Asian couple sitting on the floor reading a book

ការឈឺបំពង់ក—សញ្ញា មូលហេតុ និងជម្រើសនៃការព្យាបាលការឈឺបំពង់ក

ការឈឺបំពង់កអាចធ្វើឱ្យមានអារម្មណ៍មិនស្រួល ឈឺចាប់ និងពេលខ្លះបណ្តាលឱ្យពិបាកក្នុងការលេប។ ការឈឺបំពង់កភាគច្រើន បណ្តាលដោយការបង្ករោគ ប៉ុន្តែមានហេតុផលផ្សេងទៀតដែលធ្វើឱ្យអ្នកអាចមានអារម្មណ៍រមាស់ក្នុងបំពង់ក។

តើត្រូវគ្រប់គ្រងការឈឺបំពង់កយ៉ាងដូចម្តេច?

ការឈឺចាប់នៅក្នុងបំពង់កអាចជាសញ្ញានៃការបង្ករោគដូចជាផ្តាសាយ ឬគ្រុនផ្តាសាយ។ ក្នុងករណីភាគច្រើន វាបាត់ទៅវិញក្នុងពេលមួយសប្តាហ៍ ប៉ុន្តែប្រសិនបើការឈឺបំពង់ករបស់អ្នកមានអមជាមួយនឹងគ្រុនក្តៅ ចូរពិចារណាពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។

តើអ្នកមានអារម្មណ៍ថាពិបាកក្នុងការលេបមែនទេ? តើមានអារម្មណ៍ដូចជាមានអ្វីទើសៗនៅផ្នែកខាងក្រោយនៃបំពង់ក? តើអ្នកមានសំឡេងស្អកៗ និងរមាស់បំពង់កមែនទេ?

ទាំងនេះគឺជាសញ្ញាទូទៅនៃការឈឺបំពង់ក។ នៅពេលដែលអ្នកមានការឈឺបំពង់ក អ្នកនឹងចង់ដឹងមូលហេតុដែលបង្ក។ នៅពេលអ្នកដឹងពីមូលហេតុ អ្នកអាចព្យាបាលវាយ៉ាងមានប្រសិទ្ធភាព ហើយត្រលប់ទៅហូបអាហារ និងផឹកទឹកដោយគ្មានការឈឺចាប់យ៉ាងឆាប់រហ័ស។

Asian woman holding her throat in pain

តើរោគសញ្ញាញឹកញាប់បំផុតទាំងបី នៃការឈឺបំពង់កមានអ្វីខ្លះ?

សញ្ញា និងរោគសញ្ញានៃការឈឺបំពង់កប្រែប្រួលអាស្រ័យលើមូលហេតុបង្ក។ ប៉ុន្តែសញ្ញាញឹកញាប់បំផុតដែលបង្ហាញថាអ្នកឈឺបំពង់កនោះរួមមាន៖

1. ការមានអារម្មណ៍រមាស់នៅផ្នែកខាងក្រោយនៃបំពង់ក 

2. ការឈឺចាប់ក្នុងបំពង់ក ឬនៅផ្នែកខាងក្រោយនៃមាត់

3. មានអារម្មណ៍ថាពិបាកក្នុងការលេប

ពេលខ្លះ ការរមាស់នៅផ្នែកខាងក្រោយនៃបំពង់កបាត់ទៅវិញ នៅពេលដែលអ្នកផឹកទឹកតិចៗ។ ពេលខ្លះទៀត វាអាចមានរយៈពេលយូរ ហើយបណ្តាលឱ្យឈឺចាប់ខ្លាំង។ ចូរប្រយ័ត្នចំពោះសញ្ញាទាំងបីនៃការឈឺបំពង់ក។

តើអ្វីជារោគសញ្ញានៃការឈឺបំពង់ក?

បំពង់កដែលមានការឈឺចាប់ជាធម្មតានឹងមានអារម្មណ៍ថាឈឺ និងក្រហាយ។ ការឈឺបំពង់កកើតមានជាញឹកញាប់ជាមួយនឹងជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ ប៉ុន្តែវាអាចជាសញ្ញានៃការបង្ករោគធ្ងន់ធ្ងរដូចជាការបង្ករោគដោយបាក់តេរីនៅបំពង់កជាដើម។ ចូរប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ។

មនុស្សជាច្រើនកត់សម្គាល់ថាបំពង់កពួកគេឈឺនៅពេលដែលមានការឈឺចាប់ពេលលេប ឬពួកគេមានអារម្មណ៍ដូចមានអ្វីមួយទើសៗនៅផ្នែកខាងក្រោយនៃបំពង់ក និងកកិតទល់នឹងភ្នាសនៃបំពង់ក។

សញ្ញាញឹកញាប់នៃការឈឺបំពង់ករួមមាន៖

  •  រមាស់ កកិត ក្តៅ ឬឈឺបំពង់ក
  •  ឈឺក្នុងបំពង់ក ឬនៅផ្នែកខាងក្រោយនៃមាត់
  •  មានការឈឺចាប់ពេលលេប
  •  សំឡេងស្អកៗ
  •  ហើមក្រពេញជុំវិញតំបន់ថ្គាម និងក
  •  ហើមក្រពេញអាមីដាល់
  •  ពិបាកដកដង្ហើម
  •  ឈឺចាប់នៅពេលហូបអាហារ ឬផឹកទឹក

អាស្រ័យលើមូលហេតុបង្កឱ្យមានការរលាកបំពង់ក អ្នកក៏អាចមានរោគសញ្ញាណាមួយដូចខាងក្រោម៖

  •  គ្រុនក្តៅ 
  •  ក្អក 
  •  ឈឺក្បាល 
  •  ខ្ទុះនៅផ្នែកខាងក្រោយនៃបំពង់ក
  •  ស្នាមក្រហមតូចៗនៅក្រអូមមាត់ខាងលើ
  •  តឹងច្រមុះ
  •  ហៀរសំបោរ
  •  ព្រឺរងារ និងឈឺខ្លួន
  •  ចំណង់ហូបអាហារថយចុះ
Woman coughing in the park

ទោះបីជាការឈឺបំពង់កភាគច្រើនបាត់ទៅវិញ ដោយការព្យាបាលនៅផ្ទះក្នុងអំឡុងពេលមួយសប្តាហ៍i និងអាចគ្រប់គ្រងបានដោយឱសថបំបាត់ការឈឺចាប់ដូចជា Paracetamol  (Panadol) ក៏ដោយ អ្នកគួរតែទៅជួបគ្រូពេទ្យប្រសិនបើការឈឺបំពង់កនៅតែបន្តកើតមាន។ សូមស្វែងរកជំនួយវេជ្ជសាស្រ្តប្រសិនបើអ្នកសម្គាល់ថា៖

  •  ការឈឺបំពង់កមិនបាត់
  •  ពិបាកដកដង្ហើម
  •  គ្រុនក្តៅ
  •  ហើមក្នុងក
  •  ឈឺក្នុងត្រចៀក
  •  ឡើងកន្ទួលក្រហមលើស្បែក
Asian beautiful woman drinking hot tea and wearing headphones while doing meditation

អ្វីទៅជាមូលហេតុនៃការឈឺបំពង់ក?

មានមូលហេតុជាច្រើននៃការឈឺបំពង់ក— ចាប់ពី ផ្តាសាយ ទៅដល់ការបង្ករោគដោយបាក់តេរី ឬវីរុស។ ដើម្បីសម្រេចចិត្តព្យាបាលការឈឺបំពង់កឱ្យបានល្អបំផុត វាជាការសំខាន់ដែលអ្នកត្រូវយល់អំពីមូលហេតុធ្វើឱ្យអ្នកឈឺចាប់។

ការឈឺបំពង់កគឺកើតមានញឹកញាប់យ៉ាងមិនគួរឱ្យជឿ ហើយអាចកើតមានលើមនុស្សម្នាក់ជាច្រើនដងក្នុងមួយឆ្នាំ។ អ្នកជំងឺប្រហែលជា 10% មកជួបគ្រូពេទ្យត្អូញត្អែអំពីការលាប់ឡើងវិញនៃអាការរមាស់ក ii។ 

ក្នុងករណីជាច្រើន ការបង្ករោគនៅបំពង់កគឺបណ្តាលដោយវីរុស ឬបាក់តេរី។ គេប៉ាន់ប្រមាណថាការបង្ករោគនៅបំពង់កដោយវីរុសកើតមាន 85% ចំពោះមនុស្សពេញវ័យ និង 70% ចំពោះកុមារ ខណៈពេលដែលការបង្ករោគនៅបំពង់កដោយបាក់តេរីត្រូវបានចាត់ថាទុកជាមូលហេតុនៃបង្កឱ្យឈឺបំពង់ក 30% iii។

ប៉ុន្តែ តើអ្វីជាភាពខុសគ្នារវាងការបង្ករោគដោយវីរុស និងបាក់តេរី?

ការបង្ករោគដោយវីរុសដែលអាចបណ្តាលឱ្យការឈឺចាប់ពេលអ្នកលេបអាហាររួមមាន ជំងឺផ្តាសាយ គ្រុនផ្តាសាយ Covid-19 កញ្ជ្រិល និងស្អូចជាដើម។ 

បាក់តេរីអាចបណ្តាលឱ្យមានការឈឺបំពង់កគឺ ការបង្ករោគដោយបាក់តេរី streptococcus ដែលជាមូលហេតុបង្កឱ្យមាន 5% ទៅ 15% នៃការឈឺបំពង់កចំពោះមនុស្សពេញវ័យ vi។

ក្រៅពីការឈឺចាប់បំពង់ក រោគសញ្ញាផ្សេងទៀតនៃការបង្ករោគដោយ streptococcus រួមមាន៖

  •  បាត់បង់ចំណង់ញ៉ាំអាហារ
  •  ឈឺ ឬហើមក្រពេញអាមីដាល់
  •  ស្នាមក្រហមតូចៗនៅក្រអូមមាត់ខាងលើ
  •  ហើមក្រពេញកូនកណ្តុរ

ប្រសិនបើអ្នកសង្ស័យថារលាកបំពង់កដោយ streptococcus នោះវិធីល្អបំផុតដែលអ្នកត្រូវធ្វើគឺទៅជួបគ្រូពេទ្យ។ គ្រូពេទ្យអាចយកសំណាកនៅក្នុងបំពង់កដើម្បីកំណត់ថាតើមានវត្តមានបាក់តេរី ឬអត់។ នៅពេលដែល streptococcus គឺជាមូលហេតុនៃការបង្ករោគដោយបាក់តេរី អ្នកអាចនឹងត្រូវលេបឱសថអង់ទីប៊ីយ៉ូទិកដើម្បីបំបាត់ការបង្ករោគv។ 

ការឈឺបំពង់កដែលរួមមកជាមួយនឹងការបង្ករោគនៅឆ្អឹងរូងច្រមុះ គឺជាករណីពិសេស ពីព្រោះវាអាចបង្កឡើងទាំងវីរុស ឬបាក់តេរី។ ប្រសិនបើការបង្ករោគនៅ ឆ្អឹងរូងច្រមុះដែលមិនបាត់ទៅវិញបន្ទាប់ពី ២សប្តាហ៍ក្រោយ វិធីល្អបំផុតដែលអ្នកត្រូវធ្វើគឺទៅជួបគ្រូពេទ្យ។

មូលហេតុផ្សេងទៀតនៃការឈឺបំពង់ករួមមានvi៖

អាល្លែកហ្ស៊ី៖ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកភ្ញោចឱ្យមានការឆ្លើយតបអាល្លែកហ៊្សីទៅនឹងលំអងផ្កា សត្វល្អិត ឬរោមសត្វ វាអាចបណ្តាលឱ្យបំពង់ករបស់អ្នកទៅជារលាក និង ហើម។ ការឡើងស្លេស្ម៍អាចធ្វើឱ្យឈឺបំពង់កកាន់តែធ្ងន់ធ្ងរ។

ការជក់បារី៖ ប្រសិនបើអ្នកជក់បារី អ្នកអាចឈឺបំពង់កញឹកញាប់ខ្លាំង ពីព្រោះថ្នាំជក់ធ្វើឱ្យក្រហាយភ្នាសនៅផ្នែកខាងក្រោយនៃបំពង់ក។

ភាពកខ្វក់ក្នុងខ្យល់ និងសារធាតុគីមីផ្សេងទៀត៖ មនុស្សដែលធ្វើការជាមួយសារធាតុគីមីពុល ឬដែលប្រឈមនឹងខ្យល់អាកាសមានភាពកខ្វក់ជាប្រចាំ អាចមានការឈឺបំពង់កញឹកញាប់ខ្លាំង។

ខ្យល់អាកាសស្ងួត៖ អំឡុងរដូវរងារ បំពង់ករបស់អ្នកអាចរមាស់ពីព្រោះវាធ្វើឱ្យអ្នកស្ងួតបំពង់ក។

ការដាច់រហែក ឬរបួស៖ របួសតូចៗពីការលេបចំណែកអាហារ ឬសូម្បីតែការស្រែកខ្លាំងពេកអាចបណ្តាលឱ្យបំពង់ករបស់អ្នកក្រហាយ និងឈឺចាប់។

ការច្រាល់ជាតិអាស៊ីតពីក្រពះ៖ ការពិបាករំលាយអាហារម្តងម្កាលគឺគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមានការចា្រលជាតិអាស៊ីតពីក្រពះជាប្រចាំ ភ្នាសនៅផ្នែកខាងក្រោយនៃបំពង់ក និងមាត់របស់អ្នកអាចក្រហាយកាន់តែខ្លាំងដោយសារជាតិអាស៊ីតពីក្រពះ។

Asian woman in the office holding her throat

តើត្រូវព្យាបាលការរលាកបំពង់កយ៉ាងដូចម្តេច x?

ការព្យាបាលការឈឺបំពង់កឱ្យបានត្រឹមត្រូវកឺអាស្រ័យលើមូលហេតុដែលបង្កឡើង។ ក្នុងករណីភាគច្រើន វិធីសាមញ្ញនៅផ្ទះដូចជាការផឹកទឹកក្តៅអ៊ុនៗតិចៗ ឬការស្អំទឹកក្តៅអ៊ុនៗអាចជួយបានយ៉ាងល្អ។ ដើម្បីកាត់បន្ថយការរលាក និងការឈឺចាប់ អ្នកអាចប្រើឱសថបំបាត់ការឈឺចាប់ដែលអាចទិញដោយមិនបាច់មានវេជ្ជបញ្ជាដូចជាឱសថ ibuprofen ឬ paracetamol។ ក្នុងករណីជាច្រើន ការឈឺបំពង់អាចត្រូវបានព្យាបាលដោយប្រើវីធីកែរោគងាយៗនៅផ្ទះ។

ខាងក្រោមនេះជាវិធីកាត់បន្ថយការឈឺចាប់៖

  • ខ្ពុរមាត់ជាមួយល្បាយទឹកក្តៅអ៊ុនៗលាយអំបិល (1 ស្លាបព្រាកាហ្វេ)។ ចៀសវាងប្រើទឹកក្តៅ ដោយសារវាអាចបណ្តាលឱ្យស្ថានភាពបំពង់ករបស់អ្នកកាន់តែធ្ងន់ធ្ងរ។
  • ហូបទឹកឱ្យបានច្រើនដើម្បីឱ្យបំពង់កមានសំណើម។ ផឹកទឹកតែមានជាតិថ្នាំបុរាណ (Herbal tea) លាយជាមួយទឹកឃ្មុំ ឬផឹកទឹកក្តៅអ៊ុនៗជាមួយក្រូចឆ្មាគឺជាជម្រើសដ៏ល្អ។ ទឹកឃ្មុំត្រូវបានបង្ហាញថាជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ការឈឺបំពង់ក vi។
  • ហូបអាហារទន់ ដូចជាស៊ុបដើម្បីចៀសវាងធ្វើឱ្យការរលាកកាន់តែធ្ងន់ធ្ងរ។
  • ប្រើឱសថបៀមបំបាត់ឈឺក ដើម្បីឱ្យបំពង់កមានសំណើម និងបន្ថយការឈឺចាប់។ 
  • អ្នកអាចបៀមទឹកផ្លែឈើកក ឬការ៉េមប្រសិនបើភាពត្រជាក់ធ្វើឱ្យបន្ថយការឈឺចាប់ ឬនៅពេលដែលបំពង់ករបស់អ្នកហើមដោយសារតែការបង្ករោគ។ 
  • ចៀសវាងការស្រែក ការច្រៀង និងពេលខ្លះសូម្បីតែនិយាយ ដើម្បីធូរស្បើយពីសំឡេងស្អក។ 

ការស្អកកអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលខ្លាំង ឬពេលខ្លះការព្យាបាលនៅផ្ទះមិនអាចជួយបានឡើយ។ នៅពេលដែលបំពង់ករបស់អ្នកឈឺខ្លាំង អ្នកអាចសាកល្បងប្រើឱសថបំបាត់ការឈឺចាប់ដូចជា Panadol សម្រាប់ការឈឺបំពង់ក។ ឱសថ Panadol ផ្តល់នូវការធូរស្បើយយ៉ាងមានប្រសិទ្ធភាពបន្ថយការឈឺបំពង់ក viii។

Happy asian family in the garden blowing bubbles

វិធានការការពារសម្រាប់មូលហេតុផ្សេងទៀតនៃការឈឺបំពង់ករួមមានxii៖

មូលហេតុ ការព្យាបាល
អាល្លែកហ្ស៊ី ឱសថប្រឆាំងអាល្លែកហ៊្សីដែលអាចរកទិញបានដោយមិនបាច់មានវេជ្ជបញ្ជា (គ្រាប់ ឬស្ព្រៃយ៍បាញ់ក្នុងច្រមុះ)
ការជក់បារី ការឈប់ជក់បារីមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ អ្នកអាចសាកល្បងទំពារស្ករកៅស៊ូ និងបន្ទះបិទដែលមានជាតិ nicotine ដើម្បីផ្តាច់បារី។
ភាពកខ្វក់ក្នុងខ្យល់ /សារធាតុគីមី ពាក់ម៉ាស និងស្រោមដៃការពារ ដើម្បីចៀសវាងការដកដង្ហើមចូលជាតិពុល ឬឧស្ម័នដែលបង្កគ្រោះថ្នាក់។
ខ្យល់អាកាសស្ងួត ដាក់ឧបករណ៍ផ្តល់ជាតិសំណើម និង ឧស្សាហ៍ញ៉ាំទឹកឱ្យបានញឹកញាប់ពេញមួយថ្ងៃ។
របួស ប្រសិនបើវាជាការដាច់រលាត់តិចតួច អ្នកអាចសម្លាប់មេរោគកន្លែងមានរបួសដោយ ខ្ពុលមាត់ជាមួយទឹកអំបិល។ ក្នុងករណីមានរបួស ឬគ្រោះថ្នាក់បុកប៉ះទង្គិចនៅបំពង់ក សូមទៅជួបគ្រូពេទ្យ។
ការច្រាល់ជាតិ អាស៊ីតពីក្រពះ អាចរកទិញឱសថប្រឆាំងជាតិអាស៊ីតប្រភេទគ្រាប់ដោយគ្មានវេជ្ជបញ្ជា ឬចាំបាច់ត្រូវមានវេជ្ជបញ្ជាប្រសិនបើការច្រាល់ជាតិអាស៊ីតពីក្រពះមានសភាពធ្ងន់ធ្ងរ។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ឯកសារយោង

i. Parmet S. Sore Throat. JAMA. 2004;291(13):1664. doi:10.1001/jama.291.13.1664 [ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
ii. Georgalas CC, Tolley NS, Narula PA. Tonsillitis. BMJ Clinical Evidence.2014;2014. https://www.ncbi.nlm.nih.gov/pmc/articles/PMC4106232/ [ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
iii. Worrall G. Acute sore throat. Canadian family physician Medecin de famille canadien. 2011;57(7):791-794. https://www.ncbi.nlm.nih.gov/pmc/articles/PMC3135445/ [ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
iv. Group A Strep. Published 2019. https://www.cdc.gov/groupastrep/diseases-hcp/strep-throat.html [ដែលទាញយកនៅថ្ងៃទី13 វិច្ឆិកា 2020]
v. CDC. Sore Throat. Centers for Disease Control and Prevention. Published August 30, 2019. https://www.cdc.gov/antibiotic-use/community/for-patients/common-illnesses/sore-throat.html [ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
vi. Paul IM, Beiler J, McMonagle A, Shaffer ML, Duda L, Berlin CM. ប្រសិទ្ធភាពរបស់ទឹកឃ្មុំ ឱសថdextromethorphan និងមិនមានការព្យាបាលលើការក្អកពេលយប់ និងគុណភាពនៃដំណេកសម្រាប់កុមារនិងឪពុកម្តាយរបស់ពួកគេ។ ឯកសារវេជ្ជសាស្រ្តជំងឺកុមារនិងមនុស្សវ័យជំទង់។ 2007;161(12):1140-1146. doi:10.1001/archpedi.161.12.1140 [Accessed ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
vii. របៀបកាត់បន្ថយការសាយភាយភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយ៉ូទិក ការិយាល័យសហគមអឺរ៉ុប អង្គការសុខភាពពិភពលោក។  https://www.euro.who.int/en/health-topics/disease-prevention/antimicrobial-resistance/news/news/2012/11/antibiotic-resistance-a-growing-threat/how-to-reduce-the-spread-of-antibiotic-resistance [ដែលទាញយកនៅថ្ងៃទី 17 មីនា 21]
viii. Kenealy T. ការឈឺបំពង់ក. BMJ ភ័ស្តុតាងគ្លីនិក. 2014;2014. https://www.ncbi.nlm.nih.gov/pmc/articles/PMC3948435/ [ដែលទាញយកនៅថ្ងៃទី 13 វិច្ឆិកា 2020]
x. ការឈឺបំពង់កនិងការព្យាបាល។ www.nhsinform.scot. https://www.nhsinform.scot/illnesses-and-conditions/ears-nose-and-throat/sore-throat
xii. គន្លឹះ 7 យ៉ាងដើម្បីជួយការពារអ្នកពីការឈឺបំពង់ក។ សុខភាពត្រចៀកច្រមុះបំពង់ក។ ដែលទាញយកនៅថ្ងៃទី 10 ធ្នូ 2020. https://www.enthealth.org/be_ent_smart/seven-tips-to-help-you-prevent-a-sore-throat/

Dad and son having fun outdoors

ប្រភេទផ្សេងៗនៃឱសថបន្ថយការឈឺចាប់

អានបន្ថែម

Peaceful young Asian couple relaxing on sofa with their hands behind heads

ការប្រើ Panadol ជាមួយឱសថផ្សេងទៀត

អានបន្ថែម

អត្ថបទដែលជាប់ពាក់ព័ន្ធ