Asian woman smiling while holding Digital Covid-19 vaccine passport on mobile phone

ការចាក់វ៉ាក់សាំង: ការពារអ្នកពីការធ្លាក់ខ្លួនឈឺ & កើតជំងឺ

ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ ដើម្បីការពារកូនរបស់អ្នកពីជំងឺកាចសាហាវជាច្រើន។ វាមិនត្រឹមតែធានាថាកូនរបស់អ្នកនឹងមិនងាយឈឺតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ក្នុងការលុបបំបាត់ជំងឺនេះផងដែរ។ ប្រសិនបើមនុស្សមានប្រព័ន្ធការពារគ្រប់គ្រាន់ យើងនឹងលែងមានជំងឺឆ្លងរាលដាលក្នុងសហគមន៍ ហើយក៏លែងមានវត្តមាននៃមេរោគនោះតទៅទៀតដែរ។ គួររំលឹកដែរថា ទារក និងកុមារអាចកើតគ្រុនក្តៅកម្រិតស្រាលបន្ទាប់ពីចាក់វ៉ាក់សាំងរួច។

horizontal shot asian woman wears protective mask and getting vaccinated

 

ផលរំខានទូទៅនៃការចាក់វ៉ាក់សាំង៖

  • គ្រុនក្តៅកម្រិតស្រាល
  • ឈឺក ឡើងហើម និងក្រហមនៅកន្លែងចាក់វ៉ាក់សាំង
  • ងងុយគេង ឬអស់កម្លាំង
  • ឈឺសាច់ដុំ
  • មិនសូវឃ្លានអាហារ

 

អ្វីដែលត្រូវធ្វើ

  • ឱ្យកូនអ្នកផឹកទឹកបន្ថែមឱ្យបានច្រើន
  • ស្លៀកសំលៀកបំពាក់ស្ដើងៗ រលុងៗកុំឱ្យក្មេងមានភាពក្ដៅស្អុះស្អាប់

 

លែងមានការណែនាំឱ្យមានទម្លាប់នៃការប្រើ paracetamol មុនពេល ឬនៅពេលចាក់វ៉ាក់សាំងទៀតហើយ ដោយមានការប្រើវ៉ាក់សាំងកាន់តែល្អ ជាហេតុធ្វើឱ្យមានផលរំខានក្រោយចាក់វ៉ាក់សាំងកាន់តែតិច។ យ៉ាងណាមិញ សូមប្រឹក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគិលានុប្បដា្ឋយិកា អំពីការប្រើ paracetamol ប្រសិនអ្នកមានការព្រួយបារម្ភពីផលរំខាននៃការឈឺ និងក្ដៅខ្លួនក្រោយពេលចាក់វ៉ាក់សាំង។

 

young Asian lady nurse giving vaccine to a man

តើកូនខ្ញុំគួរចាក់វ៉ាក់សាំងអ្វីខ្លះ?

ទារកមួយចំនួនត្រូវការចាក់វ៉ាក់សាំងតាមតម្រូវការជាក់លាក់របស់ពួកគេ។ ត្រូវពិភាក្សាពីគុណប្រយោជន៍ និងហានិភ័យនៃការចាក់វ៉ាក់សាំងជាមួយអ្នកជំនាញថែទាំសុខភាពជានិច្ច។

 

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ