senior couple sitting on the bench looking at the nature

គ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹង ដោយការសើច

មានការយល់ស្របជាទូទៅ ដែលថាការសើចគឺជារឿងល្អចំពោះអ្នក។ អ្នកមិនចាំបាច់ចំណាយលុយទេ បើគ្រាន់តែសើចនោះ ហើយវាហាក់ដូចជា “ឱសថ” រីករាយដែលធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាល។

old woman who has pain hip

អ្នកស្រាវជ្រាវបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះការសើច និងបានរកឃើញការគាំទ្រមួយចំនួនជម្រុញដល់ការសើច។ ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ការសើចអាចជួយបន្ធូរការឈឺចាប់ ដោយបង្កើននូវភាពធន់នឹងការឈឺ។ ការសើចក៏អាចជួយការពារយើងពីជំងឺបានដែរ ដោយវាជួយបង្កើនភាពស៊ាំពីធម្មជាតិដល់រាងកាយរបស់យើង។ ហើយប្រសិនបើយើងមានជំងឺ វាក៏អាចជួយឱ្យឆាប់ជាសះស្បើយបានដែរ។

ការព្យាបាលដោយសំណើច ដែលគេប្រើមាតិកាកំប្លែង (ដូចជា វីដេអូកំប្លែងៗ) ដើម្បីជួយបន្ធូរស្ត្រេសដល់អ្នកជំងឺ និងធ្វើឱ្យមានអារម្មណ៍កាន់តែធូរស្រាល ត្រូវបានគេអនុវត្តក្នុងពេលបច្ចុប្បន្ន ដែលជាផ្នែកនៃការព្យាបាលសម្រាប់មន្ទីរពេទ្យជាច្រើន។ ការសើចក៏អាចជួយការពារអ្នកពីជំងឺបេះដូង និងអាចជាជំនួយដល់ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី 2 ផងដែរ។

ខាងក្រោមនេះជាគំនិតមួយចំនួនសម្រាប់នាំសំណើចកាន់តែច្រើនចូលក្នុងជីវិតរបស់អ្នក៖

  • មើលរឿង ឬកម្មវិធីសម្ដែងបែបកំប្លែងតាមទូរទស្សន៍
  • ទៅមើលកំប្លែងនៅឆាកសម្ដែង
  • អានរឿងតុក្កតាក្នុងកាសែត
  • និយាយរឿងគួរឱ្យចង់សើច ឬរឿងកំប្លែងទៅអ្នកដទៃ
  • ចំណាយពេលវេលាសម្រាប់សកម្មភាពសប្បាយៗ ដូចជាការច្រៀងខារ៉ាអូខេជាដើម

ដោយមានភស្តុតាងពីអត្ថប្រយោជន៍លើការព្យាបាលដោយការសើច តើនៅចាំអ្វីទៀត ហេតុអ្វីអ្នកមិនសើចឱ្យបានច្រើន? អ្នកដឹងហើយថាវាល្អសម្រាប់អ្នក។

 

senior friends having fun in the field

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ