young adult male muscle pain during

កាត់បន្ថយជំងឺរលាកសន្លាក់ឆ្អឹង ដោយការព្យាបាលបែបសម្រួលអារម្មណ៍

ក្បាលលើ: កាត់បន្ថយជំងឺរលាកសន្លាក់ឆ្អឹង ដោយព្យាបាលបែបសម្រួលអារម្មណ៍
មាតិកា៖

ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាងកាយ និងអារម្មណ៍អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ តាមរយៈការព្យាបាលបែបសម្រួលអារម្មណ៍។

smiling Asian woman reading a book at home

សាកល្បងប្រើបច្ចេកទេសបន្ធូរអារម្មណ៍ទាំងអស់នេះ ដើម្បីបង្កើនសុខុមាលភាពទូទៅរបស់អ្នក៖

ការហាត់ប្រាណសម្រួលសាច់ដុំ៖ ផ្តោតលើការប្រឹងសាច់ដុំ បន្ទាប់មកចាប់ផ្ដើមបន្ធូរសាច់ដុំរាងកាយវិញ។ មានវិធីសាស្រ្តមួយគឺចាប់ផ្តើមបន្តឹងសាច់ដុំម្រាមជើងរបស់អ្នក រួចបន្ដធ្វើឡើងទៅសាច់ដុំនៅក និងក្បាល។

រូបភាពដែលបង្កើតឡើងពីខួរក្បាល៖ ស្រមៃគិតពីរូបភាពបែបសុខសន្តិភាព ដើម្បីដាក់អាម្មណ៍នៅកន្លែងស្ងប់សុខ និងស្ងប់ស្ងាត់។ វាអាចនឹងជួយបាន ប្រសិនបើអ្នកបិទភ្នែកអង្គុយនៅកន្លែងស្ងប់ស្ងាត់ និងស្លៀកពាក់បែបធូររលុង។

អត្ថប្រយោជន៍នៃការព្យាបាលដោយការបន្ធូរអាម្មណ៍រួមមាន៖

  • បញ្ចុះសម្ពាធឈាម
  • បង្កើនលំហូរឈាម ទៅកាន់សាច់ដុំសំខាន់ៗ
  • កាត់បន្ថយការឈឺសាច់ដុំ ឬរមួល និងធ្វើឱ្យធូរស្រាលពីការឈឺចាប់រ៉ាំរ៉ៃ
  • ការផ្តោតអារម្មណ៍មានភាពប្រសើរឡើង
  • កាត់បន្ថយកំហឹង និងការខកចិត្ត
  • កាន់តែមានជំនឿចិត្ត ក្នុងការប្រឈមមុខនឹងបញ្ហា
rest relax concept calm asian man

ចំពោះអ្នកជំងឺរលាកសន្លាក់ឆ្អឹង ដំណឹងល្អនោះគឺការព្យាបាលដោយការសម្រួលអារម្មណ៍ដើម្បីធូរស្រាលពីការឈឺចាប់នោះ អាចនៅបន្ដកើតមានរហូតទោះបីការព្យាបាលត្រូវបានបញ្ឈប់។ នៅពេលដែលយើងអនុវត្តបានជាប់លាប់ ការព្យាបាលដោយការសម្រួលអារម្មណ៍អាចពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តបានផងដែរ។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ