stressed young woman calculating and holding her head

ពាក្យ A ទាំង 4 ក្នុងការគ្រប់គ្រងស្ត្រេស

ស្ត្រេសធ្វើឱ្យប៉ះពាល់ទាំងផ្លូវចិត្ត និងផ្លូវកាយ។ ការសិក្សាបង្ហាញថា មនុស្សដែលងាយស្ត្រេស រួមទាំងការថប់អារម្មណ៍ និងបាក់ទឹកចិត្ត គឺទំនងជាឧស្សាហ៍មានបញ្ហាឈឺក្បាលញឹកញាប់។

នៅពេលកម្រិតនៃការស្ត្រេសរបស់អ្នកឡើងហួសសមត្ថភាពក្នុងការទប់ទល់របស់អ្នក នោះអ្នកត្រូវស្តារតុល្យភាពឡើងវិញ ដោយកាត់បន្ថយមូលហេតុនៃការស្ត្រេស បង្កើនសមត្ថភាពទប់ទល់ ឬក៏ត្រូវធ្វើទាំងពីរតែម្ដង។

Asian woman in stress sitting on the bed

ឃ្លាមួយនិយាយថា “អ្នកមិនសមនឹងទទួលបានការខកចិត្ត ឬស្រ្ដេសអំពីបញ្ហាតូចតាចនោះទេ” បានមកពីចំណងជើងសៀវភៅដែលលក់ដាច់ជាងគេរបស់ចិត្តវិទូ Richard Carlson។ នៅក្នុងសៀវភៅ គាត់បានជំរុញអ្នកអានឱ្យកាត់បន្ថយស្ត្រេស តាមរយៈការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជា៖

  • ធ្វើកិច្ចការតែមួយបានហើយ ក្នុងពេលតែមួយ
  • រស់នៅក្នុងបច្ចុប្បន្នភាព
  • ឱ្យអ្នកដ៏ទៃឈ្នះយើងនៅពេលខ្លះ
  • រស់នៅដោយភាពរីករាយ ប្រដូចទៅនឹងថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក

ស្របគ្នាជាមួយនឹងគន្លឹះដ៏មានប្រយោជន៍ទាំងនេះ អ្នកក៏អាចសាកល្បងប្រើពាក្យ A ទាំង 4 ក្នុងការគ្រប់គ្រង ស្រ្តេស៖

  • Avoid - ជៀសវាងស្ថានភាពដែលអ្នកដឹងថាអាចនឹងធ្វើឱ្យអ្នកស្តេ្រស។ កុំទទួលយកច្រើនពេក ហើយត្រូវចេះនិយាយថា “ទេ’’
  • Alter  - ផ្លាស់ប្តូរស្ថានភាពដែលស្រ្តេស ដោយការប្រាស្រ័យទាក់ទងឱ្យច្បាស់លាស់ពីអ្វីដែលកំពុងរំខានដល់អារម្មណ៍របស់អ្នក។ អ្នកក៏ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរមួយចំនួនផងដែរ។
  • Accept  - អ្នកត្រូវទទួលយកការពិត។ កុំខ្ជះខ្ជាយកម្លាំងលើការខឹង ប៉ុន្តែត្រូវរៀនអភ័យទោស។
  • Adapt - សម្របខ្លួនឱ្យត្រូវនឹងកាលៈទេសៈរបស់អ្នក។ សួរខ្លួនឯងថា “តើរឿងនេះនឹងកើតឡើងមួយឆ្នាំមែន ឬទេ” ប្រសិនបើចម្លើយគឺទេ អ្នកនឹងមើលឃើញស្ថានភាពខុសប្លែកពីគ្នា។

ជាមួយនឹងគន្លឹះក្នុងការគ្រប់គ្រងស្ត្រេសទាំងនេះ អ្នកអាចគ្រប់គ្រងស្ត្រេសបានកាន់តែល្អ និងធ្វើឱ្យជីវិតរបស់អ្នកមានតុល្យភាព។

side view portrait Asian woman breathing in the woods

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

អត្ថបទដែលជាប់ពាក់ព័ន្ធ