happy senior couple exercising with dumbbells

ការជំនះនឹងជំងឺរលាកសន្លាក់ឆ្អឹងតាមរយៈការហាត់ប្រាណឱ្យមានភាពធន់

ការហាត់ប្រាណឱ្យមានភាពធន់ អាចមានប្រយោជន៍ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ដោយសារវាជួយពង្រឹងសាច់ដុំជុំវិញសន្លាក់ដែលរងការប៉ះពាល់។ ឧទាហរណ៍ ការហាត់ប្រាណដែលពង្រឹងសាច់ដុំ អាចជួយកាត់បន្ថយការឈឺចាប់សន្លាក់ និងពិការភាព ពាក់ព័ន្ធនឹងជំងឺរលាកសន្លាក់ឆ្អឹងជង្គង់។ 

ការហ្វឹកហាត់ឱ្យមានភាពធន់ក៏ផ្តល់អត្ថប្រយោជន៍ផងដែរ ក្នុងការគ្រប់គ្រងទម្ងន់ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលំនឹង ភាពបត់បែន កំហាប់ឆ្អឹង ដំណេក និងការទុកចិត្តលើខ្លួនឯង។

Asian senior woman exercising with band

ប្រភេទនៃការហាត់ប្រាណឱ្យមានភាពធន់រួមមាន៖

  • លើកដុំដែកឱ្យឡើងសាច់ដុំ – ក៏ត្រូវបានគេស្គាល់ថា  dumbbells
  • ម៉ាស៊ីនលើកទម្ងន់ – ដែលតម្រូវឱ្យអ្នកបំលាស់ទីដងចាប់កាន់ទ្រទម្ងន់
  • ទ្រទម្ងន់ខ្លួន – ពាក់ព័ន្ធនឹងការហាត់ប្រាណដូចជាច្រត់ដៃរុញដងខ្លួនឡើងចុះ និងអង្គុយចោងហោងងើបចុះឡើង
  • ខ្សែបន្ទះយឺត – ការប្រើខ្សែបន្ទះកៅស៊ូធំដែលអាចផ្តល់ភាពធន់បែប isotonic អំឡុងពេលហាត់ប្រាណ
 

ការសិក្សាបែបគ្លីនិកបានបង្ហាញថាគ្រប់ប្រភេទនៃការហាត់ប្រាណឱ្យមានភាពធន់គឺមានប្រសិទ្ធភាពកាត់បន្ថយការឈឺចាប់ ហើយធ្វើឱ្យមុខងារឆ្អឹង និងសន្លាក់ប្រសើរឡើង។ មុនពេលអ្នកចាប់ផ្តើមចលនារាងកាយណាមួយ សូមប្រាកដថាអ្នកបានពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ ព្រោះការប្រើវិធីសាស្រ្ត ឬតិចនិចគឺសំខាន់ខ្លាំងណាស់ ជាមួយនឹងការហាត់ប្រាណឱ្យមានភាពធន់ អ្នកគួរស្វែងរកដំបូន្មានពីអ្នកជំនាញដូចជាគ្រូពេទ្យព្យាបាលដោយចលនាជាដើម។

ខាងក្រោមនេះគឺជាគន្លឹះសុវត្ថិភាពខ្លះៗ ដែលត្រូវចងចាំ៖

  • ចំណាយពេល 5នាទីលើការហាត់ប្រាណកម្តៅសាច់ដុំ
  • កសាងទម្លាប់ហាត់ប្រាណរបស់អ្នកបន្តិចម្តងៗ ទៅតាមពេលវេលា
  • កុំអត់ដង្ហើម ត្រូវដកដង្ហើមចេញ នៅពេលបញ្ចេញកម្លាំង
  • ចូរប្រើតែសម្ភារណាដែលមានសុវត្ថិភាព និងមានគុណភាព
  • ចូរគ្រប់គ្រងទម្ងន់គ្រប់ពេល មិនត្រូវផ្លាស់ទីលឿន ឬយោលខ្លួនឡើយ
Asian man and woman stretching exercise

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh/ ឫ website: https://www.ddfcambodia.com/ ននិងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ