Two Asian women practicing yoga lesson together

កាត់បន្ថយការឈឺសាច់ដុំ និងឈឺចាប់តាមរយៈការហាត់ប្រាណកម្តៅសាច់ដុំត្រឹមត្រូវ

ការកម្តៅសាច់ដុំ គឺជាផ្នែកសំខាន់មួយនៃការហាត់ប្រាណរបស់អ្នក។ ជាការពិត ការប្រញាប់ចាប់ផ្តើមហាត់ប្រាណ មុននឹងការកម្តៅសាច់ដុំឱ្យបានត្រឹមត្រូវ អាចធ្វើឱ្យអ្នកឈឺខ្លួនខ្លាំង និងមានការឈឺចាប់។ តាមរយៈការសម្រួលសាច់ដុំរបស់អ្នកថ្នមៗមុនពេលចាប់ផ្ដើមហាត់ប្រាណ គឺជាការកម្តៅសាច់ដុំដើម្បីត្រៀមធ្វើលំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង។   

ការកម្តៅសាច់ដុំ មិនត្រឹមតែជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងការឈឺចុករួយក្រោយការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយឱ្យប្រសើរឡើងនូវសកម្មភាពទាំងស្រុងរបស់អ្នកផងដែរ។ សាច់ដុំដែលឆ្លងកាត់ការហាត់ត្រៀមរួច ក៏នឹងអាចកន្ត្រាក់បានខ្លាំងជាង និងរលាវិញបានលឿនជាង ដែលអាចបង្កើនទាំងល្បឿន និងកម្លាំងផងដែរ។

young  Asian woman athlete takes break drinking water

 

សញ្ញានៃការហាត់ប្រាណលើសកម្រិត នៅកន្លែងហាត់ប្រាណ

ការហ្វឹកហាត់ហួសហេតុ អាចបង្កឱ្យឈឺសាច់ដុំ និងឈឺចាប់ រួមទាំងអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះ    ខ្សោយ។ ការរឹង ការឈឺចាប់ ឬឈឺពេលប៉ះសាច់ដុំ អាចមានរយៈពេលច្រើនថ្ងៃបន្ទាប់ពីហាត់ប្រាណ។ 

4 ជំហានដើម្បីបានឆាប់ជាសះស្បើយ

មនុស្សម្នាក់ៗត្រូវការពេលជាសះស្បើយខុសៗគ្នា ហើយការឈឺសាច់ដុំអាចប្រែប្រួលអាស្រ័យលើភាពធ្ងន់ធ្ងរ និងប្រភេទនៃការឈឺ។ ទោះបីជាយ៉ាងណា ជំហានខាងក្រោមអាចជួយឱ្យអ្នកធូរស្រាលពីរោគសញ្ញាមួយចំនួនបាន។ 

  • លេបឱសថបំបាត់ការឈឺចាប់។ សាកល្បងប្រើឱសថបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជា បន្ទាប់ពីថ្ងៃដែលអ្នកបានហាត់ប្រាណរួច ដើម្បីបន្ថយភាពចុករោយ និងការឈឺចាប់។   គ្រូពេទ្យរបស់អ្នកអាចណែនាំឱសថសមស្របបំផុតដើម្បីបន្ថយរោគសញ្ញាជាក់លាក់របស់     អ្នក។
  • ព្យាយាមហាត់ប្រាណស្រាលៗ។ នៅពេលសម្រាក និងលំហែអារម្មណ៍ អាចជួយឱ្យធូរស្រាលពីការឈឺចាប់កាន់តែរហ័ស សកម្មភាពបែប aerobic ដែលមានផលប៉ះពាល់ទាប ដូចជាការដើរ ឬការហែលទឹក ក៏ជួយឱ្យសះស្បើយពីរបួសពីការហាត់ប្រាណបានដែរ។
  • ស្អំថង់ទឹកកក។ ទឹកកកអាចជួយបន្ធូរការឈឺចាប់ ហើម និងរលាក។
  • ជៀសវាងការស្អំទឹកក្តៅ បាញ់អាល់កុល និងការហាត់ប្រាណខ្លាំងៗ បន្ទាប់ពីមានរបួស។ ការធ្វើបែបនេះសុទ្ធតែអាចនាំឱ្យរបួសកាន់តែធ្ងន់ធ្ងរឡើង។

 

group young Asian athletes riding a stationary bike

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ