Woman suffering from backache sitting on the bed

ការឈឺចង្កេះ—តើវាជាអ្វី ហើយអ្នកត្រូវរកដំណោះស្រាយដូចម្តេច?

ការឈឺចង្កេះតែងកើតមានញឹកញាប់ខ្លាំងណាស់ ហើយមនុស្សភាគច្រើននឹងមានការឈឺចង្កេះ ក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ។ ការឈឺចាប់អាចមានភាពខ្លាំងក្លាដែលអ្នកខ្លះឈឺរហូតដល់មិនអាចធ្វើការណាមួយបានឡើយ។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុឈានមុខទាំងឡាយនៃពិការភាព។ ជាសំណាងល្អ មានការព្យាបាលមួយចំនួនដើម្បីជួយធ្វើឱ្យអ្នកបានប្រសើរឡើង។

តើអ្វីទៅជាការឈឺចង្កេះ?

ការឈឺចង្កេះស្ថិតនៅក្នុងចំណោមហេតុផលឈានមុខដែលធ្វើឱ្យមនុស្សម្នាទៅជួបគ្រូពេទ្យ ហើយខកខានទៅធ្វើការ។ វាកើតមានញឹកញាប់ខ្លាំង ប្រហែលជា 70% នៃមនុស្សពេញវ័យជួបប្រទះនឹងការឈឺចង្កេះក្នុងពេលណាមួយនៃជីវិតរបស់ពួកគេ។  ការឈឺចាប់អាចមានចាប់ពីកម្រិតស្រាលទៅធ្ងន់ធ្ងរ និងអាចកាន់តែធ្ងន់ធ្ងរប្រសិនបើអ្នកមិនយកចិត្តទុកដាក់អំពីវា។ 

នៅពេលខ្លះវាពិបាកនឹងដឹងថាហេតុអ្វីបានជាអ្នកឈឺចង្កេះ យ៉ាងណាមិញ ការរបួស ឬការបញ្ចេញកម្លាំងជ្រុលគឺជាមូលហេតុញឹកញាប់បំផុតចំពោះការឈឺចង្កេះភ្លាមៗ។ ប៉ុន្តែនៅពេលដែលការឈឺចង្កេះមានរយៈពេលយូរជាង3ខែ វាអាចកាន់តែពិបាកក្នុងការកំណត់មូលហេតុ។

mature osteopath palpating low back patient

រោគសញ្ញាញឹកញាប់បំផុតនៃការឈឺចង្កេះ

រោគសញ្ញាចម្បងនៃការឈឺចង្កេះរួមមាន៖ 

  • ឈឺស្ទុំនៅតំបន់ខ្នងផ្នែកខាងក្រោម ឬផ្នែកខាងលើ ឬជុំវិញស្មា
  • ឈឺដូចមានអ្វីចាក់ ឬឈឺខ្ញាកដែលរាលដាលចុះទៅជើង
  • ពិបាកក្នុងការឈរត្រង់ ឬរក្សាជំហរឱ្យត្រង់ 
  • ពិបាកក្នុងការកម្រើកដូចអ្វីដែលអ្នកតែងធ្វើតាមធម្មតា ឧទាហរណ៍ ការឱន

រោគសញ្ញាដែលកើតមានញឹកញាប់បំផុតនៃការឈឺចង្កេះរួមមាន ការឈឺខ្ញាក ឬឈឺស្ទុំ។ ខ្នងរបស់អ្នកអាចឈឺ នៅពេលដែលអ្នកកំពុងឈរ ឬនៅពេលដែលអ្នកកំពុងអង្គុយ ឬកំពុងដេក។ វាក៏អាចកើតឡើងភ្លាមៗ ហើយបាត់ទៅវិញម្ដងទៀត។ សម្រាប់មនុស្សខ្លះ ការឈឺចាប់នឹងលេចឡើង តែនៅពេលដែលអ្នកកម្រើកក្នុងបែបបទខ្លះ ឧទាហរណ៍នៅពេលដែលអ្នកលើកប្រអប់ធ្ងន់ៗ។

តើអ្វីទៅជាសញ្ញា និងរោគសញ្ញានៃការឈឺចង្កេះ?

នៅពេលដែលអ្នកមានអារម្មណ៍ឈឺនៅខ្នង វាអាចមិនស្រណុក និងរឹតត្បិតសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ជាញឹកញាប់ការឈឺចាប់មានរយៈពេលមិនលើសពី 2-3ម៉ោង ឬ2-3 ថ្ងៃទេ ប៉ុន្តែពេលខ្លះវាអាចធ្ងន់ធ្ងរ និងក្លាយជារ៉ាំរ៉ៃ។3 ទោះករណីមួយណាក៏ដោយ ការឈឺចង្កេះតែងជាសញ្ញាបង្ហាញថា មានអ្វីមួយមិនប្រក្រតីហើយ។ 

asian business men suffering workrealted pain

ចូរប្រុងប្រយ័ត្នសម្រាប់សញ្ញានៃការឈឺចង្កេះទាំង 7 នេះ

1. ការឈឺស្ទុំ៖ ការឈឺស្ទុំ ឬឈឺដូចគេចាក់ អាចចាប់ផ្តើមឡើងនៅខ្នងផ្នែកខាងក្រោម និងអាចលាយឡំជាមួយការកន្ត្រាក់សាច់ដុំ។ ការឈឺចាប់បែបនេះអាចរាលដាលទៅដល់អាងត្រគាក និងត្រគាក។

2. ការឈឺចាប់ពេលធ្វើដំណើរ៖ ប្រសិនបើអ្នកសង្កេតឃើញការឈឺខ្ញាក ឬដូចមានអ្វីចុច ដែលរាលដាលចុះទៅជើង និងក្នុងប្រអប់ជើង វាអាចជាសញ្ញានៃការឈឺចាប់បណ្តាលមកពីសរសៃប្រសាទស្យាទិក (sciatica)។ ការឈឺចាប់បណ្តាលដោយសរសៃប្រសាទស្យាទិកជាធម្មតាគឺ មាននៅតែមួយចំហៀងខ្លួនប៉ុណ្ណោះ។ 

3. ការឈឺចាប់ស្កៀបៗ ឬស្ពឹកៗ៖  ការឈឺនៅខ្នង អាចមានអារម្មណ៍ដូចជា ស្កៀបៗ ឬស្ពឹកៗដែលអាចរាលដាលទៅជើង។

4. ការឈឺចាប់ដូចត្រូវគ្រាប់បាញ់ចូល ឬ ឈឺចាក់៖ ការឈឺចង្កេះប្រភេទនេះ អាចមានអារម្មណ៍មិនស្រណុកជាពិសេស ប៉ុន្តែជាធម្មតាកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

5. ការកន្ត្រាក់សាច់ដុំ៖ អ្នកក៏អាចសង្កេតឃើញការតឹងនៅក្នុងសាច់ដុំត្រគាក និងអាចនៅត្រគាកផងដែរ។

6. ការឈឺចាប់បន្ទាប់ពីអង្គុយ៖ ពីព្រោះថាការអង្គុយដាក់សម្ពាធលើកំណល់ឆ្អឹងកងខ្នង វាអាចបណ្តាលឱ្យមានបញ្ហាខ្នង នៅពេលដែលអ្នកអង្គុយរយៈពេលយូរ។ ជា ធម្មតា បញ្ហានេះនឹងត្រូវដោះស្រាយនៅពេលដែលអ្នកងើបឡើង និងធ្វើចលនា។

7. ការឈឺចាប់នៅពេលព្រឹក៖ នៅពេលប្រឹងងើបចេញពីគ្រែ។ បញ្ហានេះកើតជាធម្មតាដោយសារតែការជាប់គាំង និងគួរតែបាត់ទៅវិញ នៅពេលដែលអ្នកធ្វើចលនាបន្តិច។ ពូកដែលអ្នកគេង របៀបគេង និងខ្នើយរបស់អ្នក អាចបណ្តាលឱ្យអ្នកឈឺចង្កេះ។

ជាការសំខាន់ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកសង្កេតឃើញមានបញ្ហាណាមួយដូចខាងក្រោម៖

  • ការឈឺចាប់ដែលមានរយៈពេលយូរជាង 2-3សប្តាហ៍ 
  • ការឈឺចាប់ជាប្រចាំដែលមិនប្រសើរឡើងតាមរយៈការព្យាបាល ឬការប្រើឱសថបំបាត់ការឈឺចាប់ដូចជា Panadol
  • ខ្សោយពោះវៀន ឬប្លោកនោម
  • គ្រុនក្តៅ 
  • ការឈឺចាប់ដែលបណ្តាលដោយរបួស ឬការប៉ះទង្គិចលើខ្នងរបស់អ្នក

តើអ្វីខ្លះជាមូលហេតុញឹកញាប់នៃការឈឺចង្កេះ?

ការឈឺចង្កេះអាចបណ្តាលដោយមូលហេតុខុសៗគ្នាជាច្រើន ហើយពេលខ្លះវាអាចពិបាកនឹងដឹងថាហេតុអ្វីបានជាអ្នកមានបញ្ហាទាំងនេះ។ មូលហេតុដែលបណ្តាលឱ្យអ្នកឈឺចង្កេះក៏អាចកំណត់ថា តើការឈឺនោះស្រួចស្រាល់ជាប្រចាំ ឬរ៉ាំរ៉ៃ។ 

ការឈឺចង្កេះស្រួចស្រាល់
ការឈឺចង្កេះដែលកើតឡើងភ្លាមៗហើយមានរយៈពេល 2-3ថ្ងៃ ឬសប្តាហ៍ គឹត្រូវបានកំណត់ថាការឈឺចង្កេះស្រួច  ស្រាល់។ វាអាចបណ្តាលដោយកាចុករោយ ឬរបួស និងគួរតែជាសះស្បើយទៅវិញដោយខ្លួនឯង។

ការឈឺចង្កេះជាប្រចាំ
នៅពេលដែលការឈឺចង្កេះមានរយៈពេលយូរជាង 6 ទៅ 12 សប្តាហ៍ វាអាចបណ្តាលមកពីការរោយសាច់ដុំ ឬសន្លាក់។ ហេតុការណ៍នេះអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។ ជាការណែនាំអ្នកត្រូវទៅជួបគ្រូពេទ្យ ប្រសិនបើការឈឺចាប់រំខានអ្នកមិនឱ្យធ្វើការ។

ការឈឺចង្កេះរ៉ាំរ៉ៃ
ការឈឺ និងការចុករោយដែលមានរយៈពេលយូរជាង 3ខែត្រូវបានគេចាត់ទុកថារ៉ាំរ៉ៃ។ ការឈឺចង្កេះដែលមានរយៈពេលយូរ គួរត្រូវបានពិនិត្យមើលដោយអ្នកជំនាញវេជ្ជសាស្រ្ត និងអាចតម្រូវឱ្យព្យាបាលរយៈពេលយូរដូចជា ការហាត់ប្រាណដោយចលនាជាក់លាក់ បន្ថែមពីលើឱសថបំបាត់ការឈឺចាប់។  

មូលហេតុញឹកញាប់ទាំង 6 នៃការឈឺចង្កេះ៖

1. ការចុករោយ ឬរមួលសាច់ដុំ
នៅពេលដែលអ្នកលាតសន្ធឹងសាច់ដុំរបស់អ្នក វាអាចរហែក និងបណ្តាលឱ្យចុករោយ។ ការរមួលជាធម្មតាប៉ះពាល់ដល់សរសៃពួរភា្ជប់ឆ្អឹងទៅសាច់ដុំ (ligament)។ ការចុករោយ និងការរមួលគឺជាប្រភេទនៃការរបួសខ្នងស្រួចស្រាល់ដែលកើតមានញឹកញាប់ ហើយជាធម្មតាវាបណ្តាលឱ្យមានការឈឺចាប់ខ្លាំងនៅខ្នង។ មូលហេតុញឹកញាប់នៃការចុករោយនិងការរមួលគឺ៖

  • ការលើករបស់ធ្ងន់ៗ 
  • ការធ្វើចលនាទាំងបង្ខំ 
  • របួសពីការដួល ឬការរមួលនៃឆ្អឹងកង 
  • ជំហរខុសទំនង 
  • របួសពីការលេងកីឡា

2. ការដាច់រហែក និងភាពទ្រុឌទ្រោមនៃកំណល់ចន្លោះឆ្អឹងកងខ្នង
កំណល់ចន្លោះឆ្អឹងកងខ្នងគឺប្រៀបដូចជាខ្នើយដែលបែងចែកឆ្អឹងកងខ្នងពីមួយទៅមួយ។ វាដើរតួដូចជាអ្នកទប់នឹងភាពប៉ះទង្គិច និងជួយរក្សាឱ្យឆ្អឹងកងខ្នងមានរូបរាងល្អ និងមានលំនឹង។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ កំណល់ចន្លោះឆ្អឹងកងទាំងនេះអាចរេចរិល ដែលធ្វើឱ្យវាមានទំនោរនឹងដាច់រហែក។ កំណល់ចន្លោះឆ្អឹងកងអាចហើម ឬរហែក និងលយចេញក្រៅ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនរាល់ការរហែកកំណល់ចន្លោះឆ្អឹងកងខ្នងសុទ្ធតែបណ្តាលឱ្យមានការឈឺចាប់ទាំងអស់ទេ។

3. ការឈឺចាប់បណ្តាលដោយសរសៃប្រសាទស្យាទិក (Sciatica)
ការឈឺចាប់ប្រភេទនេះជាធម្មតារាលដាលពីខ្នង ទៅជើង។ វាដោយសារតែការមុត ឬរលាកសរសៃប្រសាទស្យាទិក។ 

4. ជំងឺរលាកសន្លាក់
ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងកើតមានញឹកញាប់ខ្លាំងហើយប៉ះពាល់ប្រហែល 40-85% នៃប្រជាជនទូទាំងពិភពលោក។  ជាពិសេស វាបង្កការឈឺចាប់ដល់មនុស្សវ័យចំណាស់។ វាកើតឡើងនៅពេលដែលឆ្អឹងខ្ចីនៃសន្លាក់ និងកំណល់ចន្លោះឆ្អឹងកងបាក់បែក។ ជំងឺរលាកសន្លាក់ឆ្អឹងអាចបណ្តាលដោយរបួស ឬគ្រោះថ្នាក់ ហើយកាន់តែកើតមានញឹកញាប់ចំពោះមនុស្សដែលលើសទម្ងន់។ 

5. ជំងឺពុកឆ្អឹង
ការកន្ត្រាក់សាច់ដុំ៖ អ្នកក៏អាចសង្កេតឃើញការតឹងនៅក្នុងសាច់ដុំត្រគាក និងអាចនៅត្រគាកផងដែរ។

6. មូលហេតុផ្សេងទៀតនៃការឈឺចង្កេះ

មានហេតុផលជាច្រើនដែលអាចធ្វើឱ្យខ្នងរបស់អ្នកឈឺ។ ការបង្ករោគដោយពពួកផ្សិត និងបាក់តេរីមួយចំនួនដូចជា Staphylococcus បណ្តាលឱ្យមានការឈឺចាប់។ ការបង្ករោគនៅតម្រងនោមក៏ជាប្រភពនៃការឈឺចាប់ ដែលកើតមានជាញឹកញាប់ផងដែរ។ មូលហេតុដែលកម្រជាងនេះសម្រាប់ការឈឺចង្កេះរួមមាន ជំងឺមហារីក និងការបាត់បង់មុខងារសរសៃប្រសាទ។

តើការព្យាបាលបញ្ហានៅផ្នែកខាងខ្នងមានអ្វីខ្លះ?

ការព្យាបាលអាស្រ័យលើរយៈពេល និងកម្រិតនៃភាពធ្ងន់ធ្ងរនៃការឈឺចាប់។ ការឈឺចង្កេះអាចមានកម្រិតពីស្រាលទៅធ្ងន់ធ្ងរ។ វាអាចមានរយៈពេលពី 2-3ម៉ោង ទៅច្រើនខែ។

Man holding his back in pain

ការថែទាំដោយខ្លួនឯងសម្រាប់ការឈឺចង្កេះ

ជជាការសំខាន់ត្រូវទាក់ទងគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកជួបប្រទះនឹងការឈឺចាប់។ ប្រសិនបើការឈឺចង្កេះរបស់អ្នកគឺបណ្តាលដោយការចុករោយ ឬរមួលកម្រិតស្រាល មានជម្រើសនៃការថែទាំដោយខ្លួនឯងខ្លះៗ ដើម្បីជួយកាត់បន្ថយការឈឺចាប់។

សម្រាក និងចៀសវាងសកម្មភាពដែលតម្រូវឱ្យបញ្ចេញកម្លាំងខ្លាំង
នៅពេលដែលអ្នកឈឺចង្កេះ ជាការសំខាន់ដែលអ្នកត្រូវតែសម្រាក និងចៀសវាងសកម្មភាពដែលតម្រូវឱ្យបញ្ចេញកម្លាំងខ្លាំងរហូតទាល់តែអ្នកមានអារម្មណ៍ប្រសើរ ឡើង។ បើមិនដូច្នោះទេ អ្នកនឹងរារាំងមិនឱ្យខ្នងរបស់អ្នកជាសះស្បើយបានឆាប់រហ័សបានទេ។ ប្រសិនបើអ្នកមានទំនោរអង្គុយ ឬឈររយៈពេលយូរ និងធ្វើឱ្យការរោយកាន់តែធ្ងន់ធ្ងរ អ្នកត្រូវតែសម្រាក។ ចូរកែតម្រូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅតាមកម្រិតនៃការឈឺចាប់។ 

ឱសថបំបាត់ការឈឺចាប់
ឱសថបំបាត់ការឈឺចាប់ដូចជា paracetamol ឬ ibuprofen គឺអាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា និងអាចជួយអ្នកពុះពារការលំបាកពេញមួយថ្ងៃ។ Paracetamol ដោះស្រាយរាល់ការឈឺចង្កេះគ្រប់ប្រភេទដែលបណ្តាលដោយការរោយសាច់ដុំ ឬសរសៃប្រសាទ។

ស្អំកម្តៅ ឬទឹកកក
ការងូតទឹកក្តៅ ការរុំ ឬស្អំកម្តៅជួយឱ្យសាច់ដុំសម្រាក និងធ្វើឱ្យចរន្តឈាមរត់ទៅកាន់សាច់ដុំកាន់តែប្រសើរឡើង។ ចរន្តឈាមកើនឡើងធានាបានថាអុកស៊ីសែន និងជីវជាតិកាន់តែច្រើនត្រូវបានដឹកជញ្ជូនទៅសាច់ដុំ និងជួយឱ្យកាន់តែឆាប់ជាសះស្បើយ។ នៅពេលដែលការឈឺចង្កេះបណ្តាលដោយការរលាក ចូរស្អំថង់ទឹកកកដើម្បីបន្ថយការហើម។ ថង់កម្តៅ និងថង់ទឹកកកអាចត្រូវប្រើឆ្លាស់គ្នា ហើយប្រើរួមជាមួយនឹង Panadol Extra ឬឱសថបំបាត់ការឈឺចាប់ផ្សេងទៀត។

ការព្យាបាលការឈឺចង្កេះជាប្រចាំ

ប្រសិនបើអ្នកជួបប្រទះនូវការឈឺចង្កេះ ចូរប្រាកដថាអ្នកបានពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នក និងណែនាំពីការព្យាបាល។ មានវិធីសាស្រ្តព្យាបាលទូទៅមួយចំនួនសម្រាប់អ្នក។ 

ការហាត់ប្រាណសម្រាប់ការឈឺចង្កេះ
ពីព្រោះសាច់ដុំរបស់អ្នកទ្រទម្ងន់ខ្លួនរបស់អ្នក ជាការសំខាន់ត្រូវរក្សាវាឱ្យមានភាពរឹងមាំ។ ប្រសិនបើការឈឺចង្កេះមានរយៈពេលយូរជាង 2-3ថ្ងៃ ចូរពិគ្រោះជាមួយគ្រូពេទ្យ។ វាអាចជាយោបល់ដ៏ល្អក្នុងការអនុវត្តលំហាត់ប្រាណលាតសន្ធឹងសាច់ដុំតាមការណែនាំមួយ ចំនួន។ បន្ទាប់ពីមានអ្នករងរបួស អ្នកនឹងចង់ចាប់ផ្តើមស្តារសកម្មភាពរបស់អ្នកឡើងវិញថ្នមៗ និងយឺតៗដើម្បីចៀសវាងការលាតសន្ធឹងសាច់ដុំ ឬការហាត់ប្រាណបែប aerobic ដែលសកម្មភាពទាំងនោះអាចភ្ញោចឱ្យមានការផ្ទុះឡើង ឬបណ្តាលឱ្យមានគ្រោះថ្នាក់បន្ថែមដល់ខ្នងរបស់អ្នក។ 

ការឈ្លីថ្នមៗ 
ការឈឺចង្កេះដែលបណ្តាលដោយការកន្ត្រាក់សាច់ដុំអាចត្រូវធូរស្បើយដោយការព្យាបាលតាមបែបឈ្លីថ្នមៗ។ ការឈ្លីថ្នមៗអាចបង្កើនលំហូរឈាមទៅកាន់កន្លែងដែលរងការប៉ះពាល់ និងជួយឱ្យឆាប់ជាសះស្បើយ។

ឱសថធ្វើឱ្យសម្រួលសាច់ដុំ ឱសថពពួក opioids និងការចាក់ឱសថពពួក steroid
សម្រាប់ការឈឺចង្កេះធ្ងន់ធ្ងរជាច្រើន ឬការឈឺចាប់ស្រួចស្រាល់ និងរ៉ាំរ៉ៃ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ចាឱសថឱ្យប្រើឱសថសម្រួលសាច់ដុំ ឬឱសថពពួក opioids ដើម្បីគ្រប់គ្រងការឈឺចាប់រយៈពេលយូរ។ ការឈឺចាប់បណ្តាលដោយសរសៃប្រសាទស្យាទិក (sciatica) ជាធម្មតាគួរធូរស្បើយក្នុងរយៈពេល 2-3សប្តាហ៍ចំពោះមនុស្សភាគច្រើន តែប្រសិនបើការឈឺចាប់បន្តរយៈពេលយូរគ្រូពេទ្យរបស់អ្នកអាចចាក់ឱសថពពួក steroid ដើម្បីបំបាត់ការរលាកសរសៃប្រសាទ។ គ្រូពេទ្យរបស់អ្នកនឹងអាចឱ្យដំបូន្មានអ្នកថាតើមួយណាក្នុងចំណោមដំណោះស្រាយទាំងនេះដែលសមស្របសម្រាប់ប្រភេទជាក់លាក់នៃការឈឺចង្កេះរបស់អ្នក។ 

ការវះកាត់
ការឈឺចង្កេះភាគច្រើននឹងមិនតម្រូវឱ្យវះកាត់ទេ។ វាជាការព្យាបាលខ្នងជម្រើសចុងក្រោយ ហើយត្រូវប្រើភាគច្រើនបំផុត ដើម្បីកែតម្រូវបញ្ហារចនាសម្ព័ន្ធតាមរយៈការវះកាត់ដូចជាការប្តូរកំណល់ចន្លោះឆ្អឹងកងខ្នង។ ចូរពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកមានចម្ងល់។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ឯកសារយោង

1. អង្គការសុខភាពពិភពលោក។ ជំងឺអាទិភាព និងមូលហេតុចំពោះការរាប់បញ្ចូល 6.24 ការឈឺចង្កេះ។ https://www.who.int/medicines/areas/priority_medicines/Ch6_24LBP.pdf
2. ហេតុអ្វីបានជាខ្នងរបស់ខ្ញុំឈឺ? Healthline. https://www.healthline.com/health/back-pain#symptoms
3. ការឈឺចង្កេះរ៉ាំរ៉ៃ៖ រោគសញ្ញា មូលហេតុ រោគវិនិច្ឆ័យ និងការព្យាបាល។ Cleveland Clinic. ទាញយកនៅថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2020។ https://health.clevelandclinic.org/lifestyle-changes-to-ease-back-pain/
4.  ការឈឺចង្កេះ - រោគសញ្ញា និងមូលហេតុ។ Mayo Clinic. បោះពុម្ពនៅឆ្នាំ 2018. https://www.mayoclinic.org/diseases-conditions/back-pain/symptoms-causes/syc-20369906
5.  Liyew WA. បទបង្ហាញគ្លីនិកអំពីការទ្រុឌទ្រោមកំណល់ចន្លោះឆ្អឹងកងតំបន់ចង្កេះ និងការរបួសសរសៃប្រសាទ Lumbosacral ។ ព្រឹត្តិប័ត្រអន្តរជាតិអំពីជំងឺសន្លាក់។ បោះពុម្ពនៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2020។ ទាញយកនៅថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2020។ https://www.hindawi.com/journals/ijr/2020/2919625/
6. Goode AP, Carey TS, Jordan JM. ការឈឺចង្កេះ និងជំងឺរលាកសន្លាក់ឆ្អឹងកងតំបន់ចង្កេះ៖ តើវាពាក់ព័ន្ធគ្នាយ៉ាងដូចម្តេច? របាយការពីផ្នែកជំងឺសន្លាក់នាពេលបច្ចុប្បន្ន។ 2013;15(2). doi:10.1007/s11926-012-0305-z

7.  Uusi-Rasi K, Karinkanta S, Tokola K, Kannus P, Sievänen H. តួនិងកម្លាំងឆ្អឹង និងការបាក់ឆ្អឹងពាក់ព័ន្ធនឹងការដួលចំពោះមនុស្សវ័យចំណាស់។ ព្រឹត្តិប័ត្រអំពីជំងឺពុកឆ្អឹង។ បោះពុម្ពនៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2019។ https://www.hindawi.com/journals/jos/2019/5134690/
8. Yusuf M, Finucane L, Selfe J. ការព្រមានសម្រាប់ការរកឃើញនៅដំណាក់កាលដំបូងនៃការបង្ករោគនៅខួរឆ្អឹងខ្នងចំពោះអ្នកជំងឺឈឺចង្កេះ។ វិបត្តិសាច់ដុំនឹងឆ្អឹងនៃ BMC ។2019;20(1). doi:10.1186/s12891-019-2949-6
9. Lin Y-F, Lin D-H, Jan M-H, Lin C-HJ, Cheng C-K. ការព្យាបាលរូបវ័ន្តផ្នែកបាក់បែកឆ្អឹង។ រូបវិជ្ជាជីវវេជ្ជសា្រស្ត្រលម្អិត។ បោះពុម្ពផ្សាយលើបណ្តាញអ៊ីនធឹណិត ឆ្នាំ 2014:379-400. doi:10.1016/b978-0-444-53632-7.01024-8
ii. អង្គការសុខភាពពិភពលោក។ ជំងឺអាទិភាព និងមូលហេតុចំពោះការរាប់បញ្ចូល 6.24 ការឈឺចង្កេះ។ https://www.who.int/medicines/areas/priority_medicines/Ch6_24LBP.pdf
ii. Goode AP, Carey TS, Jordan JM. ការឈឺចង្កេះ និងជំងឺរលាកសន្លាក់ឆ្អឹងកងតំបន់ចង្កេះ៖ តើវាពាក់ព័ន្ធគ្នាយ៉ាងដូចម្តេច? របាយការពីផ្នែកជំងឺសន្លាក់នាពេលបច្ចុប្បន្ន។ 2013;15(2). doi:10.1007/s11926-012-0305-z

 

អត្ថបទដែលជាប់ពាក់ព័ន្ធ