Elderly healthcare

Panadol សម្រាប់មនុស្សពេញវ័យ

តើឱសថ Panadol ជាអ្វី?

Panadol គឺជានិម្មិតសញ្ញានៃឱសថបន្ធូរការឈឺចាប់ដែលគួរឱ្យទុកចិត្តបំផុតរបស់ពិភពលោក ដែលផ្សំឡើងពី paracetamol ហើយមានអ្នកប្រើប្រាស់ជាង 80 ប្រទេស រួមទាំងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក។

ជារៀងរាល់ថ្ងៃ នៅពេលការឈឺចាប់កើតឡើង មនុស្សពេញវ័យរាប់លាននាក់ស្វែងរកឱសថ Panadol ដើម្បីពួកគេអាចចៀសផុតពីការឈឺចាប់ –ដោយសារឱសថ Panadol ផ្តល់នូវការធូរស្បើយយ៉ាងមានប្រសិទ្ធភាព។

សូមស្វែងយល់បន្ថែមអំពីឱសថ Panadol នៅថ្ងៃនេះ។

តើឱសថ Panadol មានសកម្មភាពយ៉ាងដូចម្តេច?

Panadol គឺជាឱសថបន្ធូរការឈឺចាប់ដែលអាចរកទិញបានដោយមិនបាច់មានវេជ្ជបញ្ជា i, ii ដែលធ្វើឱ្យធូរស្បើយបណ្តោះអាសន្នយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបន្ថយការឈឺចាប់ រួមទាំងភាពមិនស្រណុកពាក់ព័ន្ធនឹងលក្ខខណ្ឌទូទៅផ្សេងៗជាច្រើន –រួមមានឈឺក្បាល ឈឺសាច់ដុំ ឈឺចាប់ពេលមករដូវ រលាកសន្លាក់/រលាកសន្លាក់ឆ្អឹង ឈឺធ្មេញ ឈឺក្បាលប្រកាំង រោគសញ្ញាផ្តាសាយ និងគ្រុនផ្តាសាយ។ii Panadol ក៏អាចជួយកាត់បន្ថយគ្រុនក្តៅនៅពេលដែលអ្នកក្ដៅខ្លួនខ្លាំង។ iii សារធាតុផ្សំសកម្មរបស់ Panadol គឺ paracetamol (ក៏ត្រូវបានស្គាល់ថាជា acetaminophen) ជាឱសថបន្ធូរការឈឺចាប់ទូទៅ។iv

សូមអាន និងស្វែងរកអ្វីគ្រប់យ៉ាងផ្សេងទៀតដែលអ្នកត្រូវដឹងអំពីឱសថ Panadol សម្រាប់មនុស្សពេញវ័យក្នុងគោលការណ៍ណែនាំដ៏សាមញ្ញនេះ ដែលនៅទីនេះយើងនឹងឆ្លើយសំណួរដែលត្រូវបានសួរជាញឹកញាប់អំពីការប្រើឱសថ Panadol – រួមមានកម្រិតប្រើដ៏ត្រឹមត្រូវរបស់ Panadol ដែលត្រូវលេប, ថាតើមានសុវត្ថិភាពដែរឬទេក្នុងការប្រើ Panadol ជាមួយឱសថផ្សេងទៀត ឬអំឡុងពេលមានផ្ទៃពោះ និងរបៀបប្រើ Panadol ឱ្យបានត្រឹមត្រូវ។

Happy Asian family watching a cartoon on the tablet in the living room

ការប្រើ Panadol សម្រាប់មនុស្សពេញវ័យ៖ សំណួរដែលត្រូវបានសួរជាញឹកញាប់

តើអ្នកគួរប្រើ Panadol ក្នុងកម្រិតប៉ុណ្ណា?

ប្រសិនបើអ្នកមានការឈឺចាប់កម្រិតស្រាលទៅមធ្យម Panadol អាចជួយផ្តល់ការធូរស្បើយខ្លះដល់ អ្នក។ iii

ផលិតផល Panadol សម្រាប់មនុស្សពេញវ័យមានច្រើនទម្រង់ – គ្រាប់ គ្រាប់រលាយក្នុងទឹក គ្រាប់ទ្រវែង គ្រាប់តូចទ្រវែង និងគ្រាប់សម្រាប់សុលរន្ធគូទ។

ជាទូទៅ កម្រិតណែនាំឱ្យប្រើរបស់ Panadol សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី 12 ឆ្នាំឡើងទៅគឺ 500 ទៅ 1000mg រៀងរាល់ 4-6 ម៉ោងតាមការចាំបាច់។ ចូរប្រាកដថាមិនត្រូវប្រើលើសកម្រិតអតិបរមា 4000mg នៃ Panadol ក្នុងរយៈពេល 24 ម៉ោងឡើយ។iii ,iv

ប្រសិនបើអ្នកមិនប្រាកដអំពីកម្រិតដែលត្រូវប្រើ Panadol ឱ្យបានត្រឹមត្រូវនោះទេ ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីរបស់អ្នកមុនពេលប្រើ។ ជានិច្ចកាលអ្នកគួរអានទាំងការណែនាំពីកម្រិតប្រើ និងការក្រើនរំឮកនៅលើបរិយាយប័ណ្ណឱសថមុនពេលប្រើផលិតផល Panadol ណាមួយ ដើម្បីអាចដឹងអំពីផលរំខានដ៏មានសក្តានុពលណាមួយ ឬហានិភ័យនៃការប្រើលើសកម្រិត។

សូមស្វែងយល់បន្ថែមពីកម្រិតដែលត្រូវប្រើ Panadol គ្រប់ប្រភេទឱ្យបានត្រឹមត្រូវសម្រាប់មនុស្សពេញ វ័យនៅលើទំព័ររបស់យើងខាងក្រោម។

តើការប្រើ Panadol អំឡុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរ ឬទេ?

ពិតមែនហើយ មិនខុសពីមនុស្សពេញវ័យផ្សេងទៀតឡើយ ស្រ្តីមានផ្ទៃពោះក៏អាចមានការឈឺចាប់ម្តងម្កាលដែរ – ហើយមិនចាំបាច់ត្រូវអត់ធ្មត់ទ្រាំឈឺចាប់អំឡុងពេលនោះទេ។

ក្នុងករណីដ៏ច្រើនលើសលុប Panadol ត្រូវបានចាត់ទុកថាមានសុវត្ថិភាពក្នុងការប្រើដើម្បីជួយបន្ធូរការឈឺចាប់អំឡុងពេលមានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន។iv,v

ទោះជាយ៉ាងណាក៏ដោយ ជានិច្ចកាលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកមុនពេលប្រើឱសថណាមួយនៅពេលមានផ្ទៃពោះ រួមទាំងឱសថ Panadol ផងដែរ។ គ្រូពេទ្យរបស់អ្នកគឺជាបុគ្គលដ៏ប្រសើរបំផុតក្នុងការឱ្យដំបូន្មាន ថាតើការប្រើ Panadol អំឡុងពេលមានផ្ទៃពោះមានសុវត្ថិភាពសម្រាប់អ្នក ឬអត់ ថាតើអ្នកអាចប្រើវាបានញឹកញាប់ប៉ុណ្ណា (ប្រសិនបើប្រើ) ហើយតើអ្នកអាចប្រឈមនឹងផលរំខានអ្វីខ្លះ។

សូមស្វែងយល់បន្ថែមអំពីការប្រើឱសថ Panadol អំឡុងពេលមានផ្ទៃពោះនៅលើទំព័ររបស់យើងខាង ក្រោម។

Father and son cooking together

តើអ្នកអាចប្រើឱសថ Panadol ជាមួយឱសថផ្សេងទៀតបានដែរ ឬទេ?

សម្រាប់មនុស្សពេញវ័យ មានឱសថជាច្រើនដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពក្នុងការប្រើជាមួយ Panadol រួមទាំងឱសថបន្ធូរការឈឺចាប់ទូទៅដូចជា ibuprofen, aspirin និង codeine។iv

ប៉ុន្តែទោះបីជាទូទៅការប្រើ Panadol ជាមួយឱសថទាំងនេះមានសុវត្ថិភាពក៏ដោយ ជានិច្ចកាលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីរបស់អ្នកមុនពេលប្រើ Panadol ជាមួយនឹងឱសថណាមួយផ្សេងទៀត ដើម្បីឱ្យប្រាកដថាអ្នកអាចប្រើរួមគ្នាបានពិតមែន។

ជាមួយគ្នានេះដែរមិនមានការណែនាំឱ្យប្រើ Panadol ជាមួយឱសថដែលមានផ្ទុក paracetamol ណាមួយផ្សេងទៀតឡើយ សូម្បីតែចំពោះមនុស្សពេញវ័យក៏ដោយ។ ការប្រើឱសថដែលផ្សំពី paracetamol ពីរមុខបញ្ចូលគ្នាអាចធ្វើឱ្យអ្នកមានហានិភ័យនៃការប្រើ paracetamol លើសកម្រិត។ ចូរពិនិត្យសារធាតុផ្សំដែលបានរាយនាមនៅក្នុងបរិយាយប័ណ្ណនៃឱសថណាមួយ ដែលអ្នកគ្រោងនឹងប្រើជាមួយ Panadol ជានិច្ច។ iv

សូមស្វែងយល់បន្ថែមអំពីការប្រើរួមគ្នារវាង Panadol ជាមួយឱសថផ្សេងទៀតនៅលើទំព័ររបស់យើងខាងក្រោម។

តើអ្នកអាចប្រើ Panadol នៅពេលមិនទាន់ហូបអាហារបានដែរ ឬទេ?

បាន Panadol អាចប្រើបានយ៉ាងមានសុវត្ថិភាពមិនថាពេលទទួលទានរួច ឬពោះទទេរក៏ដោយ។vii

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/  និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ប្រភព

i. ឱសថអាចទិញបានដោយមិនបាច់មានវេជ្ជបញ្ជា។ Health Direct. https://www.healthdirect.gov.au/over-the-counter-medicines. ទាញយកនៅថ្ងៃទី 12/11/20.
ii. ព័ត៌មានអំពីផលិតកម្មអូស្ត្រាលី៖ ឱសថគ្រាប់ PANADOL (PARACETAMOL) គ្រាប់/
PANADOL គ្រាប់តូចទ្រវែង (PARACETAMOL) គ្រាប់/ PANADOL គ្រាប់សម្រាប់សុលរន្ធគូទ (PARACETAMOL) គ្រាប់សម្រាប់សុលរន្ធគូទ. Medicines.Org. https://apps.medicines.org.au/files/gcppaimm.pdf. ទាញយកនៅថ្ងៃទី 26/11/20.
iii. Paracetamol. Health Direct. https://www.healthdirect.gov.au/paracetamol. ទាញយកនៅថ្ងៃទី 12/11/20.
iv. Paracetamol សម្រាប់មនុស្សពេញវ័យ។ NHS. https://www.nhs.uk/medicines/paracetamol-for-adults/. ទាញយកនៅថ្ងៃទី 12/11/20.
v. ឱសថបំបាត់ការឈឺចាប់ និងបន្ធូរការឈឺចាប់អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ NPS Medicinewise. https://www.nps.org.au/assets/f4cd8a064d47b62a-0e01df33044e-139fddfcb7c79fd0c38a7065fad62081b237334047fed3a63e4463e31f34.pdf. ទាញយកនៅថ្ងៃទី 02/11/20.
vi. តើខ្ញុំអាចឱ្យកូនខ្ញុំប្រើ paracetamol និង ibuprofen នៅពេលដំណាលគ្នាដែរឬទេ? NHS. https://www.nhs.uk/medicines/paracetamol-for-children/. ទាញយកនៅថ្ងៃទី 12/11/20.
vii. Acetaminophen. MedlinePlus / បណ្ណាល័យវេជ្ជសាស្រ្តជាតិអាមេរិច។ https://medlineplus.gov/druginfo/meds/a681004.html. ទាញយកនៅថ្ងៃទី 12/11/20.

ស្វែងយល់បន្ថែមអំពី Panadol សម្រាប់មនុស្សពេញវ័យ

Panadol សម្រាប់មនុស្សពេញវ័យ

ការប្រើ Panadol ជាមួយឱសថផ្សេងទៀត