Group of seniors practicing yoga in the morning

លំហាត់ប្រាណដែលមានផលប៉ះពាល់តិច ក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹង

Yoga, Tai Chi និង Pilates គឺជាលំហាត់ប្រាណដែលមានផលប៉ះពាល់តិច ដោយការប្រើកាយវិការខ្លួន ប្រាណ ដើម្បីបង្កើនកម្លាំងរាងកាយ សុខភាព និងកាយសម្បទា។ ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង    លំហាត់ប្រាណទាំងនេះ អាចមានប្រសិទ្ធភាពក្នុងការជួយឱ្យធូរស្រាលពីការឈឺសន្លាក់។ 

group of seniors practicing yoga in the morning

ស្វែងរកលំហាត់ប្រាណណាមួយដែលសមនឹងអ្នក៖

  • Yoga មានដើមកំណើតមកពីឥណ្ឌា ដែលជាផ្លូវទៅកាន់ការត្រាស់ដឹងរបស់វិញ្ញាណ។ វាពាក់ព័ន្ធនឹងជំហរនៃរចនាសម្ព័ន្ធរាងកាយជាបន្តបន្ទាប់ ដែលត្រូវអនុវត្តជាមួយនឹងការគ្រប់គ្រងដង្ហើម។ ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង yoga អាចជួយឱ្យការធ្វើចលនា ការបត់បែន កម្លាំង និងភាពអត់ធន់ ប្រសើរឡើង។ កាយវិការរបស់ Yoga ក៏អាចជួយការពារជំងឺពុកឆ្អឹងបានផងដែរ ហើយការហាត់ក្នុងរយៈពេលវែង អាចជួយឱ្យឥរិយាបថមានភាពប្រសើរឡើង ថែមទាំងការពារការឈឺចង្កេះបានទៀតផង។ 

 

  • Tai Chi បានចាប់ផ្តើមឡើងជាក្បាច់គុណចិនដែលត្រូវបានរចនាបង្កើតឡើងដើម្បីប្រើប្រាស់ថាមពលនៃធម្មជាតិ។ តាមរយៈការបត់បែនចលនា និងជំហរអាចជួយធ្វើឱ្យប្រសើរឡើងនូវលំនឹងខ្លួន និងជំហរដែលមិនល្អ រូមទាំងធ្វើឱ្យធូរស្បើយពីការគាំងសន្លាក់។ វាត្រូវបានគេអះអាងតាម លក្ខណៈគ្លីនិកថាបានផ្តល់នូវភាពប្រសើរឡើងយូរអង្វែងចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹងជង្គង់ ឬត្រគាក។ 
  • Pilates គឺជាការហាត់ប្រាណនៅសតវត្សទី 20 ដែលផ្តោតលើភាពសក្តិសមនៃរាងកាយ។ វាជំរុញឱ្យដងខ្លួនធ្វើសកម្មភាពប្រឆាំងនឹងភាពធន់ ដែលអាចត្រូវបានបង្កើតឡើងដោយជំហរ ឬការប្រើ សម្ភារពិសេស។ ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ការហាត់បែបនេះអាចជួយធ្វើឱ្យប្រសើរឡើងនូវភាពបត់បែន កម្លាំងសាច់ដុំ ការគ្រប់គ្រងសាច់ដុំខ្នង និងអវៈយវៈ ព្រមទាំងលំនឹង។

សូមប្រាកដថា អ្នកបានពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក មុនពេលអ្នកចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ។

senior Asian woman practicing yoga

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ