Sick young Asian girl having influenza symptoms wearing medical mask while holding a cup of hot water sitting on sofa

ជំងឺគ្រុនផ្តាសាយ – រោគសញ្ញា មូលហេតុ និងជម្រើសព្យាបាល

ការឈឺចាប់ ព្រឺរងា ក្អក និងគ្រុនក្តៅ—ជំងឺគ្រុនផ្តាសាយគឺជាលក្ខខណ្ឌនៃប្រព័ន្ធដង្ហើមមួយដែលមានការរំខាន។ ដោយមានការអង្កេតឃើញ និងព្យាបាលរោគសញ្ញាបានឆាប់រហ័ស អ្នកអាចជួយការពារការរាតត្បាតនៃជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែអ្វីខ្លះទៅជារោគសញ្ញា? តើជំងឺគ្រុនផ្តាសាយខុសប្លែកពីផ្តាសាយធម្មតាដូចម្តេចទៅ? ហើយតើ Panadol (Paracetamol) ល្អឬទេសម្រាប់ព្យាបាលរោគសញ្ញានៃជំងឺគ្រុនផ្តាសាយ?

ជំងឺគ្រុនផ្តាសាយ – តើជាសញ្ញា មូលហេតុ និងជម្រើសព្យាបាលសម្រាប់ជំងឺគ្រុនផ្តាសាយ មានអ្វីខ្លះ?

ជំងឺគ្រុនផ្តាសាយជាការបង្ករោគដោយវីរុសនៅប្រព័ន្ធដកដង្ហើម តាមរដូវកាលដែលកើតមានជាញឹកញាប់។ 

ជំងឺគ្រុនផ្តាសាយបង្កឡើងដោយវីរុស influenza ដែលអាចរាតត្បាតយ៉ាងរហ័សពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ វាកើតមានញឹកញាប់យ៉ាងមិនគួរឱ្យជឿ ហើយមនុស្សភាគច្រើនអាចកើតជំងឺគ្រុនផ្តាសាយនៅពេលណាមួយក្នុងជីវិត។ វាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរ និងក្នុងករណីខ្លះថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផង។ 

អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថាមនុស្សប្រហែលជា 3ទៅ5លាននាក់កើតមានជំងឺគ្រុនផ្តាសាយដោយសារវីរុស influenza ជារៀងរាល់ឆ្នាំ។ មនុស្សជាមធ្យម 290,000 ទៅ 650,000 នាក់ស្លាប់ដោយបញ្ហាផ្លូវដង្ហើមបណ្តាលដោយវីរុសផ្តាសាយជារៀងរាល់ឆ្នាំ។1 ទោះជាយ៉ាងណាក៏ដោយករណីភាគច្រើននៃជំងឺគ្រុនផ្តាសាយអាចត្រូវព្យាបាលនៅផ្ទះជាមួយឱសថព្យាបាលគ្រុនផ្តាសាយ និងការសម្រាកលើគ្រ

young mixed race man using paper tissue

តើរោគសញ្ញាដែលកើតឡើងញឹកញាប់នៃជំងឺគ្រុនផ្តាសាយមានអ្វីខ្លះ?

វាអាចពិបាកក្នុងបែងចែកជំងឺគ្រុនផ្តាសាយ ពីផ្តាសាយធម្មតា។ ប៉ុន្តែជំងឺគ្រុនផ្តាសាយជាធម្មតាកើតឡើងយ៉ាងរហ័សជាង។ ជាញឹកញាប់គ្រុនក្តៅគឺជាសញ្ញាដំបូងនៃជំងឺនេះ។

ជំងឺគ្រុនផ្តាសាយជាធម្មតាចាប់ផ្តើមភ្លាមៗ។ រោគសញ្ញាជាក់លាក់អាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែសញ្ញាដំបូងៗរួមមានគ្រុនក្តៅ ឈឺសាច់ដុំ និងជាទូទៅ មិនស្រួលខ្លួននិងអស់កម្លាំង។

1. គ្រុនក្តៅ៖ គ្រុនក្តៅកើតឡើងនៅពេលដែលរាងកាយរបស់អ្នកព្យាយាមប្រយុទ្ធនឹងការបង្ករោគ។ ប្រសិនបើសីតុណ្ហភាពរាងកាយកើនឡើងលើសពី 38 °C ឬ >100°F, អ្នកអាចមានគ្រុនក្តៅ។

2. ឈឺសាច់ដុំ៖ ការឈឺសាច់ដុំ គឺជាការត្អូញត្អែរដែលកើតមានញឹកញាប់នៃជំងឺគ្រុនផ្តាសាយ។ សាច់ដុំរបស់របស់អ្នកអាចឈឺតាមកន្លែង ឬអ្នកអាចឈឺពេញរាងកាយ។ មានហេតុផលជាច្រើនដែលបណ្តាលឱ្យឈឺសាច់ដុំ ដូច្នោះប្រសិនបើនេះគឺជាសញ្ញាតែមួយគត់របស់អ្នក វាអាចមិនមែនជាជំងឺគ្រុនផ្តាសាយឡើយ។

3. មិនស្រួលខ្លួន៖ ការមិនស្រួលខ្លួន មានអារម្មណ៍ថាខ្សោយ និងមិនស្រណុកជាទូទៅ។ អ្នកនឹងសង្កេតឃើញថាមានអ្វីមួយខុសធម្មតានិងចាប់ផ្តើមមានអារម្មណ៍មិនស្រួល។ ជាញឹកញាប់វាអមមកជាមួយនឹងការអស់កម្លាំង នៅពេលដែលអ្នកមានជំងឺគ្រុនផ្តាសាយ។

តើវាអាចជា coronavirus ឬទេ?

ប្រសិនបើអ្នកមានកម្តៅឡើងខ្ពស់ ក្អកថ្មី ជាប់ៗគ្នា ឬក៏មានការប្រែប្រួលក្លិន ឬរសជាតិ អស់កម្លាំង អ្នកអាចឆ្លងជំងឺ SARS COVID-19។ សូមស្វែងរកដំបូន្មានវេជ្ជសាស្រ្ត។ix

រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ – តើត្រូវប្រុងប្រយ័ត្នអ្វីខ្លះ?

សញ្ញា និងរោគសញ្ញាជំងឺគ្រុនផ្តាសាយតាមរដូវកាលរួមមានគ្រុនក្តៅ ក្អក ឈឺខ្លួន និងឈឺសាច់ដុំ ព្រឺរងា អស់កម្លាំង ហើយជាទូទៅមានអារម្មណ៍មិនស្រួលខ្លួន។ 

ពីព្រោះថាជំងឺគ្រុនផ្តាសាយរាតត្បាតយ៉ាងរហ័ស ការអង្កេតរោគសញ្ញាឱ្យបានឆាប់រហ័សអាចជំរុញឱ្យមនុស្សផ្តាច់ខ្លួនដោយឡែក និងការពារការរាតត្បាតវីរុសបន្តទៅទៀត។x អ្នកក៏នឹងអាចព្យាបាលខ្លួនអ្នកបានឆាប់រហ័ស និងចៀសវាងមិនឱ្យជំងឺទៅជាធ្ងន់ធ្ងរ។ 
សញ្ញាដែលកើតមានញឹកញាប់xi នៃជំងឺគ្រុនផ្តាសាយមានដូចជា៖

 

  • គ្រុនក្តៅ៖ សីតុណ្ហភាពខ្ពស់ គឺជាសញ្ញាមួយដែលរាងកាយរបស់អ្នកព្យាយាមប្រយុទ្ធនឹងការបង្ករោគដោយវីរុស។ ចំពោះលទ្ធផលគួរឱ្យទុកចិត្ត អ្នកគួរប្រើទែម៉ូម៉ែត្រ និងវាស់សីតុណ្ហភាពរបស់អ្នកនៅក្នុង   ត្រចៀង ក្នុងមាត់ ឬរន្ធគូទ (សូមអានការណែនាំនៅលើបរិយាយប័ណ្ណនៃទែម៉ូម៉ែត្រដែលអ្នកប្រើ)។xii ប៉ុន្តែមិនមែនគ្រប់គ្នាដែលមានជំងឺគ្រុនផ្តាសាយសុទ្ធតែមានគ្រុនក្តៅនោះទេ។ យោងទៅតាមការប៉ានស្មានផ្សេងៗ មនុស្សប្រហែលជា 70% កើតជំងឺគ្រុនផ្តាសាយ ដោយមិនមានគ្រុនក្តៅទេ។2  
  • ឈឺខ្លួន៖  នៅពេលដែលអ្នកកើតមានគ្រុនផ្តាសាយ ឬផ្តាសាយ ការឈឺខ្លួន និងការឈឺសាច់ដុំ គឺកើតមានញឹកញាប់យ៉ាងមិនគួរឱ្យជឿ។ អ្នកអាចមានអារម្មណ៍ឈឺនៅខ្នង ជើង និងក្បាលញឹកញាប់ជាងនៅកន្លែងផ្សេងៗទៀតនៃរាងកាយ។ 
  • ព្រឺរងា៖ ការញ័រគឺជាប្រតិកម្មដែលកើតមានជាញឹកញាប់លើរាងកាយរបស់អ្នកត្រៀមកើតគ្រុនក្តៅ ហើយជាញឹកញាប់កើតឡើងមុនពេលអ្នកសង្កេតឃើញថាមានឡើងកម្តៅ។
  • ការអស់កម្លាំង៖ ការមានអារម្មណ៍ខ្សោយ និងអស់កម្លាំងជាងធម្មតា គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងៗទាំងឡាយនៃជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែត្រូវដឹងថាការអស់កម្លាំងតែម្យ៉ាងគឺមិនបញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយឡើយ។ ការអស់កម្លាំងល្អិតល្អៃគឺជាសញ្ញាមួយដែលកើតញឹកញាប់នៃជំងឺផ្សេងទៀតជាច្រើន។ 
  • ក្អក៖ ក្អកស្ងួត ណែនទ្រូង ឬការដកដង្ហើមលាន់សូរងឺតៗអាចជាការចង្អុលបង្ហាញថាអ្នកកំពុងកើតមានជំងឺគ្រុនផ្តាសាយ។ ជាញឹកញាប់ ជំងឺផ្លូវដង្ហើមកើតឡើង បន្ទាប់ឈឺខ្លួន និងព្រឺរងា។ ការក្អកអាចធ្វើឱ្យមិនស្រួលខ្លួនយ៉ាងខ្លាំង។ ជាការធម្មតាដែលក្អកមានស្លេស៍ ឬរំអិល ប៉ុន្តែបើមានក្អកជាប្រចាំ ឬមានរយៈពេលយូរគួរឱ្យគ្រូពេទ្យពិនិត្យ។
  • ឈឺបំពង់ក៖ ការណ៍ដែលអ្នកមានអារម្មណ៍ថារមាស់ ឬឈឺបំពង់ក គឺជាសញ្ញាដែលកើតមានញឹកញាប់នៃជំងឺគ្រុនផ្តាសាយ។ វាក៏អាចជាការពិបាកលេបអាហារ ឬសូម្បីផឹកភេសជ្ជៈ។
  • ក្អួត ឬរាក៖ មិនមែនគ្រប់គ្នាដែលមានជំងឺគ្រុនផ្តាសាយអាចមានបញ្ហាក្រពះពោះវៀនទេ។ ប៉ុន្តែមនុស្សខ្លះ (ហើយជាញឹកញាប់គឺកុមារxiii) អាចចង្អោរ និងរាក។
Happy young Asian woman smiling

តើភាពខុសគ្នារវាងជំងឺផ្តាសាយ និងគ្រុនផ្តាសាយមានអ្វីខ្លះ?

 

រោគសញ្ញា

ផ្តាសាយធម្មតា

គ្រុនផ្តាសាយ

ការកើតឡើង

យឺតៗ

ភ្លាមៗ

គ្រុនក្តៅ

មិនញឹកញាប់ចំពោះមនុស្សពេញវ័យ ឬកម្រិតស្រាល; ញឹកញាប់ចំពោះកុមារ

ញឹកញាប់ខ្លាំង

ឈឺក្បាល

ម្តងម្កាល

ញឹកញាប់

ឈឺខ្លួន

ម្តងម្កាល

ញឹកញាប់

អស់កម្លាំង

ញឹកញាប់

ញឹកញាប់ខ្លាំង

តឹងច្រមុះ និងហៀរសំបោរ

ញឹកញាប់ខ្លាំង

ម្តងម្កាល

ឈឺបំពង់ក

ញឹកញាប់ខ្លាំង

ម្តងម្កាល

ក្អក

ញឹកញាប់

ញឹកញាប់

ឱសថព្យាបាលជំងឺគ្រុនផ្តាសាយ – របៀបព្យាបាលជំងឺគ្រុនផ្តាសាយ

ការព្យាបាលជំងឺគ្រុនផ្តាសាយតាមរដូវកាលជាធម្មតារួមមាន ការសម្រាកលើគ្រែ រក្សាភាពកក់ក្តៅ និងការប្រើឱសថបំបាត់ការឈឺចាប់ដូចជា Panadol (Paracetamol)។ ប្រសិនបើរោគសញ្ញានៅបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យ។

ជំងឺគ្រុនផ្តាសាយអាចធ្វើឱ្យអ្នកមានអារម្មណ៍ខ្សោយ អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍លើកិច្ចការប្រចាំថ្ងៃ។ រឿងមួយក្នុងចំណោមរឿងសំខាន់ៗបំផុតដែលត្រូវធ្វើ នៅពេលដែលអ្នកឈឺគឺសម្រាក ដើម្បីជួយឱ្យរាងកាយរបស់អ្នកជាសះស្បើយកាន់តែឆាប់    រហ័ស។ ចាប់ពីឱសថគ្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ ដល់រូបមន្តតាមផ្ទះ ការព្យាបាលគ្រុនផ្តាសាយ xv ដែលអ្នកជ្រើសរើសជាញឹកញាប់នឹងអាស្រ័យទៅលើកម្រិតនៃភាពធ្ងន់ធ្ងររបស់រោគសញ្ញា។

  1. សម្រាក និងរក្សាភាពកក់ក្តៅ៖ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញានៃជំងឺគ្រុនផ្តាសាយ អ្នកគួរសម្រាកលើគ្រែ។ ការគេងត្រូវបានបង្ហាញថា ជួយឱ្យសុខភាពរឹងមាំឡើងវិញ និងជួយឱ្យរាងកាយធូរស្បើយយ៉ាងឆាប់រហ័សនៅពេលដែលអ្នកកើតគ្រុនផ្តាសាយ។ vi ជាការណ៍សំខាន់ដែលអ្នកត្រូវនៅផ្ទះដើម្បីចៀសវាងការចម្លងវីរុសទៅអ្នកដទៃទៀត។ ហើយសូមលាងដៃរបស់អ្នកឱ្យបានញឹកញាប់ និងប្រើកំណាត់ខ្ទប់នៅពេលអ្នកកណ្តាស់។xvi
  2. បង្គ្រប់ជាតិទឹក៖ ញ៉ាំសារធាតុរាវឱ្យបានច្រើន—ទឹក ភេសជ្ជៈដែលមានបន្ថែមជាតិ អេឡិកត្រូលីត ឬតែ/កាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន—ដើម្បីបំពេញសារធាតុរាវដែលបាត់បង់ពីការរាក ឬក្អួត។ នៅពេលដែលរាងកាយអ្នកបែកញើសព្រោះតែគ្រុនក្តៅ អ្នកត្រូវបំពេញជាតិទឹកដែលបាត់បង់។ ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដោយវាកាន់តែធ្វើឱ្យអ្នកខ្សោះជាតិទឹក។
  3. ឱសថ៖ Paracetamol (សារធាតុផ្សំនៅក្នុង Panadol) ឬ ibuprofen អាចជួយបញ្ចុះកម្តៅនិងធ្វើឱ្យអ្នកបានប្រសើរឡើង។ វាអាចត្រូវការពេលប្រហែល 1ម៉ោងសម្រាប់ acetaminophen ដូចជា Panadol ក្នុងការបញ្ចេញប្រសិទ្ធភាព ហើយអ្នកនឹងបានធូរស្បើយរហូតដល់ទៅ 5ម៉ោង។ ដោយមានឱសថព្យាបាលគ្រុនផ្តាសាយដែលអាចទិញបានដោយមិនបាច់មានវេជ្ជបញ្ជាជាច្រើនប្រភេទ អ្នកអាចឆ្ងល់ថា Panadol ល្អសម្រាប់ជំងឺគ្រុនផ្តាសាយ ឬទេ? ឱសថគ្រាប់ Panadol Cold & Flu + Decongestants គឺជារូបមន្តពិសេសដែលជួយឱ្យអ្នកបានប្រសើរឡើងយ៉ាងឆាប់រហ័សជាង ឱសថព្យាបាលគ្រុនផ្តាសាយគ្រាប់ធម្មតា។ វាមិនគ្រាន់តែព្យាបាលគ្រុនក្តៅ និងការឈឺចាប់ទេ ប៉ុន្តែថែមទាំងព្យាបាលការតឹងច្រមុះ និងហៀរសំបោរទៀត ដូច្នោះហើយអ្នកអាចសម្រាកបានយ៉ាងស្រួល។ 
  4. ឱសថប្រឆាំងនឹងវីរុស៖ ឱសថប្រឆាំងនឹងវីរុសប្រភេទគ្រាប់គឺជាឱសថដែលអាចទិញបានទាល់តែមានវេជ្ជបញ្ជា ដែលជួយកាត់បន្ថយរយៈពេលនៃការកើតគ្រុនផ្តា  សាយ។ វាត្រូវបានគេផ្តល់ឱ្យដល់អ្នកដែលមានហានិភ័យខ្ពស់ក្នុងការវិវដ្តទៅមានផលវិបាកបណ្តាលពីជំងឺគ្រុនផ្តាសាយ និងដើម្បីចៀសឱ្យផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ។vii

តើផលវិបាកពីជំងឺគ្រុនផ្តាសាយមានអ្វីខ្លះ? 

ជាមួយការថែរក្សា និងព្យាបាលបានត្រឹមត្រូវ ក្នុងករណីភាគនៃច្រើនជំងឺគ្រុនផ្តាសាយគឺមិនធ្ងន់ធ្ងរទេ ហើយអាចបាត់ទៅវិញក្នុងរយៈពេល 7ថ្ងៃ។ រោគសញ្ញាមួយចំនួនដូចជា ក្អកអាចបន្តរយៈពេលយូរ។xvii

អ្នកខ្លះក៏អាចវិវដ្តទៅជារោគសញ្ញា និងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីពួកគេកើតគ្រុនផ្តាសាយ។ វាអាចគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នោះហើយជាការណ៍សំខាន់អ្នកត្រូវដឹងពីវាឱ្យបានឆាប់រហ័ស។

  1. ជំងឺរលាកសួត៖ ជំងឺរលាកសួតជាការបង្ករោគនៅសួតដែលអាចកើតឡើងបន្ទាប់ពីកើតគ្រុនផ្តាសាយ។ វាកើតមានជាញឹកញាប់ចំពោះកុមារអាយុក្រោម 5ឆ្នាំ និងបុគ្គលដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មនុស្សច្រើនជាង 2លានអ្នកនៅទូទាំងពិភពលោកស្លាប់ជារៀងរាល់ឆ្នាំ ដោយជំងឺរលាកសួត។3 រោគសញ្ញា xviii ជាធម្មតាវិវដ្តយ៉ាងឆាប់រហ័ស និងរួមមានការក្អកធ្ងន់ធ្ងរ។ អ្នកក៏អាចសង្កេតឃើញមានឈាមនៅក្នុងស្លេស្ម៍។ ជំងឺរលាកសួតអាចធ្វើឱ្យពិបាកដកដង្ហើម ហើយឈឺទ្រូងធ្ងន់ធ្ងរ។ ចង្វាក់បេះដូងកើនឡើង កម្តៅឡើងខ្ពស់ បែកញើស និងព្រឺរងារគឺសញ្ញាកើតមានញឹកញាប់។ 
  2. ជំងឺរលាកទងសួត៖ ការបង្ករោគដោយវីរុស អាចបណ្តាលឱ្យផ្លូវដង្ហើមរបស់អ្នកទៅជាក្រហាយ និងរលាក។ សញ្ញានៃជំងឺរលាកទងសួត xix រួមមានក្អកមានស្លេស្ម៍ ណែនទ្រូង គ្រុនក្តៅ និងព្រឺរងា។ ជាញឹកញាប់ជំងឺរលាកទងសួតកើតឡើងមុនជំងឺរលាកសួត។ ប្រសិនបើរោគសញ្ញារបស់អ្នកមានរយៈពេលយូរជាង 3សប្តាហ៍ ចូរប្រាកដថាអ្នកទៅជួបគ្រូពេទ្យ។ 
  3. ជំងឺរលាកឆ្អឹងរូងច្រមុះ៖ រោគសញ្ញានៃការបង្ករោគឆ្អឹងរូងច្រមុះ រួមមានឈឺចាប់ និងតឹងណែននៅជុំវិញថ្ពាល់ ថ្ងាស ច្រមុះ និងភ្នែក។ អ្នកនឹងមានអារម្មណ៍ថាសតឹងច្រមុះ ឬស្ទះរន្ធច្រមុះ។ ក៏អាចមានការហូរសំបោរពីច្រមុះ ទៅបំពង់ក។ បើមានការពិបាកដកដង្ហើម គួរឱ្យគ្រូពេទ្យព្យាបាលជាបន្ទាន់។
  4. ការបង្ករោគនៅត្រចៀក៖ បើអ្នកសង្កេតឃើញថាស្តាប់លែងឮ ឬមានការហូរចេញពីត្រចៀកម្ខាងឬសងខាង វាអាចជារលាកត្រចៀកផ្នែកកណ្តាល (ជាញឹកញាប់ត្រូវបានគេស្គាល់ថាជាការបង្ករោគនៅក្នុងត្រចៀកផ្នែកកណ្តាល)។ វីរុសដែលបង្កជំងឺគ្រុនផ្តាសាយក៏អាចបង្ករោគនៅត្រចៀកដែរ។ ការណ៍នេះគួរតែត្រូវបានពិនិត្យជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។ 
  5. ជំងឺរលាកខួរក្បាល៖ ជំងឺរលាកខួរក្បាលគឺជាផលវិបាកនៃជំងឺគ្រុនផ្តាសាយដែលកើតមានដោយកម្រខ្លាំងណាស់។ វាកើតឡើងនៅពេលដែលវីរុសគ្រុនផ្តាសាយចូលទៅក្នុងខួរក្បាល និងបង្កការរលាកដល់ជាលិកាប្រសាទ។ សញ្ញាxx នៃការបង្ករោគរួមមានឈឺក្បាលខ្លាំង គ្រុនក្តៅខ្លាំង ចង្អោរនិងក្អួត ហើយវង្វេងវង្វាន់ស្មារតី។ អ្នកគួរតែស្វែងជំនួយជាបន្ទាន់ ប្រសិនបើអ្នកមានការមមើលមមាយ គំហើញភ្លោះ ប្រកាច់ ឬពិបាកនិយាយ ឬស្តាប់ឮ។ ជំងឺរលាកខួរក្បាលគឺជាការបន្ទាន់ផ្នែកវេជ្ជសាស្រ្ត។ 
asian people in protective gear

ជំងឺគ្រុនផ្តាសាយជាអ្វី? ចូរពន្យល់ពីមូលហេតុ

វីរុសដែលបង្កជំងឺគ្រុនផ្តាសាយត្រូវបានគេស្គាល់ថាជាវីរុស influenza ប្រភេទ A, influenza ប្រភេទ B, និង influenza ប្រភេទ C។ xxii Influenza ប្រភេទ A ត្រូវបានគេឃើញកើតមានលើអំបូរជាច្រើនរួមមានមនុស្ស ជ្រូក បក្សី នៅពេលដែលប្រភេទ B និង C ភាគច្រើនបំផុតកើតមាននៅលើមនុស្ស xxiii (ទោះបីជាឆ្កែនិងជ្រូក5 ត្រូវបានគេដឹងថាឆ្លងប្រភេទ Cក៏ដោយ)។ ជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗនៅក្នុងបរិយាកាសនៅពេលដែលមនុស្សកណ្តាស់ ឬក្អក។ 

នៅទូទាំងពិភពលោក អេពីដេមីជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំត្រូវគេប៉ាន់ប្រមាណថាមានលទ្ធផលប្រហែល 3 ទៅ 5 លានករណីនៃជំងឺធ្ងន់ធ្ងរ។1 កុមារមានទំនោរខ្លាំងក្នុងការកើតគ្រុនផ្តាសាយ ជាងមនុស្សពេញវ័យដែលមានអាយុក្រោម 65ឆ្នាំ។4

ទោះបីជាអ្នកណាម្នាក់ក៏អាចកើតជំងឺគ្រុនផ្តាសាយក៏ដោយ មនុស្សខ្លះគឺមានហានិភ័យខ្ពស់xxiv ក្នុងការវិវដ្តទៅមានផលវិបាក។ ពួកគេទាំងនោះរួមមាន៖ 

1. មនុស្សពេញវ័យអាយុលើសពី 65 ឆ្នាំ

2. អ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺហឺត ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោម

3.  អ្នកដែលមានវិបត្តិឈាម និងជំងឺសួតរ៉ាំរ៉ៃ

4. អ្នកដែលមានជំងឺធាត់

4. កុមារ

4. មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

4. ស្ត្រីមានផ្ទៃពោះ

ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ

នៅពេលដែលជំងឺគ្រុនផ្តាសាយអាចព្យាបាលបាន និងចំពោះមនុស្សភាគច្រើនមិនបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ជាការល្អបំផុតគឺបង្ការកុំឱ្យកើត។ ទារកដែលមានអាយុលើសពី 6ខែ ឬអ្នកដែលគ្នានប្រវត្តិអាល្លែកហ្ស៊ីដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត គួរតែចាក់វ៉ាក់សាំង viii, យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅសហរដ្ឋអាមេរិក។ 5
ការលាងដៃរបស់អ្នកឱ្យបានទៀងទាត់ xxi ការចៀសវាងប៉ះច្រមុះ និងមាត់របស់អ្នក ហើយស្នាក់នៅផ្ទះ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន ជាវិធីផ្សេងៗទៀតដែលអ្នកអាចបញ្ឈប់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយ។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ប្រភព៖

1. World. Influenza (Seasonal). Who.int. បោះពុម្ពនៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2018. https://www.who.int/news-room/fact-sheets/detail/influenza-(seasonal) [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
2. CHUGHTAI AA, WANG Q, DUNG TC, MACINTYRE CR. វត្តមានគ្រុនក្តៅលើមនុស្សពេញវ័យដែលមានគ្រុនផ្តាសាយនិងការបង្ករោគដោយវីរុសលើផ្លូវដង្ហើមផ្សេងទៀត។ អេពីដេមីសាស្រ្តនិងការបង្ករោគ។ 2016;145(1):148–155. doi:10.1017/S0950268816002181 [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
3. S. Bernadeta Dadonaite and Max Roser. Pneumonia. Our World in Data. Global Change Data Lab. https://ourworldindata.org/pneumonia. [ទាញយកនៅថ្ងៃទី 31 ខែមីនា2021]
4. Tokars JI, Olsen SJ, Reed C. Sការកើតមានជំងឺគ្រុនផ្តាសាយដោយមានរោគសញ្ញានៅសហរដ្ឋអាមេរិក។ ជំងឺឆ្លងបែបគ្លីនិក។ 2018;66(10):1511–1518. doi:10.1093/cid/cix1060 [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
5. Ohwada K, Kitame F, Sugawara K, Nishimura H, Homma M, Nakamura K. Distribution of the antibody to influenza C virus in dogs and pigs in Yamagata Prefecture, Japan. Microbiology and Immunology. 1987;31(12):1173–1180. doi:10.1111/j.1348-0421.1987.tb01351.x [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
vi Davis CJ, Dunbrasky D, Oonk M, Taishi P, Opp MR, Krueger JM. The neuron-specific interleukin-1 receptor accessory protein is required for homeostatic sleep and sleep responses to influenza viral challenge in mice. https://www.ncbi.nlm.nih.gov/pmc/articles/PMC4418942/
vii What You Should Know About Flu Antiviral Drugs. Centers for Disease Control and Prevention. បោះពុម្ពនៅឆ្នាំ 2019. 
viii. តើអ្នកណាគួរនិងមិនគួរចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយ។មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ។ បោះពុម្ពនៅឆ្នាំ 2019. https://www.cdc.gov/flu/prevent/whoshouldvax.htm [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
ix រោគសញ្ញានៃជំងឺ coronavirus. NHS https://www.nhs.uk/conditions/coronavirus-covid-19/symptoms/
x Influenza (Flu): តើជំងឺគ្រុនផ្តាសាយរាតត្បាតដូចម្តេច។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ https://www.cdc.gov/flu/about/disease/spread.htm
xi ជំងឺគ្រុនផ្តាសាយ (influenza) នាយកដ្ឋានសុខាភិបាលរដ្ឋាភិបាលអូស្រ្តាលី https://www.health.gov.au/diseases/influenza-flu
xii ទែម៉ូម៉ែត្រ៖ ស្វែងយល់អំពីជម្រើស។ Mayo Clinic Staff. Mayo Clinic. https://www.mayoclinic.org/diseases-conditions/fever/in-depth/thermometers/art-20046737
xiii  ជំងឺគ្រុនផ្តាសាយ រោគសញ្ញានិងផលវិបាក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ https://www.cdc.gov/flu/symptoms/symptoms.htm
xiv ជំងឺផ្តាសាយនិងគ្រុនផ្តាសាយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ https://www.cdc.gov/flu/symptoms/coldflu.htm
xv ជំងឺគ្រុនផ្តាសាយ (influenza) នាយកដ្ឋានសុខាភិបាលរដ្ឋាភិបាលអូស្រ្តាលី https://www.health.gov.au/diseases/influenza-flu
xvi នេះគឺរបៀបដែលមេរោគសាយភាយ... វាកំពុងធ្វើឱ្យឈឺ!  នាយកដ្ឋានសុខាភិបាលរដ្ឋញូយ៉ក https://www.health.ny.gov/publications/7110/
xvii ជំងឺគ្រុនផ្តាសាយ (តាមរដូវកាល)។ អង្គការសុខភាពពិភពលោក ខែវិច្ឆិកា ឆ្នាំ 2018.  https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)
xviii អ្វីខ្លះទៅជារោគសញ្ញានៃជំងឺរលាកសួត? សមាគមគ្រូពេទ្យសួតអាមេរិក https://www.lung.org/lung-health-diseases/lung-disease-lookup/pneumonia/symptoms-and-diagnosis
xix រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរលាកទងសួត សមាគមគ្រូពេទ្យសួតអាមេរិក https://www.lung.org/lung-health-diseases/lung-disease-lookup/bronchitis/symptoms-diagnosis-treatment
xx ជំងឺរលាកខួរក្បាល Mayo Clinic https://www.mayoclinic.org/diseases-conditions/encephalitis/symptoms-causes/syc-20356136
https://www.cdc.gov/flu/treatment/whatyoushould.htm [ទាញយកនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2020]
xxi នេះគឺរបៀបដែលមេរោគសាយភាយ... វាកំពុងធ្វើឱ្យឈឺ!  នាយកដ្ឋានសុខាភិបាលរដ្ឋញូយ៉ក https://www.health.ny.gov/publications/7110/
xxii ប្រភេទនៃវីរុសជំងឺគ្រុនផ្តាសាយ។  មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ https://www.cdc.gov/flu/about/viruses/types.htm
xxiii ជំងឺគ្រុនផ្តាសាយ (បក្សី និងសត្វផ្សេងទៀត) អង្គការសុខភាពពិភពលោក https://www.who.int/news-room/fact-sheets/detail/influenza-(avian-and-other-zoonotic)
xxiv ជំងឺគ្រុនផ្តាសាយ (influenza) នាយកដ្ឋានសុខាភិបាលរដ្ឋាភិបាលអូស្រ្តាលី  https://www.health.gov.au/diseases/influenza-flu
xxv Aspirin ប្រៀបធៀបជាមួយនឹង acetaminophen ក្នុងការព្យាបាលគ្រុនក្តៅនិងរោគសញ្ញាផ្សេងទៀតនៃការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើចំពោះមនុស្សពេញវ័យ៖ ការសិក្សានៅច្រើនមណ្ឌល បែប randomized, double-blind, double-dummy, placebo-controlled, parallel-group, ដោយប្រើតែមួយដូស គម្លាតរវាងដូសនីមួយៗ 6ម៉ោង https://pubmed.ncbi.nlm.nih.gov/16154478/

អត្ថបទដែលជាប់ពាក់ព័ន្ធ