គ្រុនក្តៅ គឺជាការឆ្លើយតបជាទូទៅនៃរាងកាយរបស់អ្នកនៅពេលដែលមានការបង្ករោគ។ និយមន័យនៃគ្រុនក្តៅ គឺជាពេលដែលកម្តៅក្នុងខ្លួនកើនឡើងលើសពី 37.5°C ឬ 38°C (>100°F)i។ ការកើនកម្តៅនោះជាញឹកញាប់កើតឡើងអំឡុងពេលមានជំងឺទូទៅដូចជា គ្រុនផ្តាសាយជាដើម ដោយហេតុថារាងកាយរបស់អ្នកវាយប្រហារលើមេរោគ។
គ្រុនក្តៅភាគច្រើនអាចត្រូវបានព្យាបាលដោយឱសថដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Panadol (paracetamol) ឬ ibuprofen≤200mg ជាដើម។
នៅពេលដែលមានការបង្ករោគក្នុងរាងកាយរបស់អ្នក ជាធម្មតាប្រព័ន្ធភាពស៊ាំខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីព្យាយាម ហើយព្យាបាលវា។ កត្តានេះអាចធ្វើឱ្យកម្តៅក្នុងខ្លួនរបស់អ្នកកើនឡើងក្នុងរយៈពេលខ្លី។ xi
ខណៈពេលដែលការកើនឡើងកម្ដៅតែងកើតមាននៅពេលដែលអ្នកមានជំងឺគ្រុនផ្តាសាយ ឬផ្តាសាយធម្មតា តែពេលខ្លះវាអាចជាសញ្ញាប្រាប់អ្នកពីការបង្ករោគធ្ងន់ធ្ងរជាងនេះ។
តើអ្នកគ្រុនក្តៅមែនទេ? សញ្ញាសំខាន់ 3 ដែលកើតមានញឹកញាប់បំផុតនៅពេលកម្តៅក្នុងខ្លួនកើនឡើង
កម្តៅរាងកាយធម្មតារបស់អ្នកអាចប្រែប្រួលអាស្រ័យលើពេលវេលា និងកម្រិតសកម្មភាពរបស់អ្នក។ សម្រាប់មនុស្សពេញវ័យភាគច្រើន ជាធម្មតាកម្តៅរាងកាយរបស់អ្នកនឹងចុះទាបបន្តិចបន្ទាប់ពីអ្នកភ្ញាក់ពីគេង ហើយកើនខ្ពស់បន្តិចនៅពេលយប់។ ii វាក៏អាចកើនខ្ពស់ជាងធម្មតាផងដែរបន្ទាប់ពីអ្នកបានរត់ចម្ងាយឆ្ងាយ។
ប៉ុន្តែកម្តៅដែលខ្ពស់ជាងធម្មតាអាចជាអាការគ្រុនក្តៅ។ ដូចច្នេះ ធ្វើម៉េចទើបដឹងថាអ្នកមានអាការគ្រុនក្តៅ? តើមានរោគសញ្ញាអ្វីខ្លះ?
សញ្ញាសំខាន់ៗទាំង 3 នៃគ្រុនក្តៅរួមមាន៖
1. កម្តៅកើនឡើង៖ កម្តៅរាងកាយដែលខ្ពស់ជាងធម្មតា លើសពី 100°F ឬ 37.5/ 38°C ចំពោះមនុស្សពេញវ័យ ឬកុមារនោះ ត្រូវបានចាត់ទុកថាជាអាការគ្រុនក្តៅ។ ថ្ងាសអាចក្តៅជាងធម្មតាពេលដាក់ដៃស្ទាប។ ប៉ុន្តែវិធីតែម្យ៉ាងគត់ដែលអាចជឿជាក់បានគឺការប្រើទែម៉ូម៉ែត្រ។
2. ព្រឺរងារ៖ គ្រុនក្តៅគឺជាសញ្ញាមួយដែលរាងកាយវាយតបទៅនឹងការបង្ករោគ។ នៅពេលដែលកម្តៅរាងកាយអ្នកកើនឡើង វាអាចបណ្តាលឱ្យព្រឺរងារ។
3. បែកញើស៖ ជាទូទៅការបែកញើសខ្លាំងតែងកើតមានស្របពេលជាមួយគ្រុនក្តៅ។ iv វាបង្ហាញថា រាងកាយរបស់អ្នកកំពុងតែមានអំពើលើការបង្ករោគ ហើយព្យាយាមធ្វើឱ្យរាងកាយចុះត្រជាក់តាមរយៈការបញ្ចេញញើស។ ជាលទ្ធផល សីតុណ្ហភាពរាងការយអាចថយចុះ ប៉ុន្តែមិនមានន័យថាអ្នកលែងមានអាការគ្រុនក្តៅ ឬវានឹងមិនកើតមានម្ដងទៀតនោះទេ។
រោគសញ្ញាគ្រុនក្តៅ៖ តើអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន?
ទោះបីជាកម្តៅរាងកាយកើនឡើងត្រូវបានកំណត់ថាជាអាការគ្រុនក្តៅ តែជារឿយៗវាតែងកើតមកជាមួយនូវរោគសញ្ញាផ្សេងៗទៀត។
សញ្ញាទូទៅនៃគ្រុនក្តៅដែលត្រូវប្រុងប្រយ័ត្នរួមមាន៖
ប្រសិនបើក្តៅខ្លួនខ្លាំង អ្នកក៏អាចមានទាំងរោគសញ្ញាណាមួយដូចជា៖
ប្រសិនបើអ្នកមានរោគសញ្ញាគ្រុនក្តៅធ្ងន់ធ្ងរ ជាការសំខាន់ត្រូវវាស់កម្តៅភ្លាមៗ ហើយត្រូវទៅជួបគ្រូពេទ្យ។ កម្តៅកើនខ្ពស់ អាចបណ្តាលដោយការបង្ករោគប្រភេទផ្សេងៗ ហើយអ្វីដែលសំខាន់គឺត្រូវព្យាបាលមូលហេតុបង្កដើម្បីឱ្យបានជាសះស្បើយ។
តើខ្ញុំត្រូវវាស់កម្តៅយ៉ាងដូចម្តេច?
ការស្ទាបថ្ងាស គឺជាវិធីបុរាណមួយដើម្បីកំណត់ថា តើមានអ្នកណាក្ដៅខ្លួន ឬអត់ ប៉ុន្តែវាមិនមែនជាវិធីដែលគួរឱ្យទុកចិត្តខ្លាំងនោះទេ។ វិធីដែលមានសុវត្ថិភាពតែម្យ៉ាង ដើម្បីពិនិត្យថាតើអ្នក ឬអ្នកផ្សេងទៀតមានគ្រុនក្តៅ ឬអត់នោះ គឺតាមរយៈការវាស់ដោយប្រើទែម៉ូម៉ែត្រ។ ចូរមើលកម្រិតសីតុណ្ហភាពនៃទែម៉ូម៉ែត្រដែលអ្នកបានប្រើជានិច្ច។
ចំណុចសំខាន់! សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានសីតុណ្ហភាពខ្ពស់ជាង 103°F ឬ 39.4°C ។ iii គ្រុនក្តៅកម្រិតខ្ពស់ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលា។
មាត់xvii |
ត្រចៀកxviii |
រន្ធគូទxix |
ទែម៉ូម៉ែត្រសម្រាប់វាស់នៅមាត់ គឺជាជម្រើសល្អសម្រាប់វាស់សីតុណ្ហភាពមនុស្សពេញវ័យ។ អ្នកមិនគួរផឹកអ្វីទាំងអស់ ក្នុងពេល15 នាទីមុនពេលអ្នកវាស់ កម្តៅនៅមាត់ ដើម្បីចៀសវាងការប៉ះពាល់ដល់លទ្ធផលនៃកម្រិតសីតុណ្ហភាពពីការទទួលទានភេសជ្ជៈក្តៅ។ ចូរដាក់ទែម៉ូម៉ែត្រនៅក្រោម អណ្តាតប្រហែល 20 វិនាទី ហើយបិទមាត់អ្នកឱ្យជិត។ អ្នកអាចលាងឧបករណ៍នេះជាមួយសាប៊ូបន្តិចក្រោយវាស់រួចដើម្បីរក្សាអនាម័យ។ |
ទែម៉ូម៉ែត្រដែលដាក់ផ្អឹបនឹងត្រចៀកជាឧបករណ៍ពេញនិយមបំផុត ព្រោះវាងាយស្រួលប្រើ និងមានភាពសុក្រឹតខ្លាំង។ ម្យ៉ាងទៀតវាក៏ស្រួលប្រើចំពោះកុមារផងដែរ។ នៅពេលដែលអ្នកដាក់ទែម៉ូម៉ែត្រ ផ្អឹបនឹងត្រចៀកអ្នក នោះ រំញោចដែលសាយភាយមកនឹងកំណត់សីតុណ្ហភាព ហើយឧបករណ៍នឹងបង្ហាញលទ្ធផល។ ប៉ុន្តែចូរប្រយ័ត្នដោយមិនត្រូវស៊កឧបករណ៍ចូលក្នុងរន្ធត្រចៀកជ្រៅពេកនោះទេ។ |
យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើន ការវាស់កម្តៅតាមរន្ធគូទគឺនៅតែជាការវាស់ កម្តៅដែលសុក្រឹតបំផុត។ v វាគឺជាជម្រើសដ៏ល្អសម្រាប់ទារកអាយុក្រោម 6 ខែ ព្រោះតែសុក្រឹតភាពខ្ពស់។ យើងហៅវាថាជាទែម៉ូម៉ែត្រវាស់កម្តៅតាមរន្ធគូទ ដូចនេះចុងនៃទែម៉ូម៉ែត្រគឺត្រូវស៊កទៅក្នុងរន្ធគូទ—ជម្រៅប្រហែលមួយសង់ទីម៉ែត្រ។ ដាក់វានៅនឹងកន្លែងប្រហែល 40 វិនាទី។ នៅពេលដែលអ្នកបានលទ្ធផលរួចហើយ ចូរលាងទែម៉ូម៉ែត្រឱ្យបានស្អាតវិញ។ |
កម្តៅរាងកាយកើនឡើងជាធម្មតា គឺជាសញ្ញាមួយនៃការបង្ករោគប្រភេទខ្លះ ប៉ុន្តែ ជួនកាលវាអាចពិបាកកំណត់ថា ហេតុអ្វីបានជាអ្នកមានអាការគ្រុនក្តៅឡើយ។ ប្រភពមូលហេតុដែលបង្កអាចកំណត់ភាពធ្ងន់ធ្ងរ និងរយៈពេលនៃអាការគ្រុនក្តៅរបស់អ្នក។
លក្ខខណ្ឌដែលកើតមានកាន់តែញឹកញាប់ជាច្រើនដែលអាចបង្កឱ្យក្ដៅខ្លួនខ្លាំង រួមមាន៖
1. ការបង្ករោគxx: មានតាំងពីគ្រុនផ្តាសាយ រហូតដល់ផ្តាសាយធម្មតា រួមទាំងរលាកសួត និងរលាកបំពង់កដោយពពួកស្ត្រិបតូកូក—គ្រុនក្តៅគឺជារោគសញ្ញាទូទៅនៃការបង្ករោគដោយវីរុស ឬបាក់តេរី។ អ្នកគួរតែពិនិត្យសញ្ញាផ្សេងៗទៀតដូចជា ហៀរសំបោរ ក្អក ឈឺខ្លួន និងអស់កម្លាំងជាដើម។
2. ជំងឺដែលមានការរលាកxx: ជំងឺមួយចំនួនដូចជា រលាកសន្លាក់ និងជំងឺ Crohn អាចបណ្តាលឱ្យកម្តៅក្នុងរាងកាយអ្នកកើនឡើង។
3. វ៉ាក់សាំងxx (ឧ. តេតាណុស) ឬឱសថមួយចំនួនដូចជា អង់ទីប៊ីយ៉ូទិកអាច បណ្តាលឱ្យមានគ្រុនក្តៅ។
4. ជំងឺកើតមានក្នុងតំបន់ត្រូពិក៖ ឧ. ជំងឺគ្រុនចាញ់ ដែលជាជំងឺបង្កឱ្យមានគ្រុនក្តៅ។xxi
5. ការបាត់បង់ជាតិទឹកxxii
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមិនប្រាកដពីអ្វីដែលជាមូលហេតុបណ្តាលឱ្យកម្ដៅក្នុងខ្លួនរបស់អ្នកកើនខ្ពស់ជាងធម្មតា ឬប្រសិនបើវាមិនបាត់ទៅវិញ ទោះបីអ្នកបានប្រើឱសថដូចជា Panadol រួចក៏ដោយ។
តើត្រូវប្រើឱសថបញ្ចុះកម្តៅដូចម្តេចដើម្បីបន្ថយអាការគ្រុនក្តៅ?
ការព្រឺរងារ ញាក់ និងអារម្មណ៍ក្ដៅក្នុងខ្លួននឹងធ្វើឱ្យអ្នកចង់សម្រាក។ ប្រសិនបើអ្នកមានរោគសញ្ញាផ្សេងទៀត អ្នកប្រហែលជាមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាបានឡើយ។
ចូរសម្រាក។ ពីព្រោះគ្រុនក្តៅគឺជាសញ្ញាមួយនៃរាងកាយរបស់អ្នកដែលវាយតបលើការបង្ករោគយ៉ាងសកម្ម អ្នកអាចគាំទ្រការឆ្លើយតបពីធម្មជាតិនេះដោយការសម្រាក។
សូមសាកល្បងជម្រើសថែរក្សាខ្លួនទាំងនេះ ដើម្បីទទួលបានការធូរស្បើយដ៏ឆាប់រហ័ស៖
1. តើត្រូវប្រើឱសថអ្វីដើម្បីបន្ថយអាការគ្រុនក្តៅ xxiii។ ដើម្បីបន្ថយកម្តៅក្នុងខ្លួនរបស់អ្នក ចូរលេបឱសថបញ្ចុះកម្តៅ ឬបន្ថយគ្រុនក្តៅ ដូចជា paracetamol ឬ ibuprofen ក្នុងកម្រិតប្រើដែលបានណែនាំ។ មនុស្សពេញវ័យគួរប្រើឱសថទៅតាមបរិយាយប័ណ្ណឱសថ។ ចូរគ្រប់គ្រងរាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់។ ពីព្រោះពេលរាងកាយរបស់អ្នកកើនកម្តៅ វាជាការសំខាន់ដែលអ្នកត្រូវហូបទឹកឱ្យបានច្រើន ។ ទឹក ជាអាហារល្អបំផុតសម្រាប់អ្នក ជាពិសេសនៅពេលដែលអ្នកមានមិនស្រួលខ្លួន និងក្អួត។ ប្រសិនបើអ្នកមានអាការញាក់ និងរងារ អ្នកក៏អាចផ្ដល់ភាពកក់ក្តៅដល់រាងកាយដោយទទួលទានទឹកតែ chamomile ក៏បាន។ ចៀសវាងគ្រឿងស្រវឹង ix ដោយសារវានឹងធ្វើឱ្យអ្នកបាត់បង់ជាតិទឹកបន្ថែមទៀត។
2. សម្រាកxxiv។ សម្រាកលើគ្រែឱ្យបានច្រើន និងគេងដើម្បីជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធជាមួយការបង្ករោគ។
3. ជូតថ្ងាសដែលក្តៅដោយប្រើកន្សែងសើម។ ប្រសិនបើអ្នកបែកញើស អ្នកអាចដាក់កន្សែងសើមនៅលើថ្ងាស ឬនៅផ្នែកខាងក្រោយនៃករបស់អ្នក។ ប៉ុន្តែចូរចៀសវាងងូតទឹកត្រជាក់ ឬជូតអាល់កុលដោយសារវាអាចធ្វើឱ្យរងារញាក់ ដែលអាចនាំឱ្យសីតុណ្ហភាពកើនឡើង។ x
4. វិធីសាស្រ្តបែបធម្មជាតិ។ មានវិធីសាស្រ្តបែបធម្មជាតិជាច្រើនត្រូវបានគេណែនាំនៅលើបណ្តាញអ៊ីនធឺណិត ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលទទួលការយល់ស្របតាមបែបវិទ្យាសាស្ត្រ។
អ្នកជំនាញយល់ស្របថា គ្រុនក្តៅអាចជារឿងល្អ vii ពីព្រោះវាជាអ្នកផ្តើមឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរាងកាយ។ vi ប៉ុន្តែនៅពេលដែលរោគសញ្ញារបស់អ្នកបន្តកើតមានរយៈពេលយូរជាងបីថ្ងៃ ទោះបីជាអ្នកបានប្រើវិធីព្យាបាលនៅផ្ទះរួចទៅហើយនោះ វាគឺជាពេលដែលអ្នកត្រូវទៅជួបគ្រូពេទ្យ។ xxv
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752
ឯកសារយោង
1. Del VE. Temperature. Nih.gov. បោះពុម្ភនៅឆ្នាំ 2013. https://www.ncbi.nlm.nih.gov/books/NBK331/ [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
2. គ្រុនក្តៅ - រោគសញ្ញា និងមូលហេតុ។ Mayo Clinic. បោះពុម្ភនៅឆ្នាំ 2017. https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759 [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
3. គ្រុនក្តៅចំពោះមនុស្សពេញវ័យ៖ លក្ខណៈ ប្រភេទ និងពេលដែលវាមានភាពធ្ងន់ធ្ងរ។ Healthline. បោះពុម្ភនៅថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2019. https://www.healthline.com/health/cold-flu/fever-in-adults#types [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
4. Ames NJ, Peng C, Powers JH, et al. Beyond Intuition: បទពិសោធន៍រោគសញ្ញាគ្រុនក្តៅរបស់អ្នកជំងឺ។ ព្រឹត្តិប័ត្រនៃការឈឺចាប់ និងការគ្រប់គ្រងរោគសញ្ញា។ 2013;46(6). doi:10.1016/j.jpainsymman.2013.02.012 [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
5. ភាពត្រឹមត្រូវនៃទែម៉ូម៉ែត្រវាស់សើស្បែកសម្រាប់ស្ទង់សីតុណ្ហភាព៖ ការពិនិត្យវាយតម្លៃជាប្រព័ន្ធ និងការសិក្សាវិភាគជាច្រើនរួមគ្នា៖ ទិន្នន័យកំណត់ត្រាផ្នែកវេជ្ជសាស្រ្ត៖ Vol 163, No 10. Annals of Internal Medicine. បោះពុម្ភនៅឆ្នាំ 2015. https://www.acpjournals.org/doi/10.7326/M15-1150 [ទាញយកថ្ងៃទី 6 វិច្ឆិកា 2020]
6. Hay AD, Costelloe C, Redmond NM, et al. Paracetamol រួមជាមួយ ibuprofen សម្រាប់ព្យាបាលគ្រុនក្តៅលើកុមារ (PITCH): ការសិក្សាសាកល្បងបែប randomised controlled. BMJ. 2008;337(sep02 2):a1302-a1302. doi:10.1136/bmj.a1302 [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
7. El-Radhi ASM. ការគ្រប់គ្រងគ្រុនក្តៅ៖ ភ័ស្តុតាងធៀបនឹងការអនុវត្តបច្ចុប្បន្ន។ ព្រឹត្តិប័ត្រពិភពលោកអំពីវេជ្ជសាស្រ្តគ្លីនិកកុមារ។ 2012;1(4):29. doi:10.5409/wjcp.v1.i4.29 [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
i Del VE. Temperature. Nih.gov. បោះពុម្ភនៅឆ្នាំ 2013. https://www.ncbi.nlm.nih.gov/books/NBK331/
ii គ្រុនក្តៅ - រោគសញ្ញានិងមូលហេតុ។ Mayo Clinic. https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759
iii គ្រុនក្តៅចំពោះមនុស្សពេញវ័យ៖ លក្ខណៈ ប្រភេទ និងពេលដែលវាមានភាពធ្ងន់ធ្ងរ។ Healthline. https://www.healthline.com/health/cold-flu/fever-in-adults#types
iv Ames NJ, Peng C, Powers JH, et al. Beyond Intuition: បទពិសោធន៍រោគសញ្ញាគ្រុនក្តៅរបស់អ្នកជំងឺ។ https://www.ncbi.nlm.nih.gov/pmc/articles/PMC3830719/
v ភាពត្រឹមត្រូវនៃទែម៉ូម៉ែត្រវាស់សើស្បែកសម្រាប់ស្ទង់សីតុណ្ហភាព៖ ការពិនិត្យវាយតម្លៃជាប្រព័ន្ធ និងការសិក្សាវិភាគជាច្រើនរួមគ្នា៖ ទិន្នន័យកំណត់ត្រាផ្នែកវេជ្ជសាស្រ្ត https://www.acpjournals.org/doi/10.7326/M15-1150
vi Hay AD, Costelloe C, Redmond NM, et al. Paracetamol រួមជាមួយ ibuprofen សម្រាប់ព្យាបាលគ្រុនក្តៅលើកុមារ (PITCH): ការសិក្សាសាកល្បងបែប randomised controlled. BMJ. 2008;337(sep02 2):a1302-a1302. doi:10.1136/bmj.a1302 [ទាញយកនៅថ្ងៃទី 6 វិច្ឆិកា 2020]
vii El-Radhi ASM. ការគ្រប់គ្រងគ្រុនក្តៅ៖ ភ័ស្តុតាង ធៀបនឹងការអនុវត្តបច្ចុប្បន្ន។ ព្រឹត្តិប័ត្រពិភពលោកអំពីវេជ្ជសាស្រ្តគ្លីនិកកុមារ។ https://www.ncbi.nlm.nih.gov/pmc/articles/PMC4145646/
ix Kristel C. M. M. Polhuis, Annemarthe H. C. Wijnen, Aafje Sierksma, et al. សកម្មភាពឱសថបញ្ចុះទឹកនោមលើភេស្ជជៈមានជាតិស្រវឹងកម្រិតស្រាល និងខ្លាំងចំពោះចំពោះបុរសមានវ័យចាស់៖ A Randomized Diet-Controlled Crossover Trial https://www.ncbi.nlm.nih.gov/pmc/articles/PMC5537780/
x គ្រុនក្តៅ។ MedlinePlus, បណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក។ https://medlineplus.gov/ency/article/003090.htm
xi Del VE. Temperature. Nih.gov. បោះពុម្ភនៅឆ្នាំ 2013. https://www.ncbi.nlm.nih.gov/books/NBK331/
xii https://www.panadol.com/en-au/childrens-symptoms/fever-in-children
xiii គ្រុនក្តៅ។ Mayo Clinic n/d https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759 [ទាញយកនៅថ្ងៃទី 20 មេសា 21]
xiv ឡើងហើមក្រពេញកូនកណ្ដុរ។ Mayo Clinic. https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/symptoms-causes/syc-20353902 [ទាញយកនៅថ្ងៃទី 20 មេសា 21]
xv សញ្ញា និងរោគសញ្ញានៃគ្រុនក្តៅ។ Healthychild.org បណ្ឌិតសភាអាមេរិកនៃវេជ្ជសាស្រ្តកុមារ https://www.healthychildren.org/English/health-issues/conditions/fever/Pages/Signs-and-Symptoms-of-Fever.aspx [ទាញយកនៅថ្ងៃទី 20 មេសា 21]
xvi Fever. Cedars-Sinai Hospital. Los Angeles, CA. https://www.cedars-sinai.org/health-library/diseases-and-conditions/f/fever.html [ទាញយកនៅថ្ងៃទី 20 មេសា 21]
xvii សីតុណ្ហភាព៖ ទែម៉ូម៉ែត្រឌីជីថល និងទែម៉ូម៉ែត្រវាស់ដោយមិនចាំបាច់ប៉ះស្បែក (infrared)។ មន្ទីពេទ្យកុមារជាតិ។ Columbus, OH, USA. https://www.nationwidechildrens.org/family-resources-education/health-wellness-and-safety-resources/helping-hands/temperature-digital-and-glass-thermometers [ទាញយកនៅថ្ងៃទី 20 មេសា 21]
xviii បរិក្ខាវេជ្ជសាស្រ្តសម្រាប់មន្ទីរពេទ្យ – ទែម៉ូម៉ែត្រអេឡិកត្រូនិក និងទែម៉ូម៉ែត្រវាស់ដោយមិនចាំបាច់ប៉ះស្បែក (infrared)។ អង្គការសុខភាពពិភពលោក។ 2012. https://www.who.int/medical_devices/innovation/hospt_equip_36.pdf [ទាញយកនៅថ្ងៃទី 20 មេសា 21]
xix Brown PJ, Christmas BF, Ford RP ការយកសីតុណ្ហភាពកុមារ៖ ទែម៉ូម៉ែត្រដាក់នៅក្លៀក ឬរន្ធគូទ? ព្រឹត្តិប័ត្រវេជ្ជសាស្ត្រញូហ្ស៊េលែន ខែសីហា ឆ្នាំ 1992 http://europepmc.org/article/med/1501814 [ទាញយកនៅថ្ងៃទី 20 មេសា 21]
xx Fever. Mayo Clinic https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759 [ទាញយកនៅថ្ងៃទី 20 មេសា 21]
xxi សហគមវេជ្ជសាស្ត្រថែទាំជំងឺធ្ងន់គ្រុនក្តៅតំបន់ត្រូពិកនៅប្រទេសឥណ្ឌា។ គ្រុនក្តៅតំបន់ត្រូពិក។ ៖គោលការណ៍ណែនាំគ្រប់គ្រង។ ព្រឹត្តិប័ត្រវេជ្ជសាស្ត្រថែទាំជំងឺធ្ងន់ប្រទេសឥណ្ឌា ខែកុម្ភៈ ឆ្នាំ 2014 https://www.ncbi.nlm.nih.gov/pmc/articles/PMC3943129/ [ទាញយកនៅថ្ងៃទី 20 មេសា 21]
xxii ការបាត់បង់ជាតិទឹក និង stroke ដោយការក្ដៅខ្លាំងពេក (heat Stroke)។ Johns Hopkins Medicine https://www.hopkinsmedicine.org/health/conditions-and-diseases/dehydration-and-heat-stroke [ទាញយកនៅថ្ងៃទី 20 មេសា 21]
xxiii Paracetamol សម្រាប់មនុស្សពេញវ័យ NHS. ត្រួតពិនិត្យលើកចុងក្រោយនៅខែឧសភា ឆ្នាំ 2019 https://www.nhs.uk/medicines/paracetamol-for-adults/ [ទាញយកនៅថ្ងៃទី 20 មេសា 21]
xxiv សរីរៈវិទ្យានៃគ្រុនក្តៅ៖ ការណែនាំចំពោះមូលហេតុ រោគសញ្ញា និងការព្យាបាល Makati មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Makati, Philippines. ខែកុម្ភៈ ឆ្នាំ 2021 https://www.makatimed.net.ph/blogs/anatomy-of-a-fever-a-guide-to-its-causes-symptoms-and-treatment/ [ទាញយកនៅថ្ងៃទី 20 មេសា 21]
xxv គ្រុនក្តៅ។ Better Channel Health។ នាយកដ្ឋានសុខាភិបាល រដ្ឋាភិបាលរដ្ឋវិកតូរៀ ប្រទេសអូស្ត្រាលី។ n/d https://www.betterhealth.vic.gov.au/health/conditionsandtreatments/fever. [ទាញយកនៅថ្ងៃទី 23 មេសា 21]