Smiling Asian senior couple sitting at the table drinking glasses of milk and looking at each other

អាហារពេលព្រឹកដែលល្អសម្រាប់សុខភាពអាចជួយប្រឆាំងនឹងជំងឺរលាកសន្លាក់ឆ្អឹង

មានការអះអាងបញ្ជាក់ថាការញ៉ាំអាហារពេលព្រឹកជួយរក្សាបាននូវទម្ងន់ល្អសមស្របសម្រាប់សុខភាព ដែលមានគុណប្រយោជន៍ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង។ សម្រាប់អាហារដែលជាញឹកញាប់ត្រូវបានគេពិពណ៌នាថា «ជាអាហារដែលចាំបាច់បំផុតក្នុងមួយថ្ងៃ» នោះអាហារពេលព្រឹកសូវទទួលបានការស្ងើចសរសើរប៉ុន្មានទេ។ ការមិនញ៉ាំអាហារពេលព្រឹកគឺជារឿងធម្មតា ដោយមនុស្សម្នាទូទៅតែងបន្ទោសលើភាពដ៏មមាញឹករបស់ពួកគេ។

elderly asian male having eyesight problems

អាហារពេលព្រឹកផ្តល់នូវការស្រូបយកវីតាមីន និងជាតិរ៉ែពីរបបអាហារដែលត្រូវបានណែនាំ។ ការសិក្សាបានបង្ហាញថាជីវជាតិមួយចំនួនដូចជា វីតាមីនD វីតាមីនC និង beta-carotene អាចនឹងកាត់បន្ថយការវិវត្តនៃជំងឺរលាកសន្លាក់ឆ្អឹង។

មនុស្សដែលញ៉ាំអាហារពេលព្រឹក មិនសូវជួបប្រទះការឃ្លានអាហារពាក់កណ្តាលព្រឹកទេ ដូច្នេះហើយពួកគេមិនសូវញ៉ាំអាហារសម្រន់ដែលមានជាតិខ្លាញ់ខ្ពស់ឡើយ។ អាហារសម្រន់ទាំងនោះធ្វើឱ្យឡើងទម្ងន់ខ្លាំង ដែលដាក់សម្ពាធបន្ថែមលើសន្លាក់របស់អ្នក និងជម្រុញការវិវត្តនៃជំងឺរលាកសន្លាក់ឆ្អឹង ឬការឈឺសន្លាក់។

ក៏មានភស្តុតាងបញ្ជាក់ថា ការញ៉ាំអាហារពេលព្រឹក ធ្វើឱ្យប្រសើរឡើងនូវការប្រុងប្រយ័ត្ន សមត្ថភាពផ្លូវចិត្ត អារម្មណ៍ និងការចងចាំ។

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ សម្រាប់ប្រភេទអាហារពេលព្រឹកដ៏មានជីវជាតិ៖

  • អាហារដែលមានសរសៃ (fibre) គ្រាប់ធញ្ញជាតិទាំងមូល នំប៉័ង និងធញ្ញជាតិ
  • ផ្លែឈើ – ណែនាំឱ្យញ៉ាំផ្លែឈើ 2ដងក្នុង1ថ្ងៃ
  • បន្លែ – ណែនាំឱ្យញ៉ាំបន្លែ 3ដងក្នុង1ថ្ងៃ
  • ស៊ុត – ចំហុយ ចៀន ស្ងោរ
  • ទឹកដោះគោ យ៉ាអួ និងឈីស – យកល្អគួរជ្រើសប្រភេទដែលមានជាតិខ្លាញ់តិច ឬគ្មានជាតិខ្លាញ់

 

Asian elderly women drinking milk

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ