹក
ប្រមាត់
ខូចមុខងារថ្លើម
caffeine  
ប្រព័ន្ធប្រសាទកណ្តាល វិលមុខ, ឈឺក្បាល
វិបត្តិបេះដូង ញ័រទ្រូង
វិបត្តិផ្លូវចិត្ត ការគេងមិនលក់ ឡេះឡះ ការថប់បារម្ភ និងការឆាប់ខឹង, ភ័យ
វិបត្តិ​ក្រពះពោះវៀន ខ្សោយមុខងារក្រពះពោះវៀន

នៅពេលដែលរូបមន្តកម្រិតប្រើ paracetamol-caffeine តាមការណែនាំត្រូវបានរួមបញ្ចូលជាមួយការហូបជាតិ caffeine កម្រិតខ្ពស់ ជាលទ្ធផលអាចបង្កើនសក្តានុពលនៃផលរំខានពាក់ព័ន្ធនឹងជាតិ caffeine។

អត្ថបទដែលជាប់ពាក់ព័ន្ធ

សូមស្វែងរកឱសថបន្ថយការឈឺចាប់ប្រចាំថ្ងៃ Panadol គ្រប់ប្រភេទនៅថ្ងៃនេះ

ជានិច្ចកាលសូមអានបរិយាយប័ណ្ណឱសថមុននឹងប្រើប្រាស់។

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752