អូហ៍ ឈឺក្នុងក្បាល និងឈឺស្បែកក្បាលរបស់អ្នកឬ! វាអាចបញ្ឈប់អ្នកពីការធ្វើអ្វីមួយ—ការឈឺក្បាលអាចធ្វើឱ្យអ្នកទន់ខ្សោយខ្លាំងណាស់។
ប៉ុន្តែមូលហេតុអ្វី ដែលបណ្តាលឱ្យឈឺក្បាល និងវីធីសាស្រ្តណាខ្លះដែលល្អបំផុតក្នុងការព្យាបាលការឈឺក្បាល? តោះយើង ស្វែងយល់ទាំងអស់គ្នា។
ការឈឺក្បាលតែងកើតមានជាញឹកញាប់ខ្លាំងណាស់។ មនុស្សប្រហែល 7នាក់ ក្នុងចំណោម 10នាក់ ឈឺក្បាលយ៉ាងតិចម្តង ក្នុងមួយឆ្នាំ។1 ការលាប់ឈឺក្បាលឡើងវិញ ប៉ះពាល់ដល់មនុស្សពេញវ័យប្រហែលពាក់កណ្តាលនៅទូទាំងពិភពលោក។2
ប៉ុន្តែការឈឺក្បាលមិនមែនសុទ្ធតែដូចគ្នានោះទេ។ មានការឈឺក្បាលប្រភេទផ្សេងៗជាច្រើន រួមទាំងការឈឺក្បាលបែបតឹងណែន និងការឈឺក្បាលបែបចង្កោម។ ប៉ុន្តែមូលហេតុអ្វីដែលបណ្តាលឱ្យឈឺក្បាល និងវីធីសាស្រ្តណាខ្លះដែលល្អបំផុតក្នុងការព្យាបាលការឈឺក្បាល?
សញ្ញាញឹកញាប់ជាងគេទាំងបីនៃការឈឺក្បាលមានអ្វីខ្លះ?
ការឈឺក្បាលជាញឹកញាប់មិនជាធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាចប្រែប្រួលអាស្រ័យលើប្រភេទនៃការឈឺក្បាលដែលអ្នកមាន។ ការឈឺក្បាលភាគច្រើននឹងមានរោគសញ្ញាដូចខាងក្រោមខ្លះ ឬទាំងអស់៖
1. ឈឺចាប់នៅក្នុង ឬជុំវិញក្បាល
2. ឈឺចាប់ ឬរឹងនៅកញ្ចឹងក
3. ឈឺតាមស្បែកក្បាល
ការឈឺក្បាលអាចមានអារម្មណ៍ឈឺងំ ឬតឹងណែន។ វាអាចធ្ងន់ធ្ងរ និងមានរយៈពេលជាច្រើនម៉ោង ឬកើតមានមួយភ្លែតៗ ហើយក៏បាត់ទៅវិញ។
សញ្ញានៃការឈឺក្បាលអាស្រ័យលើប្រភេទដែលអ្នកមាន ប៉ុន្តែ (កុំមានការភ្ញាក់ផ្អើលអី!) ជាញឹកញាប់ រួមមានការឈឺចាប់នៅក្នុង និងជុំវិញក្បាល។
មានការឈឺក្បាលប្រភេទផ្សេងៗជាច្រើន ដូចជាការឈឺក្បាលប្រកាំងដែលប៉ះពាល់តែមួយចំហៀងក្បាល ឬ ការឈឺក្បាលបែបចង្កោមដែលកើតមានយ៉ាងទៀងទាត់អំឡុងរយៈពេលមួយ។
ខាងក្រោមនេះ គឺជាប្រភេទដែលកើតមានញឹកញាប់បំផុត៖
រោគសញ្ញាមានការខុសៗគ្នាអាស្រ័យទៅលើប្រភេទនៃការឈឺក្បាល។
ការឈឺក្បាលបែបតឹងណែន
ប្រភេទនៃការឈឺក្បាលដែលកើតមានញឹកញាប់បំផុតត្រូវបានគេហៅថា ការឈឺក្បាលបែបតឹងណែន។ វាជាញឹកញាប់មានអារម្មណ៍ដូចជា មានបង់រុំណែនជុំវិញក្បាល។
មនុស្សភាគច្រើនមានការឈឺក្បាលបែបតឹងណែនម្តងហើយម្តងទៀត។ វាត្រូវបានគេស្គាល់ថា ជាការឈឺក្បាលបឋម ដែលមានន័យថា វាមិនបណ្តាលមកពីស្ថានភាពសុខភាពណាមួយផ្សេងទៀតទេ។ ទោះបីវាធ្វើឱ្យអ្នកមិនស្រណុកក្នុងខ្លួន និងគួរឱ្យរំខាន តែទូទៅវាមិនធ្ងន់ធ្ងររហូតត្រូវបញ្ឈប់ការបំពេញសកម្មភាពប្រចាំថ្ងៃនោះទេ។
រោគសញ្ញាដែលអាចកើតមានអាចប្រែប្រួលអាស្រ័យលើមូលហេតុ និងកម្រិតនៃភាពធ្ងន់ធ្ងរនៃការឈឺក្បាលរបស់អ្នក។
ការឈឺចាប់ជាទូទៅចាប់ពីកម្រិតស្រាលទៅមធ្យម និងអាចមានរយៈពេលចាប់ពីកន្លះម៉ោងទៅជាច្រើនថ្ងៃនៃការឈឺពើតនៅក្បាល។
ការឈឺក្បាលបែបចង្កោម
ដូចទៅនឹងឈ្មោះវាស្រាប់ ការឈឺក្បាលបែបចង្កោមកើតឡើងជាចង្កោមដែលមានរយៈពេលពី 15 នាទីទៅបីម៉ោង។ មនុស្សខ្លះអាចមានការឈឺក្បាលបែបចង្កោមរហូតដល់ 8ដង ក្នុងថ្ងៃតែមួយ។
វាក៏ជាការឈឺក្បាលបឋម ការឈឺក្បាលបែបចង្កោមអាចមានអារម្មណ៍ធ្ងន់ធ្ងរខ្លាំងជាងការឈឺក្បាលបែបតឹងណែន។ វាមានទំនោរនឹងកើតមានចំពោះបុរសពីរដងកន្លះច្រើនជាងចំពោះស្រ្តី ប៉ុន្តែអ្នកណាម្នាក់ក៏អាចឈឺដែរ។
រោគសញ្ញាដែលអាចកើតមានទាំងនេះជាញឹកញាប់គឺជាលក្ខណៈរបស់ការឈឺក្បាលបែបចង្កោម៖
ការឈឺក្បាលដោយសារឆ្អឹងរូងច្រមុះ
ការឈឺក្បាលដោយសារឆ្អឹងរូងច្រមុះគឺបណ្តាលឡើងដោយការបង្ករោគនៅឆ្អឹងរូងច្រមុះ។ វាគឺជារូងតូចបំពេញដោយខ្យល់ដែលស្ថិតនៅពីក្រោយឆ្អឹងមុខ និងថ្ងាស។ នៅពេលដែលអ្នកកើតផ្តាសាយ ឬគ្រុនផ្តាសាយវាអាចប្រែជារលាក ឬស្ទះ។
មូលហេតុនេះអាចនាំឱ្យសម្ពាធកើនឡើង ហើយសម្ពាធនោះហើយគឺជាមូលហេតុដែលធ្វើឱ្យអ្នកមានការឈឺចាប់។
សញ្ញាដែលកើតមានញឹកញាប់នៃការឈឺក្បាលដោយសារឆ្អឹងរូងច្រមុះ គឺមានលក្ខណៈពិសេស៖
ការឈឺក្បាលដោយសារឆ្អឹងរូងច្រមុះជាធម្មតានឹងមានអារម្មណ៍ថា កាន់តែធ្ងន់ធ្ងរនៅពេលដែលអ្នកឱនទៅមុខ។
ការឈឺក្បាលដោយការខ្សោះជាតិទឹក
ការឈឺក្បាលដោយការខ្សោះជាតិទឹកកើតឡើងនៅពេលរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើនជាងជាតិទឹកដែលអ្នកបានផឹក។ ហេតុការណ៍នេះងាយកើតឡើង ឧទាហរណ៍បន្ទាប់ពីការហាត់ប្រាណរយៈពេលយូរ ឬប្រសិនបើអ្នកមានភាពភាពតានតឹងពេញមួយថ្ងៃ ហើយភ្លេចទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
ការឈឺចាប់អាចជាមានអារម្មណ៍ដឹងជុំវិញក្បាលទាំងមូល – ខាងមុខ ខាងក្រោយ និងចំហៀងសងខាង។ ប៉ុន្តែជាធម្មតាអ្នកនឹងមិនមានអារម្មណ៍ឈឺចាប់ណាមួយនៅក្នុងផ្ទៃមុខរបស់អ្នក។
សញ្ញាទាំងនេះចង្អុលបង្ហាញការឈឺក្បាលដោយការខ្សោះជាតិទឹក៖
ប្រសិនបើអ្នកមានការឈឺក្បាលដោយការខ្សោះជាតិទឹក និងចង្អោរ វាអាចជាសញ្ញានៃការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ ចូរបង្គ្រប់ជាតិទឹកឡើងវិញដោយការហូបទឹកបន្តិចៗយឺតៗ ដើម្បីចៀសវាងការលើសជាតិទឹក។
ការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុល
ការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុលអាចកើតឡើង នៅពេលដែលអ្នកឈប់ប្រើឱសថមួយចំនួន។ ប្រសិនបើអ្នកប្រើឱសថបំបាត់ការឈឺចាប់ញឹកញាប់ អ្នកអាចមានការឈឺក្បាល នៅពេលដែលអ្នកឈប់ប្រើវា។ វាគឺកើតមានជាញឹកញាប់ខ្លាំងណាស់ក្នុងចំណោមអ្នកជំងឺឈឺក្បាលប្រកាំង និងអ្នកដែលមានការឈឺក្បាលបែបតឹងណែនញឹកញាប់។ ការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុលបណ្តាលឱ្យឈឺស្ទំ ដែលអាចមានអារម្មណ៍ដូចជាការឈឺក្បាលបែបតឹងណែន និងអាចធ្ងន់ធ្ងរនៅពេលព្រឹក។
ការឈឺក្បាលដោយការប្រើឱសថច្រើនបណ្តាលឱ្យឈឺចាប់ជុំវិញក្បាល ប៉ុន្តែក៏មានផងដែរ៖
ការឈឺក្បាលប្រភេទផ្សេងទៀត រួមទាំងការឈឺក្បាលភ្លាមៗមួយរំពេច ដែលបណ្តាលឱ្យមានការឈឺចាប់រយៈពេលខ្លី ប៉ុន្តែខ្លាំង។ ការឈឺក្បាលទាំងនេះមិនមានរយៈពេលវែងទេ ប៉ុន្តែវាមានអារម្មណ៍មិនស្រណុកជាពិសេស ហើយអ្នកអាចមានអារម្មណ៍ឈឺក្បាល និងចង្អោរក្នុងពេលតែមួយ។ ការឈឺក្បាលប្រភេទទាំងនេះគឺកម្រកើតមាន និងជាការសញ្ញាបង្ហាញពីបញ្ហាធ្ងន់ធ្ងរ៖ ចូរស្វែងរកជំនួយវេជ្ជសាស្រ្តជាបន្ទាន់។
មូលហេតុអ្វី ដែលបណ្តាលឱ្យឈឺក្បាល?
មូលហេតុពិតប្រាកដៃការឈឺក្បាលអាចពិបាកនឹងកំណត់។ អាហារ ឬទម្លាប់មួយចំនួនអាចបណ្តាលឱ្យមានការឈឺក្បាលបែបតឹងណែន។ ការឈឺក្បាលដោយការខ្សោះជាតិទឹកកើតឡើង ពីព្រោះរាងកាយរបស់អ្នកមិនមានជាតិទឹកគ្រប់គ្រាន់។ មូលហេតុនៃការឈឺក្បាលបែបចង្កោមគឺមិនដូចទៅនឹងមូលហេតុនៃការឈឺក្បាលដោយសារឆ្អឹងរូងច្រមុះ ឬការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុលដែរ។ ការឈឺក្បាលប្រភេទផ្សេងៗគ្នាមានមូលហេតុផ្សេងគ្នា។
ប្រសិនបើអ្នកមិនច្បាស់អំពីមូលហេតុដែលធ្វើឱ្យអ្នកកើតការឈឺក្បាលឡើងវិញ ចូរស្វែងរកជំនួយវេជ្ជសាស្រ្ត។
ការឈឺក្បាលបែបតឹងណែន កើតឡើងនៅពេលដែលសាច់ដុំកន្ត្រាក់ នៅក្នុងក្បាល ឬកញ្ចឹងក។ មានអាហារ និងសកម្មភាពមួយចំនួនដែលអាចភ្ញោចឱ្យមានការកន្ត្រាក់នេះ។
ការឈឺក្បាលបែបចង្កោម កើតឡើងដោយការរីកធំនៃសរសៃឈាម ប៉ុន្តែអ្នកស្រាវជ្រាវមិនប្រាកដទេថា ហេតុអ្វីបានជាហេតុការណ៍នេះកើតមានឡើង។.
ការភ្ញោចញឹកញាប់បំផុតនៃការឈឺក្បាលប្រភេទផ្សេងៗគឺ៖
ការឈឺក្បាលបែបតឹងណែន
ការឈឺក្បាលបែបចង្កោម
ការឈឺក្បាលដោយឆ្អឹងរូងច្រមុះ
ការឈឺក្បាលដោយការខ្សោះជាតិទឹក
ការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុល
នៅពេលដែលការឈឺក្បាលប្រកាំង ឬឈឺក្បាលបែបតឹងណែនចាប់ផ្តើមកើតមាន ចូរព្យាយាមព្យាបាលជាមួយនឹងឱសថបន្ថយការឈឺចាប់សមស្រប ដូចជា Panadol Rapid។ រូបមន្តឱសថនេះផ្តល់ការធូរស្បើយឆាប់រហ័ស ហើយអ្នកអាចផ្តោតអារម្មណ៍ទៅអ្វីដែលសំខាន់បានជាថ្មី។
វិធីសាស្ត្រផ្សេងទៀតដែលអ្នកអាចសាកល្បងសម្រាប់ការឈឺក្បាលកម្រិតស្រាលទៅមធ្យម រួមមាន៖
ឱសថបំបាត់ការឈឺចាប់ដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា និងវិធីសាស្រ្តព្យាបាលនៅផ្ទះអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែជាការសំខាន់ត្រូវព្យាបាលមូលហេតុបង្ក ដើម្បីចៀសវាងការឈឺក្បាលឡើងវិញ។ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ឬអ្នកមានការឈឺក្បាលញឹកញាប់ ចូរពិគ្រោះជាមួយគ្រូពេទ្យ។
តើអ្វីដែលល្អបំផុតសម្រាប់ការឈឺក្បាល paracetamol ឬ ibuprofen?
Ibuprofen គឺជាឱសថប្រឆាំងការរលាក និងជាឱសថបំបាត់ការឈឺចាប់។ ដូចនេះធ្វើឱ្យវាជាជម្រើសដ៏ល្អនៅពេលដែលអ្នកក៏ត្រូវការ ព្យាបាលការរលាកដែលបង្កឡើង។ ជាឧទាហរណ៍ការឈឺក្បាលប្រកាំងអាចបណ្តាលដោយការរលាកណឺរ៉ូន។
តើខ្ញុំអាចធ្វើដូចម្តេច ដើម្បីបញ្ឈប់កុំឱ្យការឈឺក្បាលកើតមាន?
ការឈឺក្បាលបែបចង្កោម និងការឈឺក្បាលបែបតឹងណែនអាចរ៉ាំរ៉ៃ។ ប្រសិនបើអ្នកមានការឈឺក្បាលបែបនេះឡើងវិញ ជាការសំខាន់ត្រូវស្វែងរកការថែទាំពីអ្នកជំនាញវេជ្ជសាស្រ្ត និងត្រូវស្វែងយល់អំពីអ្វីដែលភ្ញោចឱ្យវាកើតឡើង និងត្រូវចៀសវាងភ្នាក់ងាររំញោចទាំងនេះនៅពេលអនាគត។
វាអាចនឹងមានតម្លៃក្នុងការកត់ត្រា «កំណត់ហេតុនៃការឈឺក្បាល» ដើម្បីជួយកំណត់មូលហេតុដែល បណ្តាលឱ្យឈឺក្បាល។ ឧទាហរណ៍ ប្រសិនបើអ្នកសង្កេតឃើញថាអ្នកមានការឈឺក្បាលបែបតឹងណែន បន្ទាប់ពីការផឹកជាតិកាហ្វេអ៊ីន ចូរព្យាយាមកុំផឹកទៀត ដើម្បីតាមដានថា តើវាកាត់បន្ថយភាពញឹកញាប់នៃការឈឺក្បាលរបស់អ្នកទេ។
ការផ្លាស់ប្តូររបៀបរស់នៅជាញឹកញាប់គឺជា ជំហានដំបូងក្នុងការជួយអ្នកព្យាបាលការឈឺក្បាលរ៉ាំរ៉ៃ។ ស្ត្រេស ជំហរខ្លួនមិនល្អ ការចុកស្រពន់ភ្នែក អាហារ ឬភេសជ្ជៈមួយចំនួន ទាំងអស់នេះទំនងជាកត្តាដែលភ្ញោចឱ្យមានការឈឺក្បាលបែបចង្កោម និងការឈឺក្បាលបែបតឹងណែនរ៉ាំរ៉ៃ។
តាមរយៈការព្យាបាលមូលហេតុបង្ក អ្នកគួរតែអាចកាត់បន្ថយភាពញឹកញាប់នៃការឈឺក្បាលមកតិចបំផុត។
អាស្រ័យទៅលើប្រភេទនៃការឈឺក្បាល គ្រូពេទ្យរបស់អ្នកអាចផ្តល់ដំបូន្មានអំពីឱសថសម្រាប់ការពារ ឬក៏វិធីសាស្រ្តព្យាបាលផ្សេងជំនួស។
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752
ឯកសារយោង
1. ការឈឺក្បាលប្រកាំង។ ការទទួលបន្ទុកនៃសុខភាព និងសុខាមាលភាពរបស់អ្នក។ https://www.takingcharge.csh.umn.edu/migraines [ទាញយកនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020។]
2.អង្គការសុខភាពពិភពលោក៖ WHO. វិបត្តិឈឺក្បាល. Who.int. បោះពុម្ពនៅថ្ងៃទី 8 ខែមេសា, 2016. https://www.who.int/news-room/fact-sheets/detail/headache-disorders [ទាញយកនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020។]
3. Loder E, Rizzoli P. ការឈឺក្បាលបែបតឹងណែន. BMJ. 2008;336(7635):88-92. doi:10.1136/bmj.39412.705868.ad [ទាញយកនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020។]
4. Goadsby P, Wei D-T, Yuan Ong J. ការឈឺក្បាលបែបចង្កោម៖ ការសិក្សាអេពីដេមីសាស្រ្ត ការសិក្សាពីជំងឺ លក្ខណៈពិសេសគ្លីនិក និងរោគវិនិច្ឆ័យ។ បណ្តាញនៃបណ្ឌិតសភាឥណ្ឌាផ្នែកសរសៃប្រសាទ។ 2018;21(5):3. doi:10.4103/aian.aian_349_17. [Accessed November 10, 2020.]
5. ផឹកអកទឹករាល់ពេលមែនទេ? តើធ្វើដូចម្តេចដើម្បីចៀសវាងការបាត់បង់ជាតិទឹក? Healthline. បោះពុម្ពនៅថ្ងៃទី 27 ខែមិថុនា, 2019. ទាញយកនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020។ https://www.healthline.com/health/drink-water-overhydration#How-to-stay-hydrated-without-overdoing-it [ទាញយកនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020។]
6. Machalinski A. តើអ្វីទៅជាការឈឺក្បាលដោយការប្រើឱសថច្រើនជ្រុល? WebMD. ទាញយកនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020។ https://www.webmd.com/migraines-headaches/features/break-the-cycle-of-rebound-headaches#:~:text=Continued- [ទាញយកនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020។]
7. ការឈឺក្បាលបែបតឹងណែន៖ MedlinePlus Medical Encyclopedia. Medlineplus.gov. បោះពុម្ពនៅឆ្នាំ 2016. https://medlineplus.gov/ency/article/000797.htm [ទាញយកនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020។]
8. ការឈឺក្បាលបែបចង្កោម៖ ប្រភេទ រោគសញ្ញា និងមូលហេតុ។ Healthline. បោះពុម្ពនៅថ្ងៃទី 7 ខែសីហា, 2012. https://www.healthline.com/health/cluster-headache#:~:text=The%20pain%20from%20cluster%20headaches [ទាញយកនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020។]
9. Edvinsson L, Haanes KA, Warfvinge K. តើការរលាកមានតួនាទីមួយក្នុងការឈឺក្បាលប្រកាំងមែនទេ? ព្រឹត្តិប័ត្រធម្មជាតិពីសរសៃប្រសាទសាស្រ្ត។ 2019;15(8):483-490. doi:10.1038/s41582-019-0216-y [ទាញយកនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020។]
10. Moore RA, Derry S, Wiffen PJ, Straube S, Aldington DJ. ការពិនិត្យជារួម៖ ការប្រៀបធៀបប្រសិទ្ធភាពឱសថគ្រាប់ ibuprofen និង paracetamol (acetaminophen) ចំពោះរាល់ស្ថានភាពឈឺចាប់ស្រួចស្រាល់ និងរ៉ាំរ៉ៃ។ ព្រឹត្តិប័ត្រសហភាពអឺរ៉ុបនៃការឈឺចាប់។ 2014;19(9):1213-1223. doi:10.1002/ejp.649 [ទាញយកនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020។]
11. Ong JJY, De Felice M. ការព្យាបាលការឈឺក្បាលប្រកាំង៖ ឱសថស្រួចស្រាល់បច្ចុប្បន្ន និងយន្តការសកម្មភាពដ៏មានសក្តានុពលរបស់វា។ ការព្យាបាលសរសៃប្រសាទ។ 2017;15(2):274-290. doi:10.1007/s13311-017-0592-1 [ទាញយកនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2020។]