Middle aged woman drinking green juice

គ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹង-ទឹកផ្លែឈើស្រស់ច្របាច់ ឬក្រឡុក

ការសម្រេចចិត្តបានត្រឹមត្រូវអំពីរបបអាហារអាចជួយអ្នកគ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹងបានកាន់តែប្រសើរ។

Asian mom and daughter in the kitchen making orange juice

មនុស្សមានទំនោរក្នុងការទទួលទានបន្លែប្រចាំថ្ងៃតិចជាងការណែនាំ។ បន្លែទូទៅមានផ្ទុកជាតិស្ករតិចជាងផ្លែឈើ ដូច្នេះហើយវាមិនសូវបន្ថែមកាឡូរីដែលយើងមិនត្រូវការទៅក្នុងរបបអាហាររបស់យើងឡើយ។ នេះគឺការគិតដ៏សំខាន់ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ដោយសារតែទម្ងន់ដែលលើស អាចបន្ថែមសម្ពាធលើសន្លាក់របស់អ្នក។ យូរៗទៅ ទម្ងន់ដែលលើសអាចបង្កឱ្យជំងឺរលាកសន្លាក់វិវត្តកាន់តែលឿន ដែលអាចធ្វើឱ្យសន្លាក់កាន់តែឈឺជាងមុន។

ការច្របាច់ ឬក្រឡុកផ្លែឈើ និងបន្លែអាចជួយអ្នកឱ្យសម្រេចគោលដៅអាហារូបត្ថម្ភប្រចាំថ្ងៃ។ បើនិយាយពីអាហារូមត្ថម្ភ ភាពខុសគ្នាចម្បងគឺទឹកផ្លែឈើមិនផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងអាហារកាកសរសៃ (fibre) សម្រាប់ឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អឡើយ។ ជាការពិតណាស់ នៅពេលច្របាច់ផ្លែឈើស្រស់ ឬបន្លែ អ្នកអាចទុកកាក ហើយដាក់បន្ថែមក្នុងទឹកផ្លែឈើ ដើម្បីទទួលបានសរសៃ (fibre)។ សូមចាំថា ទឹកផ្លែឈើ និងទឹកក្រឡុកដែលលក់លើទីផ្សារ អាចមានជាតិស្ករខ្ពស់ ហើយគួរតែទទួលទានក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

ធ្វើទឹកផ្លែឈើ និងទឹកក្រឡុកខ្លួនឯងនៅផ្ទះ អាចទទួលបានទាំងជីវជាតិ និងការឆ្នៃប្រឌិត។ អ្នកអាច៖

  • រើសផ្លែឈើ និងបន្លែដែលអ្នកចូលចិត្តបំផុត ហើយបញ្ចូលគ្នាតាមអ្នកចង់បាន
  • បន្ថែមយ៉ាអួ ឬទឹកដោះគោក្នុងទឹកក្រឡុកដើម្បីឱ្យកាន់តែខាប់
  • ទទួលទានវាជាអាហារសម្រន់ ឬជាអាហារតែម្តង អាស្រ័យលើបរិមាណរបស់វា។ ចំណាយពេលតិច និងសក្តិសមល្អ ប្រសិនបើអ្នកមានការងារបន្ទាន់។
senior asian woman drinking orange juice

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ