three generation happy asian family walking in park

បន្តការដើរ ដើម្បីគ្រប់គ្រងការឈឺសន្លាក់ឆ្អឹង

ការសិក្សាជាច្រើនបានបង្ហាញថា ចលនារាងកាយអាចជួយបន្ថយការឈឺសន្លាក់ ហើយធ្វើឱ្យមុខងារសន្លាក់ អារម្មណ៍ ព្រមទាំងគុណភាពជីវិតកាន់តែប្រសើរឡើងចំពោះមនុស្សពេញវ័យដែលមានជំងឺរលាកសន្លាក់ឆ្អឹង។ ចេញទៅក្រៅផ្តល់លំហាត់ប្រាណដល់រាងកាយ ការជំរុញចិត្ត និងឱកាសដើម្បីចំណាយពេលលំហែអារម្មណ៍ជាមួយមិត្តភក្តិ ដែលចែករំលែកក្តីស្រឡាញ់នឹងធម្មជាតិ។

Asian senior and young women walking and smiling

ការដើរជួយឱ្យសរសៃឈាមបេះដូងមានភាពប្រសើរឡើង។ វាគឺនៅក្នុងរង្វង់នៃសមត្ថភាពរាងកាយរបស់មនុស្សភាគច្រើន រួមទាំងអ្នកជំងឺរលាកសន្លាក់ឆ្អឹង។

បញ្ជីត្រូតពិនិត្យសុវត្ថិភាពសម្រាប់អ្នកចាប់ផ្ដើមដើរថ្មីថ្មោង ៖

  • ជ្រើសរើសការដើរដែលត្រូវនឹងកម្រិតកាយសម្បទារបស់អ្នក
  • ចាប់ផ្តើមដោយការដើរបែបងាយៗ ប្រសិនបើអាចគួរដើរនៅកន្លែងដែលមានអាកាសធាតុល្អ។
  • ត្រូវប្រាកដថាអ្នកមានសម្លៀកបំពាក់ស្រួលពាក់ និងសម្ភារ (រួមទាំង អាហារ និងទឹក) សម្រាប់ដើរនៅទីវាល និងអាកាសធាតុដែលបានរំពឹងទុក។ ពាក់ស្បែកជើងស្រាលងាយស្រួលដើរគឺជារឿងដែលសំខាន់។
  • កុំដើរម្នាក់ឯង ហើយយ៉ាងហោចណាស់មានមនុស្សម្នាក់បានដឹងជានិច្ចពីពេលវេលាដែលអ្នកអាចនឹងត្រឡប់មកវិញ។

 

ចូលរួមក្នុងក្លឹបហាត់ប្រាណអាចជួយឱ្យបទពិសោធន៍នៃការដើរកាន់តែសម្បូរបែប។ នៅកន្លែងដែលមានសមាជិកមានបទពិសោធន៍កាន់តែច្រើន អ្នកអាចដើរផ្សងព្រេងបានកាន់តែឆ្ងាយ និងកាន់តែយូរ ដើម្បីពង្រឹងកាយសម្បទា និងកម្លាំង។

 

happy old couple walking in park

សសូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ