happy senior couple cooking kitchen

ប្រឆាំងជំងឺរលាកសន្លាក់ឆ្អឹង តាមរយៈរបបអាហារបែបប្រពៃណីរបស់ប្រទេសដែលមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេ

ទោះបីអ្នកជំនាញមិនបានណែនាំរបបអាហារជាក់លាក់ចំពោះអ្នកជំងឺរលាកសន្លាក់ក៏ដោយ ការជ្រើសរើសអាហារដែលល្អសម្រាប់សុខភាពអាចជួយរក្សាបាននូវទម្ងន់ដែលល្អសម្រាប់សុខភាព។ វាមាន សារៈសំខាន់ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ដោយសារការលើសទម្ងន់ធ្វើឱ្យបន្ថែមសម្ពាធលើសន្លាក់ និងអាចឱ្យសន្លាក់កាន់តែឈឺឡើងៗ ជាពិសេសនៅជង្គង់ និងត្រកៀក។

asian family sharing meal at home

មានភស្តុតាងដែលបញ្ជាក់ថារបបអាហារបែបមេឌីទែរ៉ាណេ មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងមានប្រសិទ្ធភាពក្នុងការបញ្ចុះទម្ងន់ផងដែរ - គុណប្រយោជន៍ទាំង2នេះ មានប្រសិទ្ធភាពគ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹង។

ក្នុងការសិក្សាដែលប្រៀបធៀបរបបអាហារ និងសុខភាពក្នុងចំនោមបុរស មកពីបណ្ដា 7ប្រទេស ត្រូវបានរកឃើញថា បុរសដែលរស់នៅតំបន់មេឌីទែរ៉ាណេ អឺរ៉ុបខាងត្បូងមានហានិភ័យស្លាប់ដោយជំងឺបេះដូង តិចជាងអ្នកដែលរស់នៅអាមេរិច ឬអឺរ៉ុបខាងជើង។

សមាសធាតុចម្បងនៃរបបអាហារមេឌីទែរ៉ាណេ៖

  • បរិភោគប្រេងអូលីវច្រើន វាជាប្រភេទខ្លាញ់មិនឆ្អែតម្យ៉ាង (monounsaturated fat) ដែលមិនបង្កើនកម្រិត cholesterol ដូចប្រភេទខ្លាញ់ឆ្អែត (saturated fat) នោះទេ។
  • បរិភោគផ្លែឈើ បន្លែ នំបុ័ង និងគ្រាប់ធញ្ញជាតិផ្សេងទៀត ដំឡូង សណ្តែកកួរ សណ្តែកបារាំង គ្រាប់សណ្តែកដី និងប្រភេទគ្រាប់ពូជ ឱ្យបានច្រើន។
  • ការបរិភោគកម្រិតតិចទៅល្មម នូវផលិតផលចម្រាញ់ពីទឹកដោះគោ ត្រី និងបសុបក្សី, ការបរិភោគសាច់ក្រហមតិចតួច។
  • អាចបរិភោគស៊ុតរហូតដល់ 4ដងក្នុង1 សប្តាហ៍។
  • ស្រាក្រហម ត្រូវបានគេទទួលទានក្នុងតិចតួចទៅល្មម។
Asian senior couple cooking happily

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ