ប្រព័ន្ធភាពស៊ាំរបស់អ្នកគឺជារបាំងការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺផ្តាសាយ និងគ្រុនផ្តាសាយ។ ការការពារវាអាចជារឿងដ៏សាមញ្ញ ដោយអ្នកគ្រាន់តែត្រូវគេងឱ្យបានលក់ស្រួលតែប៉ុណ្ណោះ។
ការគេងប្រហែល 8ម៉ោង ត្រូវបានបង្ហាញថាអាចកាត់បន្ថយឱកាសនៃការកើតជំងឺផ្តាសាយ។ នៅក្នុងការសិក្សានាពេលថ្មីៗនេះបង្ហាញថា អ្នកដែលគេងលក់បានតិចជាង 7ម៉ោង មានអត្រាងាយនឹងឈឺស្ទើរតែបីដង ច្រើនជាងអ្នកដែលគេងលក់បាន 8ម៉ោង ឬច្រើនជាងនេះ។ ហើយប្រសិនបើជាធម្មតាអ្នកតែងគេង 8ម៉ោងក្នុងមួយថ្ងៃ រួចប្ដូរមកគេងតិចជាងមុនជាមធ្យមត្រឹមតែ 10 នាទីក្នុងមួយយប់ៗ នោះអ្នកនឹងងាយកើតមានជំងឺផ្តាសាយ!
ត្រូវធ្វើដូចម្ដេចដើម្បីឱ្យការគេងរបស់អ្នកកាន់តែមានគុណភាព
មានមនុស្សជាច្រើនពិបាកក្នុងការគេងឱ្យបានគ្រប់គ្រាន់។ ការគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ដល់ការអនុវត្តការងារ សកម្មភាពកម្សាន្ត ទំនាក់ទំនង និងសមត្ថភាពក្នុងការគិតឱ្យបានច្បាស់លាស់។ អង្គការយានយន្ដ ក៏បានវាយតម្លៃដែរថា ភាពនឿយហត់គឺជាកត្ដាចម្បងនៃគ្រោះថ្នាក់ចរាចរណ៍មួយក្នុងចំណោមការស្លាប់ 6ករណី។
តាមរយៈការផ្លាស់ប្តូរបន្តិចបន្តួចចំពោះរបៀបរស់នៅ អ្នកអាចប្រាកដថាការគេងរបស់អ្នកមានគុណភាពពេញលេញ។ សូមចងចាំពាក្យគន្លឹះនៃ 'ASLEAP'៖
គួរចងចាំថា ការរំខានដំណេកជាប្រចាំអាចជាសញ្ញាដំបូងនៃវិបត្តិដំណេក។ ប្រសិនបើអ្នកមានការសង្ស័យ អ្នកគួរស្វែងរកដំបូន្មានពីគ្រូពេទ្យរបស់អ្នក។
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752