Dad and son having fun outdoors

ប្រភេទផ្សេងៗនៃឱសថបន្ថយការឈឺចាប់

ការណែនាំអំពីជម្រើសឱសថបន្ថយការឈឺចាប់

មិនថាដោយសារជំងឺ របួស ឬលក្ខខណ្ឌផ្សេងទៀតឡើយ ប្រសិនបើអ្នកស្ថិតក្នុងសភាពឈឺចាប់ មិនមានការចាំបាច់ដើម្បីទ្រាំនឹងវាទេ។ មិនថាមូលហេតុអ្វីដែលបណ្តាលឱ្យអ្នកឈឺចាប់ឡើយ អ្នកអាចប្រាកដបានថាមានជម្រើសឱសថបន្ថយការឈឺចាប់ជាច្រើនដែលអាចរកបាន។

សូមស្វែងរកឱសថបន្ថយការឈឺចាប់ប្រភេទផ្សេងៗជាច្រើនដែលអ្នកអាចសាកល្បង – រួមទាំងមធ្យោបាយវេជ្ជសាស្ត្រផ្សេង ព្រមទាំងការហាត់ប្រាណសម្រាប់បន្ថយការឈឺចាប់និងគន្លឹះសាមញ្ញសម្រាប់គ្រប់គ្រងការឈឺចាប់នៅផ្ទះ – ជាមួយការណែនាំដ៏សាមញ្ញនេះឱសថ Panadol។

happy asian senior couple running exercising

ឱសថបន្ថយការឈឺចាប់

ប្រសិនបើអ្នកឈឺចាប់ មានឱសថបន្ថយការឈឺចាប់ទូទៅប្រភេទផ្សេងៗជាច្រើន ដែលអាចជួយឱ្យអ្នកធូរស្បើយជាបណ្តោះអាសន្ន។

ឱសថទាំងនេះ អាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ឬដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ហើយឱសថដែលត្រឹមត្រូវសម្រាប់អ្នកនឹងអាស្រ័យលើប្រភេទនៃការឈឺចាប់ដែលអ្នកកំពុងជួបប្រទះ និងកម្រិតនៃភាពធ្ងន់ធ្ងររបស់វា។

ទោះជាយ៉ាងណាក៏ដោយ មុនពេលប្រើឱសថបំបាត់ការឈឺចាប់ប្រភេទណាមួយ ជាការល្អបំផុតត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីឱ្យប្រាកដថា ឱសថទាំងនោះសមស្របសម្រាប់អ្នក។

ឱសថបន្ថយការឈឺចាប់ជាទូទៅខ្លះៗ រួមមាន៖

  • Paracetamol – Paracetamol គឺជាឱសថដែលអ្នកអាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា នៅតាមឱសថស្ថានដែលនៅជិតលោកអ្នក។ វាត្រូវបានប្រើដើម្បីបន្ថយការឈឺចាប់កម្រិតស្រាលទៅមធ្យម រួមមានឈឺក្បាល ប្រកាំង ឈឺសាច់ដុំ ឈឺចាប់ពេលមករដូវ ឈឺធ្មេញ និងឈឺចាប់បណ្តាលដោយផ្តាសាយ និងគ្រុនផ្តាសាយ។i, ii ឱសថបន្ថយការឈឺចាប់ដែលផ្សំដោយ Paracetamol ដូចជាឱសថទាំងឡាយនៅក្នុង [ប្រភេទ Panadol], ក៏អាចជួយបន្ថយអាការក្ដៅខ្លួនខ្លាំងផងដែរ ។ សូមស្វែងយល់បន្ថែម [អំពី paracetamol]។
  • Ibuprofen – ដូចទៅនឹង paracetamol ដែរ ibuprofen ≤200mg ក៏ជាឱសថទូទៅមួយដែលជាធម្មតាអាចរកបានដោយមិនចាំបាច់មានវេជ្ជបញ្ជា។ វាជួយបន្ថយការឈឺចាប់កម្រិតស្រាលទៅមធ្យម។i, iii ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាជាចម្បងរវាងឱសថទាំងពីរគឺ ibuprofen ស្ថិតនៅក្នុងក្រុមឱសថប្រភេទប្រឆាំងការរលាកមិនមែនស្តេរ៉ូអ៊ីត (NSAIDs)។ ពីព្រោះពួកវាមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ NSAIDs ដែលមានដូចជា ibuprofen នេះទៀតសោត មានប្រសិទ្ធភាពសម្រាប់បន្ថយការឈឺចាប់បានល្អប្រសើរជាង ប្រសិនបើជាការឈឺចាប់ដែលអមដោយការហើម និងការរលាក – ឧទាហរណ៍ ការឈឺចាប់ដែលបណ្តាលមកពីរលាកសន្លាក់ ឬរបួស។
  • Codeine – Codeine ស្ថិតនៅក្នុងក្រុមឱសថហៅថា opiates ដែលជាឱសថបន្ថយការឈឺចាប់កម្រិតមធ្យម។ Codeineជាញឹកញាប់មិនត្រូវប្រើតែឯងទេ ប៉ុន្តែជាធម្មតាត្រូវផ្សំលាយជាមួយឱសថផ្សេងទៀត (ដូចជា paracetamol និង aspirin) ដើម្បីជួយផ្តល់ភាពធូរស្បើយពីការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។, v អាស្រ័យលើកម្លាំងរបស់វា codeine អាចត្រូវរកទិញបាននៅឱសថស្ថាន ឬអាចត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាវាជាឱសថបំបាត់ការឈឺចាប់ដែលមានឥទ្ធិពលខ្លាំងជាង paracetamol ឬ ibuprofen ទើប codeine ត្រូវបានណែនាំឱ្យប្រើក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយហេតុថាវាមានហានិភ័យនៃការវិវឌ្ឍទៅជាញៀន ឬពឹងផ្អែកលើ codeine បន្ទាប់ពីការប្រើរយៈពេលយូរ។

ទោះថាអ្នកប្រើឱសថខាងលើមួយណាក៏ដោយដើម្បីជួយបន្ថយការឈឺចាប់របស់អ្នក សូមប្រើឱសថឱ្យបានត្រឹមត្រូវតាមការណែនាំលើបរិយាយប័ណ្ណឱសថ និងសូមអានការណែនាំអំពីកម្រិតប្រើពេញលេញមុនពេលប្រើ។

ប្រសិនបើការឈឺចាប់របស់អ្នកមិនប្រសើរឡើងបន្ទាប់ពីការព្យាបាលដោយឱសថបន្ថយការឈឺចាប់ទូទៅទាំងនេះ ចូរនិយាយទៅគ្រូពេទ្យរបស់អ្នក។ គាត់អាចណែនាំអំពីជំហានបន្ទាប់សម្រាប់បន្ថយការឈឺចាប់របស់អ្នក។

ការហាត់ប្រាណសម្រាប់បន្ថយការឈឺចាប់

ប្រសិនបើអ្នកមានបញ្ហាឈឺសាច់ដុំ អ្នកអាចមានការភ្ញាក់ផ្អើលដោយដឹងថាការហាត់ប្រាណស្រាលៗជាញឹកញាប់អាចជួយ ផ្តល់ការធូរស្បើយពីការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។ vi

វាអាចផ្ទុយនឹងការយល់ឃើញធម្មតាចំពោះការណែនាំឱ្យអ្នកហាត់ប្រាណនៅពេលដែលអ្នកកំពុងឈឺចាប់លើរាងកាយ តាមពិតទៅទម្រង់ខ្លះនៃចលនាសាមញ្ញបានបង្ហាញនូវអត្ថប្រយោជន៍ដល់ការឈឺចាប់តាមសាច់ដុំខ្នងនៅពេលដែលបានអនុវត្តជាប្រចាំ។ vi

woman in bed

ការហាត់ប្រាណបែបសាមញ្ញខ្លះៗ សម្រាប់បន្ធូរការឈឺចាប់រួមមាន vi, vii

  • ការដើរ
  • ការប្រឹងសន្ធឹងដៃជើង ដងខ្លួនយឺតៗ
  • ការហែលទឹក
  • ការហាត់ប្រាណបែប Yoga
  • ការហាត់ប្រាណបែប Pilates

ជាការសំខាន់ត្រូវនិយាយទៅកាន់គ្រូពេទ្យ ឬអ្នកព្យាបាលដោយចលនា មុនពេលអនុវត្តការហាត់ប្រាណក្រោមទម្រង់ណាមួយប្រសិនបើអ្នកមានការឈឺចាប់ ដើម្បីធ្វើឱ្យប្រាកដថាការហាត់ប្រាណបែបនោះមានសុវត្ថិភាពសម្រាប់អ្នក។ ពួកគាត់អាចផ្តល់ដំបូន្មានដល់អ្នក អំពីការហាត់ប្រាណប្រសើរបំផុតសម្រាប់ស្ថានភាពជាក់លាក់របស់អ្នក និងធានាថាអ្នកមិនមានហានិភ័យនៃការបណ្តាលឱ្យខ្លួនអ្នកមានការឈឺចាប់ ឬខូចខាតផ្នែកណាមួយបន្ថែមទៀតឡើយ។vi

woman with pain

ការបន្ថយការឈឺចាប់ និងគ្រប់គ្រងការឈឺចាប់នៅផ្ទះ

ក្នុងពេលដែលមានឱសថបន្ថយការឈឺចាប់ប្រភេទផ្សេងៗជាច្រើន ដែលអាចមានប្រសិទ្ធភាពបន្ថយការឈឺចាប់របស់អ្នក បណ្តោះអាសន្ន មានរឿងសាមញ្ញៗខ្លះដែលអ្នកអាចធ្វើនៅផ្ទះដើម្បីជួយគ្រប់គ្រងការឈឺចាប់របស់អ្នកបានផងដែរ។

ជាឧទាហរណ៍ អ្នកអាច៖

  • ស្អំទឹកកក – ប្រសិនការឈឺចាប់របស់អ្នកបណ្តាលមកពីរបួស ឬលក្ខខណ្ឌមួយផ្សេងទៀតដែលបណ្តាលឱ្យឈឺសាច់ដុំ ឬរលាក ការស្អំទឹកកកអាចជួយឱ្យអ្នកធូរស្បើយ។ ក្រណាត់ត្រជាក់ ឬទឹកកកច្រកថង់ អាចជួយបន្ធូរការឈឺចាប់ដោយការធ្វើឱ្យស្ពឹកនៅកន្លែងដែលរងការប៉ះពាល់ ព្រមទាំងបន្ថយការហូរឈាម ឬការរលាកណាមួយ។viii
  • ស្អំកម្តៅ – ក្រណាត់ក្តៅអ៊ុនៗ ឬបន្ទះកម្តៅនឹងជួយបង្កើនលំហូរឈាមទៅកន្លែងដែលរងការប៉ះពាល់ ឬឈឺចាប់ និងបន្ថយការគាំងសន្លាក់ណាមួយ ប៉ុន្តែជាការល្អបំផុតសូមកុំស្អំកម្តៅលើកន្លែងរបួសដែលកើតឡើងក្នុងរយៈពេលតិចជាង 48 ម៉ោង (អាចស្អំបានបន្ទាប់ពី 48 ម៉ោងក្រោយ)។viii
  • សាកល្បងសមាធិ –ត្រឹមត្រូវហើយ ការសមាធិអាចជួយបន្ថយការឈឺចាប់។ ការអនុវត្តវិធីសាស្រ្តឱ្យមានភាពធូរស្បើយសាមញ្ញៗ ដូចជាការផ្តោតអារម្មណ៍ ឬការហាត់ដកដង្ហើមអាចជួយបន្ថយការរលាក និងបន្ថយការឈឺសាច់ដុំ។ix, x ដោយសារតែការសមាធិជួយបន្ធូរភាពតានតឹង និងអនុញ្ញាតិឱ្យរាងកាយបញ្ចេញ endorphins –សារធាតុក្នុងខ្លួនពីធម្មជាតិបន្ធូរការឈឺចាប់ ដែលអាចជួយសម្រួលសាច់ដុំ និងសន្លាក់។ x ចូរនិយាយទៅកាន់គ្រូពេទ្យរបស់អ្នកដើម្បីស្វែងរកវិធីសាស្ត្រនៃការផ្តោតអារម្មណ៍ដែលអាចត្រឹមត្រូវសម្រាប់អ្នក។ ix
  • សម្រាក – ប្រសិនបើការឈឺចាប់ រារាំងអ្នកមិនឱ្យធ្វើចលនាធម្មតាបាន (ជាពិសេសប្រសិនបើវាបណ្តាលមកពីរបួស) កុំបង្ខំអី។ សម្រាកផ្នែកដែលរងការប៉ះពាល់ ឬកំពុងឈឺចាប់ រហូតទាល់តែអ្នកមានអារម្មណ៍ថាអាចធ្វើចលនាបានល្អប្រសើរ ឬទ្រទម្ងន់បានឡើងវិញ xi ហើយចូរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកព្យាបាលដោយចលនារបស់អ្នកមុនពេលធ្វើដូច្នោះ។ ពួកគាត់អាចឱ្យដំបូន្មានដល់អ្នកអំពីវិធីដែលល្អបំផុតដើម្បីព្យាបាលព្យាបាលការឈឺចាប់របស់អ្នក។

ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលមានគន្លឹះបន្ថែមអំពីរបៀបគ្រប់គ្រងការឈឺចាប់ជាក់លាក់របស់អ្នកនៅតាមផ្ទះ ។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ប្រភព

i. ការព្យាបាលការឈឺចាប់ ឬគ្រុនក្តៅរបស់កូនខ្ញុំ - paracetamol ឬ ibuprofen? NPS MedicineWise. https://www.nps.org.au/consumers/treating-my-child-s-pain-or-fever-paracetamol-or-ibuprofen. ទាញយកនៅថ្ងៃទី 09/11/20.
ii. Paracetamol. Health Direct. https://www.healthdirect.gov.au/paracetamol. ទាញយកនៅថ្ងៃទី 09/11/20.
iii. Ibuprofen សម្រាប់មនុស្សពេញវ័យ។ NHS. https://www.nhs.uk/medicines/ibuprofen-for-adults/. ទាញយកនៅថ្ងៃទី 09/11/20.
v. Codeine. MedlinePlus / បណ្ណាល័យវេជ្ជសាស្រ្តជាតិអាមេរិក។ https://medlineplus.gov/druginfo/meds/a682065.html. ទាញយកនៅថ្ងៃទី 09/11/20.
vi. ការឈឺចង្កេះ (ការព្យាបាល)។ NHS. https://www.nhs.uk/conditions/back-pain/. ទាញយកនៅថ្ងៃទី 09/11/20.
vii. ការណែនាំអំពីការហាត់ប្រាណបែប yoga. NHS. https://www.nhs.uk/live-well/exercise/. ទាញយកនៅថ្ងៃទី 09/11/20.
viii. រវាងការប្រើថង់ទឹកកក និងក្រណាត់ក្តៅអ៊ុនៗសម្រាប់ការឈឺចាប់។ Johns Hopkins Medicine. https://www.hopkinsmedicine.org/health/treatment-tests-and-therapies/ice-packs-vs-warm-compresses-for-pain. ទាញយកនៅថ្ងៃទី 09/11/20.
ix. វិធី 10 យ៉ាង ដើម្បីបន្ធូរការឈឺចាប់។ NHS. https://www.nhs.uk/live-well/pain/10-ways-to-ease-pain/. ទាញយកនៅថ្ងៃទី 09/11/20.
x. អ្នកអាចបន្ធូរការឈឺចាប់ជាមួយការសមាធិបានយ៉ាងដូចម្តេច។ Cleveland Clinic. https://health.clevelandclinic.org/how-you-can-ease-your-aches-and-pain-with-meditation/. ទាញយកនៅថ្ងៃទី 09/11/20.
xi. ការសម្រាក ទឹកកក ក្រណាត់ និង ការលើកអវៈយវៈដែលឈឺដាក់កល់ខ្នើយ និងលើកឱ្យខ្ពស់ (RICE). មហាវិទ្យាល័យវេជ្ជសាស្រ្ត Michigan សាកលវិទ្យាល័យ Michigan https://www.uofmhealth.org/health-library/tw4354spec. ទាញយកនៅថ្ងៃទី 09/11/20.

Learn More About Pain Relief

Panadol សម្រាប់មនុស្សពេញវ័យ

ការប្រើ Panadol ជាមួយឱសថផ្សេងទៀត

រោគសញ្ញាចំពោះមនុស្សពេញវ័យ​

Panadol សម្រាប់មនុស្សពេញវ័យ