young woman suffering from migraine

ការឈឺក្បាលប្រកាំង – រោគសញ្ញា និងការព្យាបាល

ប្រសិនបើអ្នកមានអារម្មណ៍ឈឺតែមួយចំហៀងក្បាល អ្នកអាចនឹងកំពុងរងការឈឺក្បាលប្រកាំងហើយ។ ជាការសំខាន់ត្រូវដឹងពីភាពខុសគ្នារវាងការឈឺក្បាល   ធម្មតា និងការឈឺក្បាលប្រកាំង ដោយវានឹងជួយកំណត់ពីជម្រើសព្យាបាលណាមួយដែលសមស្របបំផុតសម្រាប់អ្នក។ ចូរស្វែងរកដំបូន្មានវេជ្ជសាស្រ្ត ប្រសិនបើអ្នកមិនប្រាកដ ឬសង្ស័យថាជាការឈឺក្បាលប្រកាំងមែន ឬអត់។  

តើអ្វីទៅជាការឈឺក្បាលប្រកាំង ហើយតើអ្នកណាខ្លះដែលអាចកើតមានវា?

ការឈឺក្បាលប្រកាំងខុសគ្នាពីការឈឺក្បាលបែបតឹងណែន ឬបែបចង្កោម។ យោងទៅតាមនិយមន័យនៃការឈឺក្បាលប្រកាំងដោយ Migraine Trust (ជាឈ្មោះអង្គការមួយនៅចក្រភពអង់គ្លេស) បញ្ជាក់ថាវាគឺជាស្ថានភាពស្មុគស្មាញមួយដែលបង្ហាញឡើងជាមួយនឹងការប្រែប្រួលរោគសញ្ញាផ្សេងៗ។ 1 មនុស្សខ្លះអាចជួបប្រទះតែការឈឺក្បាល នៅពេលដែលមនុស្សខ្លះទៀតក៏អាចមានអារម្មណ៍ឈឺ និងចង្អោរ ហើយក្នុងករណីខ្លះថែមទាំងសង្កេតឃើញថាភ្នែករបស់ពួកគាត់មានអ្វីមួយខុសធម្មតា។ ការឈឺក្បាលប្រកាំងប៉ះពាល់ប្រហែល 12% នៃប្រជាជនទូទាំងពិភពលោក2 ហើយជាជំងឺដែលកើតញឹកញាប់ជាងគេលំដាប់ទី3នៅទូទាំងពិភពលោក។ ស្រ្តីកើតមានការឈឺក្បាលប្រកាំងស្ទើរតែ3ដង ច្រើនជាងបុរស។3 

ការឈឺក្បាលប្រកាំងជាទូទៅមិនគំរាមកំហែងដល់អាយុជីវិតទេ ប៉ុន្តែវាបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរដែលអាចមានរយៈពេលច្រើនម៉ោង និងពេលខ្លះច្រើនថ្ងៃ ប្រសិនបើមិនព្យាបាលទាន់ពេលវេលាទេ។

sick dizzy business man headache vertigo

រោគសញ្ញាដែលកើតមានញឹកញាប់បំផុតទាំង3 របស់ការឈឺក្បាលប្រកាំងមានអ្វីខ្លះ?

ការឈឺក្បាលប្រកាំងមានដំណាក់កាលខុសៗគ្នា ហើយរោគសញ្ញាមួយចំនួនគឺពាក់ព័ន្ធទៅនឹងដំណាក់កាលនីមួយៗ។ 

ការឈឺក្បាលប្រកាំងមានរោគសញ្ញាគោលទូទៅមួយចំនួន៖

1. ការឈឺចាប់តែងមានលក្ខណៈដូចគេចាក់ ឬឈឺពើតៗនៅតែផ្នែកម្ខាងនៃក្បាល
2. ឆាប់មានប្រតិកម្មទៅនឹងពន្លឺ
3. ក្អួត
 

ការឈឺក្បាលប្រកាំងពាក់ព័ន្ធជាមួយនឹងការឈឺចាប់ដែលមានសភាពខ្លាំងក្លាជាងការឈឺក្បាលបែបតឹងណែនធម្មតា។ ការឈឺចាប់ជាញឹកញាប់គឺឈឺដូចគេចាក់ ហើយការធ្វើចលនាអាចធ្វើឱ្យវាកាន់តែធ្ងន់ឡើង។ 

មនុស្សម្នាក់ៗមានរោគសញ្ញាខុសៗគ្នា ប៉ុន្តែខាងក្រោមនេះគឺជារោគសញ្ញាខ្លះៗដែលអ្នកអាចជួបប្រទះ៖

  • ជាទូទៅមានអារម្មណ៍មិនស្រួលខ្លួន រយៈពេលរហូតដល់ 2ថ្ងៃមុនពេលចាប់មានការឈឺក្បាលប្រកាំង 
  • ព្រិលភ្នែក ឬមានការរំខានដល់គំហើញដូចជាពន្លឺពិល
  • ងាយមានប្រតិកម្មទៅនឹងពន្លឺ សំឡេង ឬក្លិនមួយចំនួន
  • មានអារម្មណ៍ចង់ក្អួត

តើអ្វីទៅជារោគសញ្ញាដែលកើតមានញឹកញាប់នៃការឈឺក្បាលប្រកាំង?

ការឈឺក្បាលប្រកាំងបណ្តាលឱ្យមានការឈឺក្បាលយ៉ាងខ្លាំង ធេងធោង និង     ចង្អោរ។ ការរំខានដល់ញាណ ឬការរំខានដល់គំហើញអាចជាសញ្ញាព្រមានដែលប្រាប់អ្នកថាការឈឺក្បាលប្រកាំងប្រហែលជានឹងចាប់ផ្តើមនៅពេលបន្តិចទៀត។

close young asian woman feeling upset

ដំណាក់កាលដំបូង

អ្នករងការឈឺចាប់ដោយការឈឺក្បាលប្រកាំងស្រួចស្រាល់ និងរ៉ាំរ៉ៃជាច្រើនកត់សម្គាល់ឃើញថា រោគសញ្ញាមួយចំនួនលេចឡើង 1ឬ 2ថ្ងៃមុនពេលពួកគាត់កើតមានការឈឺក្បាលប្រកាំង។ រយៈពេលនេះត្រូវបានគេចាត់ទុកថាជាដំណាក់កាលរៀបនឹងលេចចេញរោគសញ្ញា។ 

ក្នុងអំឡុងដំណាក់កាលនេះ អ្នកអាចសង្កេតឃើញសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖

  • ទល់លាមក 
  • ធ្លាក់ទឹកចិត្ត ឬអារម្មណ៍ប្រែប្រួល 
  • មានចំណង់បរិភោគអាហារខ្លាំង 
  • រឹងក
  • នោមច្រើនជាងធម្មតា
  • អស់កម្លាំងខ្លាំងជាងធម្មតា
  • ឆេវឆាវ

ប្រហែលជា 25% នៃអ្នកជំងឺឈឺក្បាលប្រកាំងមានការរំខានដល់ញាណ។4 ជាញឹកញាប់គេបរិយាយការរំខានដល់ញាណថាជាពន្លឺភ្លើង ឬចំណុចភ្លឺៗដែលលេចឡើងនៅពីមុខភ្នែក។ ជាធម្មតាវាបាត់ទៅវិញក្នុងអំឡុងពេល 30នាទី។

មានរោគសញ្ញាទូទៅផ្សេងទៀតនៃការរំខានដល់ញាណ៖

  • ឃើញរូបរាងនៃពន្លឺ ឬការចាំងពន្លឺ
  • បាត់បង់គំហើញបណ្តោះអាសន្ន 
  • ពិបាកក្នុងការនិយាយ
  • អារម្មណ៍ស្កៀបៗលើមុខ ឬដៃ ជើង

ដំណាក់កាលនៃការវាយប្រហារ

ជាធម្មតាការរំខានដល់ញាណគឺជាសញ្ញាដ៏ចម្បងមួយដែលប្រាប់អ្នកថា ការវាយប្រហារនៃការឈឺក្បាលប្រកាំងគឺប្រហែលនឹងចាប់ផ្តើម។ ដំណាក់កាលវាយប្រហារនៃការឈឺក្បាលប្រកាំងគឺនៅពេលដែលការឈឺនៅក្បាលកើតឡើង។ ការឈឺចាប់នេះអាចឈឺដូចគេចាក់ ឈឺពើតៗ ឬមានអារម្មណ៍ដូចគេវាយដំ។

ការឈឺចាប់នៃការឈឺក្បាលប្រកាំងគឺមានសភាពធ្ងន់ធ្ងរ ហើយជាញឹកញាប់តម្រូវឱ្យមានការព្យាបាលបំបាត់ការឈឺចាប់ជាបន្ទាន់ និងការសម្រាក។ 

រោគសញ្ញាផ្សេងៗទៀតនៃការទទួលរងដោយការឈឺក្បាលប្រកាំងមានដូចជា៖

  • ចង្អោរ 
  • ក្អួត 
  • មានអារម្មណ៍ធេងធោង
  • មានអារម្មណ៍ចង់ដួលសន្លប់
  • ឈឺក្បាល នៅផ្នែកម្ខាងនៃក្បាល ឬនៅក្នុងថ្ងាស

ដំណាក់កាលចុងក្រោយ

ដំណាក់កាលក្រោយលេចចេញរោគសញ្ញានេះគឺជាដំណាក់កាលចុងក្រោយនៃការឈឺក្បាលប្រកាំង។ ក្នុងអំឡុងដំណាក់កាលនេះ ជាញឹកញាប់គេសង្កេតឃើញរោគសញ្ញាដូចខាងក្រោម៖

  • អារម្មណ៍ប្រែប្រួល 
  • អស់កម្លាំង 
  • ឈឺក្បាលកម្រិតស្រាល
     

ប្រកាំងដែលគ្មានការឈឺក្បាល

មនុស្សមួយចំនួនកើតប្រកាំងដែលគ្មានការឈឺក្បាល។ វាត្រូវបានគេហៅថាប្រកាំងដែលស្ងៀមស្ងាត់ ឬគ្មានការឈឺចាប់។ អ្នកដែលកើតប្រកាំងប្រភេទនេះជាធម្មតាមានការរំខានដល់ញាណ។ 

រោគសញ្ញាផ្សេងៗទៀតនៃប្រកាំងដែលស្ងៀមស្ងាត់គឺស្រដៀងទៅនឹងរោគសញ្ញានៃការឈឺក្បាលប្រកាំងធម្មតាដែរ ប៉ុន្តែមិនមានការឈឺចាប់ណាមួយនៅក្នុងក្បាលទេ៖ 

  • ការរំខានដល់ញាណ 
  • ការមើលឃើញព្រិលៗ
  • ងាយមានប្រតិកម្មទៅនឹងពន្លឺ
  • ធេងធោង និងចង្អោរ 
  • ក្អួត
happy asian family having fun outside

តើការឈឺក្បាលប្រកាំងមានរយៈពេលយូរប៉ុណ្ណា?

រោគសញ្ញានៃការឈឺក្បាលប្រកាំងអាចមានរយៈពេលពី 2-3ម៉ោងទៅ 2-3ថ្ងៃ ហើយការឈឺចាប់រអាចកើតឡើងជាថ្មី។

ជាសំណាងល្អ មានជម្រើសនៃការព្យាបាលជាច្រើនដែលអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងការលាប់ឡើងវិញនៃការឈឺក្បាលប្រកាំងបានយ៉ាងច្រើន។

តើមូលហេតុអ្វីបណ្តាលឱ្យមានការឈឺក្បាលប្រកាំង?

អ្នកស្រាវជ្រាវមិនទាន់ប្រាកដទាំងស្រុងទេ អំពីមូលហេតុនៃការកើតមានការឈឺក្បាលប្រកាំង ប៉ុន្តែមានរឿងផ្សេងៗជាច្រើនដែលអាចភ្ញោចឱ្យវាកើតឡើង។ នៅពេលដែលមូលហេតុពិតប្រាកដ សម្រាប់ការឈឺក្បាលប្រកាំងមិនត្រូវបានគេដឹងច្បាស់ គេសង្ស័យថាវាអាចជាកត្ដាតំណពូជ។

មនុស្សដែលទទួលរងការឈឺក្បាលប្រកាំងមានទំនោរនឹងកើតមានម្តង ឬ2ដងក្នុងមួយខែ។ ប្រសិនបើអ្នកមានវាយ៉ាងហោចណាស់ 15 ថ្ងៃក្នុងមួយខែ អ្នកអាចមានការឈឺក្បាលប្រកាំងលក្ខណៈរ៉ាំរ៉ៃ។

អ័រម៉ូន និងសារធាតុជីវគីមីនៅក្នុងខួរក្បាលមួយចំនួនគឺជាកត្តាខ្លះៗដែលអ្នកស្រាវជ្រាវកំពុងតែស្វែងរកឱ្យឃើញអំពីមូលហេតុដែលបង្កឱ្យមានជាការឈឺក្បាលប្រកាំង។

សារធាតុដែលភ្ញោចឱ្យមានការឈឺក្បាលប្រកាំង

ការឈឺក្បាលប្រកាំងអាចត្រូវភ្ញោចឱ្យមានដោយកត្តាជាច្រើននៅក្នុងរបៀបរស់នៅ និងនៅក្នុងបរិស្ថានផ្ទាល់របស់បុគ្គលម្នាក់ៗ។ ខាងក្រោមនេះគឺជាសារធាតុភ្ញោចញឹកញាប់បំផុតដែលត្រូវបានគេកំណត់អត្តសញ្ញាណថា រួមចំណែកក្នុងការបង្កើតឱ្យមានការឈឺក្បាលប្រកាំង។ ដើម្បីជាជំនួយក្នុងការកំណត់មូលហេតុដែលរួមចំណែកក្នុងការបង្កើតឱ្យមានការឈឺក្បាលប្រកាំង ចូរព្យាយាមចៀសវាងវត្ថុទាំងនេះ៖

  • គ្រឿងស្រវឹង (ជាពិសេសស្រាក្រហម ឬស្រាបៀរ)
  • ទទួលទានឈីស សូកូឡា និង/ឬផ្លែឈើជូរៗក្នុងបរិមាណច្រើន
  • ការខកខានហូបអាហារ
  • ស្រ្តេសរយៈពេលយូរ និង/ឬ ការរំភើបជ្រុលពេក
  • ការអស់កម្លាំងដែលបណ្តាលដោយការដេកមិនគ្រប់គ្រាន់
  • ស្ថិតនៅក្រោមពន្លឺខ្លាំង ឬពន្លឺភ្លឹបភ្លែត ក្លិនឆួល ឬសំឡេងខ្លាំង

ជម្រើសព្យាបាលការឈឺក្បាលប្រកាំងមានអ្វីខ្លះ?

មានការព្យាបាលផ្សេងៗជាច្រើនសម្រាប់ការឈឺក្បាលប្រកាំង។ ប៉ុន្តែជាការល្អបំផុតត្រូវស្វែងយល់កត្តាដែលភ្ញោចឱ្យមានការឈឺចាប់ ដើម្បីចៀសវាងការកើតមាននៅពេលក្រោយៗទៀត។ 

នៅពេលដែលអ្នកកំពុងព្យាបាលការឈឺក្បាលប្រកាំង អ្នកអាចមានចម្ងល់ជាច្រើនដូចជា តើអ្វីទៅជាជម្រើសដ៏ល្អបំផុត? តើ Panadol ល្អចំពោះការឈឺក្បាលប្រកាំងដែរ ឬទេ? តើខ្ញុំអាចព្យាបាលការឈឺក្បាលប្រកាំងតាមបែបធម្មជាតិបានដែរឬទេ?

ជម្រើសព្យាបាលការឈឺក្បាលប្រកាំងភាគច្រើនមានគោលដៅធ្វើឱ្យធូរស្បើយរោគសញ្ញា និងការឈឺចាប់។ 

ពីព្រោះរបស់មួយចំនួនអាចភ្ញោចឱ្យមានបញ្ហានេះ អ្នកដែលរងការឈឺក្បាលប្រកាំងរ៉ាំរ៉ៃនឹងចង់រកឱ្យឃើញពីមូលហេតុទាំងនោះដើម្បីការពារការកើតមាននៅពេលក្រោយៗទៀត។

ឱសថបំបាត់ការឈឺចាប់

ឱសថដូចជា Panadol Migraine មានគោលដៅធ្វើឱ្យធូរស្បើយពីការឈឺក្បាលប្រកាំង។ មនុស្សជាច្រើនលេបឱសថបំបាត់ការឈឺចាប់ដូចជា paracetamol ភ្លាមៗបន្ទាប់ពីពួកគេមានអារម្មណ៍ឈឺក្បាលប្រកាំងកើតឡើង។ Panadol Migraine ត្រូវបានផ្សំឡើងពីរូបមន្តពិសេស ដើម្បីធ្វើឱ្យធូរស្បើយសូម្បីតែការឈឺចាប់ក្នុងក្បាលដូចគេចាក់ និងពើតៗធ្ងន់ធ្ងរ។

ឱសថការពារ

ឱសថបញ្ចុះសម្ពាធឈាមមួយចំនួនដូចជាពពួក beta blockers ឱសថបំបាត់ទុកព្រួយ ឱសថប្រឆាំងនឹងការប្រកាច់ និងសូម្បីតែ Botox អាចជួយការពារការឈឺក្បាលប្រកាំងនាពេលអនាគត។ ជាការល្អបំផុតត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។

មានជម្រើសបែបធម្មជាតិជាច្រើន ដើម្បីធ្វើឱ្យធូរស្បើយរោគសញ្ញានៃការឈឺក្បាលប្រកាំង ប៉ុន្តែប្រសិនបើអ្នកមានការឈឺក្បាលប្រកាំងជាប្រចាំ ឬលាប់ឡើងវិញ ជាការល្អបំផុតត្រូវពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព។ ពួកគេអាចណែនាំឱ្យផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចជា៖ 

 

  • កាត់បន្ថយស្រ្តេស
  • ចៀសវាងរបស់ដែលភ្ញោចឱ្យមានការឈឺក្បាលប្រកាំង
  • ការព្យាបាលដោយអ័រម៉ូន
  • រៀនគ្រប់គ្រងដំណើរការរាងកាយ និងផ្លូវចិត្ត (biofeedback)
  • សមាធិ
  • ការចាក់ម្ជុលវិទ្យាសាស្រ្ត

តើ Panadol ល្អសម្រាប់ការឈឺក្បាលប្រកាំងដែរ ឬទេ?

ឱសថគ្រាប់ Panadol ផ្សំឡើងពីសារធាតុផ្សំសកម្ម paracetamol ដែលជួយធ្វើឱ្យធូរស្បើយពីការឈឺក្បាល។ វាសមស្របសម្រាប់ធ្វើឱ្យធូរស្បើយពីការឈឺក្បាលប្រកាំង។  

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ឯកសារយោង

1. មិនមែនត្រឹមតែ “ការឈឺក្បាលធម្មតា” - The Migraine Trust. The Migraine Trust. បោះពុម្ពនៅឆ្នាំ 2016។ https://migrainetrust.org/understand-migraine/what-is-migraine/
2. Yeh WZ, Blizzard L, Taylor BV. តើអ្វីទៅជាអត្រាប្រេវ៉ាឡង់ពិតប្រាកដនៃការឈឺក្បាលប្រកាំង? ខួរក្បាល និងអាកប្បកិរិយា។ 2018 https://www.ncbi.nlm.nih.gov/pmc/articles/PMC5991594/
3. ការពិតអំពីការឈឺក្បាលប្រកាំង - មូលនិធិស្រាវជ្រាវការឈឺក្បាល    ប្រកាំង។ មូលនិធិស្រាវជ្រាវការឈឺក្បាលប្រកាំង។ បោះពុម្ពនៅឆ្នាំ 2015។ https://migraineresearchfoundation.org/about-migraine/migraine-facts/
4. ការពិតអំពីការឈឺក្បាលប្រកាំង - មូលនិធិស្រាវជ្រាវការឈឺក្បាលប្រកាំង។

Elderly healthcare

Panadol សម្រាប់មនុស្សពេញវ័យ

អានបន្ថែម

Dad and son having fun outside

ប្រភេទផ្សេងៗនៃឱសថបន្ថយការឈឺចាប់

អានបន្ថែម

អត្ថបទដែលជាប់ពាក់ព័ន្ធ