young girl sitting in the chair enjoying coffee in front of window

ផ្តាសាយធម្មតា—រោគសញ្ញា មូលហេតុ និងការព្យាបាល

ផ្តាសាយជាជំងឺមួយដែលកើតមានញឹកញាប់៖ មនុស្សពេញវ័យភាគច្រើនកើតផ្តាសាយយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ នៅពេលដែលកុមារអាចកើតវាច្រើនដងក្នុងមួយឆ្នាំ។ ផ្តាសាយធម្មតាគឺជាការបង្ករោគដោយវីរុសនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលដោយវីរុសផ្សេងៗ។ រោគសញ្ញារួមមានតឹងច្រមុះ ក្អក ឈឺក ហៀរសំបោរ និងគ្រុនក្តៅ—ផ្តាសាយធម្មតាអាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកក្នុងខ្លួនខ្លាំង។

មនុស្សកើតផ្តាសាយនៅពេលណា ហើយឈឺរយៈពេលយូរប៉ុណ្ណា?

មនុស្សស្ទើរតែទាំងអស់មានទំនោរកើតផ្តាសាយអំឡុងខែរងារ ប៉ុន្តែវាអាចកើតឡើងនៅពេលណាមួយក្នុងមួយឆ្នាំៗ។ ផ្តាសាយជាធម្មតាមានរយៈពេលរហូតទៅដល់ 7 ទៅ 10ថ្ងៃ។ ទោះបីជាផ្តាសាយ និងគ្រុនផ្តាសាយអាចមានលក្ខណៈស្រដៀងគ្នា តែវាទាំងពីរមិនដូចគ្នានោះទេ។ គ្រុនផ្តាសាយ ជា ធម្មតាបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាង។viii

ពេលដែលមិនមានការព្យាបាលឱ្យជាដាច់ចំពោះផ្តាសាយធម្មតា យើងមានឱសថដែលផ្សំឡើងពី paracetamol រួមផ្សំទាំងការសម្រាក អាចជួយ ពន្លឿនការជាសះស្បើយរបស់អ្នក។

sick young asian woman sitting under blanket

តើវាជាផ្តាសាយមែនឬទេ? រោគសញ្ញាញឹកញាប់បំផុតទាំង 3៖

បន្ទាប់ពីអ្នកប្រឈមជាមួយនឹងវីរុសផ្តាសាយ ជាធម្មតារោគសញ្ញានឹងលេចឡើងក្នុងអំឡុងពេល 3ទៅ4ថ្ងៃ។ ការរមាស់កជាញឹកញាប់គឺមួយក្នុងចំណោមសញ្ញាដំបូងៗដែលអ្នកលេចចេញរោគសញ្ញាអ្វីមួយ។ បន្ទាប់មកទៀតអ្នកអាចវិវត្តទៅជាក្អក និងហៀរសំបោរ។ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ឬមិនស្រួលខ្លួន អ្នកអាចនឹងកើតជំងឺផ្តាសាយ។ សញ្ញារបស់វាអាចនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែរោគសញ្ញានៃជំងឺផ្តាសាយអាចរួមមាន៖
1. ឈឺបំពង់ក និង/ឬ ក្អក
2. ហៀរសំបោរ និងតឹងច្រមុះ
3. ឈឺខ្លួន និងមានអារម្មណ៍មិនស្រួលខ្លួនជាទូទៅiv

តើអ្វីទៅជាសញ្ញានៃជំងឺផ្តាសាយធម្មតា?

ជំងឺផ្តាសាយអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងដូចជាអ្នកអស់ថាម ពល។ ប៉ុន្តែជាមួយនឹងវីរុសខុសៗគ្នាច្រើនជាង 200 ប្រភេទដែលអាច បណ្តាលឱ្យផ្តាសាយ រោគសញ្ញារបស់វាមានអាចនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជាធម្មតា ជំងឺផ្តាសាយប៉ះពាល់ដល់រាងកាយអ្នកទាំង មូល។i 

រោគសញ្ញានៃជំងឺផ្តាសាយធម្មតារួមមាន៖

  • ហៀរសំបោរ ស្ទះច្រមុះ និងតឹងច្រមុះ ការតឹងច្រមុះ និងការហៀរសំបោរខាប់គឺជាសញ្ញាខ្លះៗបញ្ជាក់ពីផ្តាសាយ។ ការស្ទះច្រមុះមានអារម្មណ៍ពិបាក ហើយអ្នកមិនអាចដកដង្ហើមបានស្រួល។ viii សំបោរក៏អាចហូរទៅផ្នែកខាងក្រោយនៃច្រមុះដែរ។ ក្នុងករណីនោះ អ្នកនឹងសម្គាល់ថាមានសំបោរហូរចុះពីច្រមុះចូលបំពង់ករបស់អ្នក។ ពីព្រោះតែការតឹងច្រមុះ ការដឹងរសជាតិ និងក្លិនអាចប្រែប្រួល ឬបាត់បង់ជាបណ្តោះអាសន្ន។ 
  • ការកណ្តាស់ នៅពេលដែលភ្នាសរំអិលនៅក្នុងច្រមុះ និងបំពង់កកំពុងត្រូវបានរលាក វាភ្ញោចឱ្យមានការកណ្តាស់។ii ពីព្រោះការកណ្តាស់នឹងចម្លងវីរុសផ្តាសាយទៅអ្នកដទៃ អ្នកគួរតែខ្ទប់ច្រមុះជាមួយនឹងក្រដាសអនាម័យនៅពេលដែលអ្នកកណ្តាស់។
  • ស្អា ក រមាស់ ឈឺបំពង់ក viii នៅពេលដែលជាលិកាដែលពាសផ្នែកខាងក្រោយនៃបំពង់ករបស់អ្នករលាក វាអាចធ្វើឱ្យមានការឈឺចាប់។ ការឈឺបំពង់កជាធម្មតាធ្វើឱ្យមានអារម្មណ៍ស្ងួត ឬរមាស់ និងហាក់ដូចជាមានអ្វីមួយស្ទះជាប់នៅផ្នែកខាងក្រោយវា។ មនុស្សមួយចំនួនក៏អាចមានអារម្មណ៍ឈឺ នៅពេលលេបអាហារ។ សំឡេងរបស់អ្នកអាចស្អក ឬគ្រលរ។
  • ក្អក ការក្អកជាធម្មតាផ្តើមឡើងជាការធ្វើឱ្យស្កៀបនៅផ្នែកខាងក្រោយនៃបំពង់ក។ viii ការណ៍នេះបណ្តាលមកពីការក្រហាយ ឬរលាកនៃកោសិកាក្នុងផ្លូវដង្ហើម។.

ក្អក អាចមានស្លេស្ម៍ ឬស្ងួត។ ភាពខុសគ្នាគឺថាក្អកមានស្លេស្ម៍បញ្ចេញទឹករំអិលខ្លះៗពីប្រព័ន្ធដង្ហើមរបស់អ្នក។ ក្អកមានស្លេស្ម៍ធ្វើឱ្យមានអារម្មណ៍ដូចជាមានអ្វីមួយជាប់នៅក្នុងបំពង់ករបស់អ្នក ហើយជាធម្មតាអ្នកនឹងអាចមានអារម្មណ៍ថាមានទឹករំអិល។ ដូចដែលឈ្មោះបង្ហាញ ក្អកស្ងួតមិនមានមកជាមួយដោយការកកើតស្លេស្ម៍ទេ។ វាធ្វើឱ្យមានអារម្មណ៍រស្កៀប ឬដូចជាមានអ្វីមួយគគ្រាតនឹងផ្នែកខាងក្រោយនៃបំពង់ករបស់អ្នក។ 

ក្អកអាចមានរយៈពេលយូរ ហើយជួនកាលជារោគសញ្ញាចុងក្រោយនៃ ផ្តាសាយធម្មតាដែលនឹងបាត់ទៅវិញ។ iii

  • ឈឺខ្លួន និងឈឺក្បាល  បន្ថែមទៅលើរោគសញ្ញាខាងលើ មនុស្សភាគច្រើនក៏នឹងមានអារម្មណ៍ឈឺខ្លួន ឈឺកញ្ចឹងក ឬឈឺក្បាលកម្រិតស្រាល នៅពេលដែលពួកគេកើត ផ្តាសាយ។ អ្នកអាចសង្កេតឃើញថាមានអារម្មណ៍មិនស្រួលខ្លួន ឬអស់ កម្លាំង។ ជាញឹកញាប់ពួកគេនឹងមានអារម្មណ៍ហត់នឿយ និងអស់កម្លាំងកាន់តែខ្លាំងខណៈពេលប្រព័ន្ធភាពស៊ាំរបស់គេព្យាយាមវាយប្រហារវីរុស។
  • ព្រឺរងា និងគ្រុនក្តៅ កម្តៅលើសពី 100.4° F គឺជាករណីកម្រចំពោះមនុស្សពេញវ័យ—ប៉ុន្តែកើតមានជាញឹកញាប់ចំពោះកុមារ—ដែលមានជំងឺផ្តាសាយ។iv សញ្ញានៃគ្រុនក្តៅរួមមានបែកញើស ព្រឺរងា និងបាត់បង់ជាតិទឹក។ ប្រសិនបើអ្នកសង្កេតឃើញសីតុណ្ហភាពខ្ពស់ជាងកម្រិតធម្មតានៅលើទារក ឬកុមារ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។

ភាពខុសគ្នារវាងផ្តាសាយ និងគ្រុនផ្តាសាយ មានអ្វីខ្លះ?

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់កើតជំងឺផ្តាសាយពីមុនមក ប៉ុន្តែពេលខ្លះវាអាចពិបាកនឹងកំណត់ថាជំងឺរបស់អ្នកជាផ្តាសាយ ឬគ្រុនផ្តាសាយ។ ដូច្នោះហើយ តើអ្នកអាចដឹងបានយ៉ាងដូចម្តេច? រោគសញ្ញាគ្រុនផ្តាសាយមានទំនោរជាធ្ងន់ធ្ងរខ្លាំងជាងហើយកើតមានរហ័សជាងរោគសញ្ញាផ្តាសាយ។ មួយក្នុងចំណោមភាពខុសគ្នាដ៏សំខាន់រវាងផ្តាសាយ និងគ្រុនផ្តាសាយ គឺគ្រុនក្តៅ ប៉ុន្តែមានសញ្ញាមួយចំនួនផ្សេងទៀតដែលត្រូវពិនិត្យមើល viii

រោគសញ្ញា 

ផ្តាសាយធម្មតា 

គ្រុនផ្តាសាយ

គ្រុនក្តៅ 

មិនញឹកញាប់ចំពោះមនុស្សពេញវ័យ ឬកម្រិតស្រាល; ញឹកញាប់ចំពោះកុមារ

ញឹកញាប់ខ្លាំង

ឈឺក្បាល 

ម្តងម្កាល

ញឹកញាប់

ឈឺខ្លួន 

ម្តងម្កាល

ញឹកញាប់

អស់កម្លាំង 

ញឹកញាប់

ញឹកញាប់ខ្លាំង

តឹងច្រមុះ និងហៀរសំបោរ  

ញឹកញាប់ខ្លាំង

ម្តងម្កាល

ឈឺបំពង់ក 

ញឹកញាប់ខ្លាំង

ម្តងម្កាល

ក្អក

ញឹកញាប់

ញឹកញាប់

Young Asian woman coughing holding her chest in pain

តើជំងឺផ្តាសាយជាអ្វីឱ្យប្រាកដ?

ជំងឺផ្តាសាយធម្មតាគឺជាការបង្ករោគលើផ្លូវដង្ហើម ទៅតាមរដូវកាល។ វាបង្កឡើងដោយពពួកវីរុសមានឈ្មោះថា rhinovirus និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ស្បែក ឬខ្យល់ក្នុងបរិយាកាស—ឧទាហរណ៍នៅពេលដែលអ្នកជំងឺ កណ្តាស់។ 

រោគសញ្ញាអាចលេចចេញក្នុងអំឡុងពេល 3ទៅ4ថ្ងៃបន្ទាប់ពីឆ្លងរោគ ហើយមានរយៈពេលរហូតដល់ 7 ទៅ 10 ថ្ងៃ។ 

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាមនុស្សពេញវ័យជាមធ្យមមានជំងឺផ្តាសាយពី 2ទៅ3ដងក្នុងមួយឆ្នាំ។ កុមារអាចនឹងឈឺញឹកញាប់ជាងនេះ។v

កត្តាហានិភ័យទាំង 5 ចំពោះការកើតជំងឺផ្តាសាយ៖

  • រដូវកាល៖  ផ្តាសាយកើតមានញឹកញាប់ខ្លាំងអំឡុងខែត្រជាក់ដូចជា រដូវរងារ និងរដូវស្លឹកឈើជ្រុះ។
  • ប្រព័ន្ធភាពស៊ាំ៖  ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ឬមានប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកអាចកើតផ្តាសាយញឹកញាប់ជាងមនុស្សដែលមានសុខភាពល្អ។
  • អាយុ៖  កុមារអាយុក្រោម 6ឆ្នាំកើតផ្តាសាយញឹកញាប់ជាងមនុស្សពេញវ័យ ឬក្មេងដែលមានអាយុច្រើន។
  • ការប៉ះពាល់ជាមួយមនុស្សផ្សេងទៀត៖  នៅពេលដែលអ្នកធ្វើការនៅក្នុងបរិយាកាសមមាញឹក អ្នកអាចនឹងមានការប៉ះពាល់ជាមួយមនុស្សផ្សេងទៀតញឹកញាប់។ មានន័យថាការចម្លងរបស់វីរុសកើតមានយ៉ាងរហ័ស។
  • ស្ត្រេស៖  នៅពេលអ្នកស្រ្តេស មុខងារប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ជាហេតុដែលអាចធ្វើឱ្យអ្នកងាយនឹងឆ្លងវីរុសផ្តាសាយ ធម្មតា។vi
asian man blowing his nose

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីអាចព្យាបាលផ្តាសាយបានឆាប់រហ័ស?

តាផ្តាសាយអាចធ្វើឱ្យមនុស្សមានភាពខ្សោយ។ វាជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងៗដែលធ្វើឱ្យមនុស្សពេញវ័យខកខានទៅធ្វើការ និងកុមារត្រូវ មិនបានទៅសាលាហើយត្រូវសម្រាកនៅផ្ទះ។
វាជារៀងធម្មតាទេ ដែលអ្នកចង់រករូបមន្តព្យាបាលផ្តាសាយដែលផ្តល់ការធូរស្បើយឆាប់រហ័ស។ ប៉ុន្តែមិនមានការព្យាបាលឱ្យជារហូតសម្រាប់ផ្តាសាយធម្មតា និងគ្រុនផ្តាសាយទេ។
ជាទូទៅ នៅពេលអ្នកកើតផ្តាសាយ អ្នកត្រូវសម្រាកលើគ្រែ និងត្រូវការពេលវេលាសម្រាប់ផ្តាសាយវិវដ្ត រួមទាំងដើម្បីឱ្យរាងកាយជាសះស្បើយ។ ឱសថផ្តាសាយ និងជម្រើសព្យាបាលផ្សេងទៀតអាចរកបានដោយផ្តោតទៅលើការធ្វើឱ្យរោគសញ្ញាធូរស្បើយ។

តើខ្ញុំអាចលេបឱសថផ្តាសាយអ្វីខ្លះ?

  • ឱសថបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ ប្រសិនបើអ្នកមានគ្រុនក្តៅ ឈឺបំពង់ក ឬឈឺក្បាល អ្នកអាចលេបឱសថបំបាត់ការឈឺចាប់ដូចជា Panadol សម្រាប់ផ្តាសាយ ដែលផ្សំពី paracetamol។ ការសិក្សាបានបង្ហាញថា paracetamol និងឱសថបំបាត់ការឈឺចាប់ផ្សេងទៀត អាចធ្វើឱ្យធូរស្បើយការឈឺចាប់ពាក់ព័ន្ធនឹងផ្តាសាយ និងគ្រុន ផ្តាសាយ។vii

ពួកវាក៏ជួយបញ្ចុះកម្តៅផងដែរ។ ឱសថបំបាត់ការឈឺចាប់រូបមន្តធម្មតាមិនបានជួយឱ្យធូរស្បើយពីការតឹងច្រមុះទេ។ Panadol Cold & Flu រួមមាន phenylephrine hydrochloride ដើម្បីឱ្យធូរស្បើយពីការតឹងច្រមុះ និង dextromethorphan ដើម្បីទប់ការក្អកខ្លាំង និងក្អកស្ងួត។

  • ស្ព្រៃយបាញ់ច្រមុះ ស្ព្រៃយបាញ់ឱ្យលែងស្ទះរន្ធច្រមុះ មានប្រយោជន៍ដើម្បីធ្វើឱ្យធូរស្បើយពីរោគសញ្ញាហៀរសំបោរ ឬតឹងច្រមុះ។ ប៉ុន្តែមិនគួរប្រើលើសពីរយៈពេល 7ថ្ងៃទេ។vii  
  • ស៊ីរ៉ូបំបាត់ក្អក អ្នកអាចពិបាកនឹងសម្រាកនៅពេលដែលការក្អកធ្វើឱ្យអ្នកភ្ញាក់រំខាន ដំណេក។ ស៊ីរ៉ូបំបាត់ក្អកជួយទប់ក្អក និងធ្វើឱ្យអ្នកគេងលក់បានយូរ។
  • កុមារ aចូរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកមុនពេលផ្តល់ឱសថផ្តាសាយឱ្យកុមារដែលមានអាយុតិចជាង 4ឆ្នាំ។ ប្រសិនបើកូនតូចរបស់អ្នកមានគ្រុនក្តៅ ជាការល្អត្រូវប្រើឱសថសុលតាមរន្ធគូទដូចជាពពួក Panadol ប្រភេទសុលពីព្រោះវាងាយស្រួលប្រើជាងឱសថគ្រាប់ ឬផឹកតាមមាត់។
  • អ្នកមិនគួរប្រើឱសថអង់ទីប៊ីយ៉ូទិកដើម្បីព្យាបាលផ្តាសាយទេ លើកលែងតែវាជាការបង្ករោគដោយបាក់តេរី។ ចូរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកប្រសិនបើអ្នកមានការសង្ស័យ។

តើវិធីសាស្រ្តអ្វីខ្លះដែលជួយក្នុងការព្យាបាលនៅផ្ទះ ?

  • ការគេង ជាការសំខាន់ដែលអ្នកត្រូវសម្រាកនៅពេលដែលរាងកាយរបស់អ្នកព្យាយាមប្រយុទ្ធជាមួយនឹងមេរោគផ្តាសាយ។ ប្រសិនបើអាច ចូរសម្រាកនៅផ្ទះហើយគេងឱ្យបានច្រើន។
  • ផឹកទឹកឱ្យបានច្រើន ចូរប្រាកដថាអ្នកផឹកទឹកបានច្រើន។ ដើម្បីធ្វើឱ្យការឈឺបំពង់កធូរស្បើយ អ្នកអាចសាកល្បងញ៉ាំទឹកតែក្រូចឆ្មារក្តៅៗលាយទឹកឃ្មុំ ឬក៏ទឹកតែរុក្ខជាតិ បុរាណ។ ស៊ុបគឺជាជម្រើសអាហារដ៏ល្អពីព្រោះវាបង្រ្គប់ជាតិទឹក និងធ្វើឱ្យការឈឺបំពង់កធូរស្បើយ។ 
  • វីតាមីន ទោះបីជាមិនមានភស្តុតាងបញ្ជាក់ថាវីតាមីន C ឬស័ង្កសី ជួយព្យាបាលផ្តាសាយធម្មតាយ៉ាងណាក៏ដោយ វាអាចមានប្រយោជន៍សម្រាប់សុខភាពទូទៅនិងពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកក្នុងរយៈពេលវែង។ix

នៅពេលណាដែលខ្ញុំគួរទៅជួបគ្រូពេទ្យ?

ដោយសារវាអាចជាសញ្ញានៃការបង្ករោគផ្សេងទៀត ដូចនេះចូរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញវេជ្ជសាស្រ្ត ប្រសិនបើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងអស់ដូចខាងក្រោមនេះ x

  • គ្រុនក្តៅមិនបាត់៖  ប្រសិនបើគ្រុនក្តៅរបស់អ្នកមានរយៈពេលយូរជាង3ថ្ងៃ វាអាចចង្អុលបង្ហាញពីការបង្ករោគដោយបាក់តេរីដែលអាចត្រូវការព្យាបាលតាមវិធីផ្សេង។x
  • ក្អកយូរ មិនបាត់៖  នៅពេលដែលការក្អកបន្តយូរជាង 2ទៅ3សប្តាហ៍ ឬពិបាកខុសពីធម្មតា ជាការល្អត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញវេជ្ជសាស្រ្ត ដោយសារវាអាចជាសញ្ញានៃជំងឺរលាកទងសួត។xii
  • ឈឺបំពង់ក៖  ទោះបីជាការឈឺបំពង់កកើតមានជាញឹកញាប់នៅពេលដែលអ្នកកើតផ្តាសាយ ឬគ្រុនផ្តាសាយ ការឈឺចាប់ធ្ងន់ធ្ងរក៏ជារោគសញ្ញាមួយនៃការរលាកបំពង់កបណ្តាលដោយមេរោគស្រ្តេបតូកុកx
  • ឈឺមុខ តឹងច្រមុះ និងសំបោរមានពណ៌លឿង ឬបៃតង៖ ប្រសិនបើអ្នកសង្កេតឃើញការឈឺចាប់ណាមួយជុំវិញច្រមុះ ថ្ងាស ឬឆ្អឹងថ្ពាល់ អ្នកអាចមានជំងឺរលាកឆ្អឹងរូងច្រមុះ។ ការតឹងច្រមុះ និងហៀរសំបោរមានពណ៌លឿង ឬបៃតងអាចជាសញ្ញានៃការរលាកឆ្អឹងរូងច្រមុះ។ ពីព្រោះជំងឺរលាកឆ្អឹងរូងច្រមុះពេលខ្លះបង្កឡើងដោយបាក់តេរី វាតម្រូវឱ្យមានការព្យាបាលមួយបែបផ្សេង។xi

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ឯកសារយោង

i. Worrall G. ផ្តាសាយធម្មតា។ គ្រូពេទ្យគ្រួសារកាណាដា។ 2011;57(11):1289-1290. ទាញយកនៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2018។ https://www.ncbi.nlm.nih.gov/pmc/articles/PMC3215607/
ii. ការកណ្តាស់៖ MedlinePlus Medical Encyclopedia. medlineplus.gov. ទាញយកនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2020។ https://medlineplus.gov/ency/article/003060.htm
iii. Atkinson SK, Sadofsky LR, Morice AH. តើ rhinovirus បណ្តាលឱ្យកើតផ្តាសាយធម្មតា ក្អក យ៉ាងដូចម្តេច? BMJ ការសិក្សាបែបបើកចំហនៃប្រព័ន្ធដង្ហើម។ 2016;3(1):e000118. doi:10.1136/bmjresp-2015-000118
iv. Allan GM, Arroll B. ការបង្ការ និងការព្យាបាលផ្តាសាយធម្មតា៖ ការឱ្យអត្ថន័យតាមភស្តុតាង។ ព្រឹត្តប័ត្រសមាគមវេជ្ជសាស្រ្តកាណាដា។ 2014;186(3):190-199. doi:10.1503/cmaj.121442
v. CDC. ផ្តាសាយធម្មតា៖ ការពារខ្លួនអ្នក និងអ្នកផ្សេងទៀត។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ។ បោះពុម្ពនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2019។ https://www.cdc.gov/features/rhinoviruses/index.html
vi. Cohen S, Tyrrell DAJ, Smith AP. ស្ត្រេសផ្លូវចិត្ត និងភាពងាយឆ្លងផ្តាសាយធម្មតា។ ព្រឹត្តប័ត្រវេជ្ជសាស្រ្តអង់គ្លេសថ្មី។ 1991;325(9):606-612. doi:10.1056/nejm199108293250903
vii. InformedHealth.org [Internet]. Cologne, Germany: វិទ្យាស្ថានសម្រាប់គុណភាពនិងប្រសិទ្ធភាពក្នុងការថែទាំសុខភាព (IQWiG); 2006-. ផ្តាសាយធម្មតា៖ ការធូរស្បើយសម្រាប់តឹងច្រមុះ ក្អក និងឈឺបំពង់ក។ [ធ្វើបច្ចុប្បន្នភាពនៃថ្ងៃទី 8 ខែតុលា ឆ្នាំ 2020]. អាចរកបាននៅ៖ https://www.ncbi.nlm.nih.gov/books/NBK279542/
viii. គ្រុនផ្តាសាយ (Flu)។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ។ https://www.cdc.gov/flu/symptoms/coldflu.htm
ix. COVID-19, ផ្តាសាយ អាល្លែកហ្ស៊ី និងគ្រុនផ្តាសាយ៖ តើអ្វីជាភាពខុសគ្នា? Mayo Clinic https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/covid-19-cold-flu-and-allergies-differences/art-20503981
x. Maggini S, Beveridge S, Suter M. A ការប្រើរួមគ្នាក្នុងកម្រិតខ្ពស់នៃវីតាមីន C បូកស័ង្កសីសម្រាប់ផ្តាសាយធម្មតា។ ព្រឹត្តិប័ត្រស្រាវជ្រាវវេជ្ជសាស្រ្តអន្តរជាតិ។ 2012;40(1):28-42. doi:10.1177/147323001204000104,  https://pubmed.ncbi.nlm.nih.gov/22429343/ ទាញយកនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020។
xi. ផ្តាសាយធម្មតា - រោគសញ្ញានិងមូលហេតុ។ Mayo Clinic. បោះពុម្ពនៅ ឆ្នាំ 2017. https://www.mayoclinic.org/diseases-conditions/common-cold/symptoms-causes/syc-20351605 ទាញយកនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020។
xii. តើខ្ញំមានជំងឺរលាកឆ្អឹងរូងច្រមុះមែនទេ? WebMD. ​ទាញយកនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020។ https://www.webmd.com/allergies/sinusitus-test

អត្ថបទដែលជាប់ពាក់ព័ន្ធ