Mother and child wearing face masks and washing hands during coronavirus outbreak

លាងដៃ- គន្លឹះនៃការថែរក្សាសុខភាពឱ្យបានល្អ

មេរោគមាននៅគ្រប់ទីកន្លែង។ ពួកវាភាគច្រើនមិនបង្កគ្រោះថ្នាក់ទេ ហើយតាមពិតទៅមានមេរោគខ្លះពិតជាមានប្រយោជន៍សម្រាប់រាងកាយយើង។ យ៉ាងណាមិញ វាជាការពិតដែលពពួកវីរុស និងបាក់តេរីអាចនាំឱ្យយើងមានជំងឺផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយ រួមទាំងបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរដូចជាមេរោគ  E. coli និង Salmonella ដែលបង្កជំងឺរាក ក្អួត ហើយវាចម្លងតាមរយៈការទទួលទានអាហារមានមេរោគ។

mother daughter wash their hands together

 

កម្ចាត់មេរោគដោយការលាងសម្អាតដៃ

ការលាងដៃត្រូវបានគេអះអាងថាជាវិធីដ៏ល្អបំផុតមួយដើម្បីការពារអ្នកពីការធ្លាក់ខ្លួនឈឺ និងការរីករាលដាលនៃជំងឺ។ ជាការពិត ការលើកទឹកចិត្តឱ្យអនុវត្តការលាងដៃឱ្យបានល្អ ត្រូវបានបង្ហាញថានឹងកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកដែលកុមារមិនបានទៅសាលាដោយសារជំងឺ។

ការលាងដៃផ្ដល់ប្រសិទ្ធភាពដោយការលាងសម្អាតស្បែកមិនឱ្យមានប្រភពបង្កជំងឺ ដែលមានដូចជាពួកបាក់តេរី និងវីរុសជាដើម។ វាការពារពីការឆ្លងមេរោគ និងការឈឺ មិនឱ្យមេរោគរីករាលដាលរវាងសមាជិកគ្រួសារ និងក្នុងសហគមន៍។

អ្នកគួរលាងដៃរបស់អ្នកជានិច្ច៖

  • មុនពេលចម្អិនអាហារ
  • បន្ទាប់ពីចាប់កាន់សាច់ឆៅ ឬសត្វបក្សី
  • មុនពេលទទួលទានអាហារ
  • បន្ទាប់ពីការក្អក កណ្ដាស់ ឬយកក្រដាសអនាម័យខ្ទប់ច្រមុះរួច
  • បន្ទាប់ពីប្រើបន្ទប់ទឹករួច
  • បន្ទាប់ពីប៉ះពាល់សត្វ ឬរបស់របរណាមួយដែលស្ថិតក្នុងមជ្ឈដ្ឋាននោះ
  • ការប្រើផលិតផលលាងដៃដើម្បីរក្សាដៃឱ្យបានស្អាត

ជម្រើសមួយផ្សេងទៀតដើម្បីរក្សាដៃកុំឱ្យមានមេរោគដែលបង្កគ្រោះថ្នាក់គឺ ត្រូវប្រើផលិតផលលាងដៃកម្ចាត់មេរោគដែលមិនចាំបាច់ប្រើទឹក  'មានសកម្មភាពឆាប់រហ័ស'។ ទឹកលាងដៃរក្សាអនាម័យដែលមានជាតិអាល់កុលធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរី និងមេរោគភាគច្រើនដែលមានលើស្បែក។

 

closeup asian man using hand sanitizer

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ