Businesswoman relaxing from work at the office

កាត់បន្ថយការឈឺខ្នងដោយមានជំហរឥរិយាបថប្រសើរជាងមុន

ការឈឺខ្នងអាចមានលក្ខណៈស្រាល ឬធ្វើឱ្យអ្នកទន់ខ្សោយ មានភាពរ៉ាំរ៉ៃ ឬកើតមានម្ដងម្កាល វាការការឈឺនៅឆ្អឹងខ្នងផ្នែកខាងលើ ឬខាងក្រោម។ វិធីសាស្រ្តដ៏ល្អបំផុតមួយក្នុងការគ្រប់គ្រងការឈឺខ្នងគឺត្រូវការពារវាពីការកើតឡើងតាំងពីដំបូង ឬយ៉ាងហោចណាស់កាត់បន្ថយឱកាសកើតមានតាមរយៈការមានជំហរឥរិយាបថល្អ។

asian hard senior businessman working laptop

 

ការណែនាំមួយចំនួនអំពីឥរិយាបថដើម្បីកាត់បន្ថយការឈឺខ្នង

ឥរិយាបថមិនត្រឹមត្រូវមានការពាក់ព័ន្ធក្នុងករណីជាច្រើននៃការឈឺខ្នង។ ឈរត្រង់ស្របជាមួយឆ្អឹងកងខ្នង ហើយបណ្ដោយឱ្យសាច់ដុំខ្នងធ្វើការដោយខ្លួនឯង។ ប្រឹងឱនទៅមុខចុះក្រោម ឬឥរិយាបថដែលមិនប្រឹងទប់សាច់ដុំទាំងនោះ (ឈរ ឬអង្គុយកោងខ្នង) យូរៗទៅនឹងបណ្ដាលឱ្យសាច់ដុំហត់នឿយ និងមានការឈឺខ្នង។ 

អនុវត្តឥរិយាបថល្អដោយប្រើគន្លឹះទាំងនេះ៖

ឥរិយាបថនៃការឈរដែលសមស្រប

  • រក្សាជំហរដោយយកផ្ទៃរាបនៃបាតជើងខាងមុខជាអ្នកទ្រទម្ងន់ចម្បង។
  • បន្ទន់ជង្គង់បន្តិច និងឈរញែកជើងពីគ្នា។
  • ទម្លាក់ដៃចុះមកក្រោមតាមធម្មតាដោយគ្មានការប្រឹង។
  • គេងផ្កាប់។ ប្រឹងសាច់ដុំខ្នង និងលើកខ្លួនឡើង។ ទាញស្មាទៅក្រោយ។
  • ទប់ក្បាលឱ្យនៅត្រង់ ហើយត្រចៀកនៅស្របនឹងស្មាសងខាង។

ឥរិយាបថនៃការអង្គុយដែលសមស្រប

  • អង្គុយដាក់ជើងលើផ្ទៃស្មើ
  • អង្គុយផ្អែកខ្នងនឹងកៅអី
  • សម្រួលសាច់ដុំស្មាដោយផ្អែកនឹងកៅអី ហើយដាក់ដៃស្របនឹងផ្ទៃស្មើ។
  • ចៀសវាងការអង្គុយក្នុងឥរិយាបទដដែលរយៈពេលយូរ។

ប្រឹងលើក និងពត់ខ្លួន

  • នៅពេលលើករបស់ធ្ងន់ៗ អ្នកត្រូវរក្សាខ្នងឱ្យនៅត្រង់ បត់គន្លាក់ភ្លៅ និងជង្គង់ ហើយទុកឱ្យសាច់ដុំជើងជាអ្នកប្រឹងទ្រទម្ងន់។
  • នៅពេលកាន់របស់ធ្ងន់ៗ អ្នកត្រូវប្រើដៃទាំងពីរ ហើយដាក់របស់នោះឱ្យនៅកៀកជិតខ្លួនតាមដែលអាចធ្វើទៅបាន។

ប្រសិនបើសាច់ដុំខ្នងរបស់អ្នកចាប់ផ្តើមចុករោយ ខណៈពេលដែលអ្នកប្រឹងរក្សាជំហរឥរិយាបថត្រឹមត្រូវ វាអាចជាគំនិតល្អក្នុងការសាកល្បងហាត់ប្រាណពង្រឹងសាច់ដុំខ្នង។ ការហាត់ប្រាណជារៀងរាល់ថ្ងៃនឹងជួយពង្រឹងសាច់ដុំសំខាន់ៗដែលធ្វើឱ្យមានលំនឹង និងគ្រប់គ្រងកម្លាំងសង្កត់ខាងក្នុងរាងកាយដែលត្រូវបានប្រើដើម្បីរក្សាជំហរឥរិយាបថត្រឹមត្រូវ ហើយវាអាចជួយព្យាបាល ឬការពារការឈឺខ្នងផងដែរ។

 

Asian couple carrying boxes and smiling

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ