ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ឆ្អឹង វាមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សារាងកាយឱ្យមានភាពសកម្ម និងរក្សាសន្លាក់របស់អ្នកឱ្យមានសុខភាពល្អប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ផងដែរក្នុងការរក្សាស្មារតីមោះមុត និងការគិតបែបវិជ្ជមាន។ ខួរក្បាលមានភាពសកម្ម ជំរុញឱ្យមានអាកប្បកិរិយាវិជ្ជមានចំពោះជីវិតដែលជាកត្តាសំខាន់មួយក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់ឆ្អឹង។
អ្នកវិទ្យាសាស្រ្តធ្លាប់បានគិតថា សមត្ថភាពរបស់ខួរក្បាលក្នុងការផ្លាស់ប្តូរ (ត្រូវបានគេស្គាល់ថា ជាសមត្ថភាពរបស់ខួរក្បាលដើម្បីកែប្រែការផ្សារភ្ជាប់របស់វា- plasticity) ឆ្លើយតបទៅនឹងរំញោច មានដូចជាការសិក្សារៀនសូត្រ ដែលអាចប្រព្រឹត្តទៅចំពោះមនុស្សវ័យក្មេងប៉ុណ្ណោះ។ ឥឡូវនេះ យើងបានដឹងហើយថាខួរក្បាលបន្ដកើតមាន plasticity ពេញមួយជីវិត។
អ្វីដែលលើសពីនេះ អ្នកត្រូវបន្ដប្រើប្រាស់ខួរក្បាលដើម្បីរក្សាមុខងារវាឱ្យល្អ។ ការស្រាវជ្រាវបង្ហាញថា មនុស្សវ័យជំទង់ដែលបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានតាមកុំព្យូទ័រ បានបង្ហាញថាកម្រិតមុខងារខួរក្បាលមានការរីកចំរើន រួមទាំងការចងចាំផងដែរ។
សាកល្បងសកម្មភាពទាំងនេះ ដើម្បីរក្សាចិត្តមោះមុតទោះអ្នកស្ថិតក្នុងវ័យណាក៏ដោយ៖
ខួរក្បាលរបស់អ្នកប្រៀបដូចទៅនឹងសាច់ដុំ។ កាលណាអ្នកមានសកម្មភាពខួរក្បាលកាន់តែញឹកញាប់ នោះខួរក្បាលអ្នកដំណើរការកាន់តែល្អ។ អ្នកគួរជំរុញរួមគ្នានៃផ្នែកស្មារតី រាងកាយ និងសង្គម ព្រោះមានភស្តុតាងបញ្ជាក់ថាការជំរុញរួមគ្នាកាន់តែជួយឱ្យអ្នករស់នៅបានពេញលេញ។
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752