Young pregnant woman relaxing on the couch

ការប្រើប្រាស់ Panadol អំឡុងពេលមានផ្ទៃពោះ

ការប្រើ Panadol អំឡុងពេលមានផ្ទៃពោះ

Panadol គឺជាឱសថបន្ថយការឈឺចាប់ដែលអាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ដែលមានប្រសិទ្ធភាពបណ្តោះអាសន្នបន្ថយការឈឺចាប់កម្រិតស្រាលទៅមធ្យមពាក់ព័ន្ធនឹងជំងឺទូទៅផ្សេងៗជាច្រើនដូចជា – ឈឺក្បាល ប្រកាំង រលាកសន្លាក់ឆ្អឹង រោគសញ្ញាផ្តាសាយនិងគ្រុនផ្តាសាយ ឈឺធ្មេញ ឈឺសាច់ដុំ ឈឺបំពង់ក និងឈឺចាប់ពេលមករដូវ។ Panadol ក៏អាចជួយកាត់បន្ថយគ្រុនក្តៅ នៅពេលដែលអ្នកក្ដៅខ្លួនខ្លាំង។

សមាសធាតុផ្សំសកម្មក្នុង Panadol គឺ paracetamol (acetaminophen) ជាឱសថបន្ថយការឈឺចាប់ទូទៅដែលជួយកាត់បន្ថយគ្រុនក្តៅ បំបាត់ការឈឺចាប់កម្រិតស្រាលទៅមធ្យម។i, ii

ប្រសិនបើអ្នកជាម្តាយដែលកំពុងពពោះ អ្នកប្រហែលជាចង់ដឹងហើយថាតើវាមានសុវត្ថិភាពសម្រាប់អ្នក ឬទេក្នុងការប្រើ Panadol អំឡុងពេលមានផ្ទៃពោះ។ ដំណឹងល្អគឺ អ្នកមិនបាច់ទទួលរងការឈឺចាប់ដែលរំខានដល់អ្នកជាប្រចាំថ្ងៃអំឡុងពេលមានផ្ទៃពោះឡើយ – អ្នកអាចស្វែងរកការព្យាបាលបាន។iii

សូមស្វែងយល់បន្ថែមពីការប្រើ Panadol អំឡុងពេលមានផ្ទៃពោះជាមួយការណែនាំដ៏សាមញ្ញនេះ ដែលវាក៏នឹងប្រាប់ផងដែរ ថាតើអ្នកអាចប្រើ Panadol នៅពេលទើបមានផ្ទៃពោះបានដែរឬទេ ហើយអ្នកអាចប្រើវាញឹកញាប់ប៉ុណ្ណា។

female doctor checking pregnant woman with stethoscope

តើ Panadol មានសុវត្ថិភាពក្នុងការប្រើនៅពេលមានផ្ទៃពោះដែរ ឬទេ?

ខណៈពេលដែលមិនមានចម្លើយ «ក្នុងវិសាលភាពមួយសក្តិសមសម្រាប់អ្នកម្ដាយគ្រប់រូប» ទៅលើសំណួរដែលសួរថា តើអ្នកគួរប្រើ Panadol នៅពេលមានផ្ទៃពោះដែរ ឬទេ (ដែលជានិច្ចកាលគួរត្រូវសម្រេចដោយគ្រូពេទ្យ) ក្នុងករណីភាគច្រើន ឱសថបន្ថយការឈឺចាប់ដែលផ្សំពី paracetamol ដូចជា Panadol ត្រូវបានចាត់ទុកថាមានសុវត្ថិភាពក្នុងការប្រើអំឡុងពេលមានផ្ទៃពោះ។ ព្រោះតែមិនមានភ័ស្តុតាងវេជ្ជសាស្ត្រច្បាស់លាស់បញ្ជាក់ថា paracetamol អាចបង្កគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃនៅពេលដែលប្រើនៅក្នុងកម្រិតដែលបានណែនាំ។ i, iii, vii

ជាក់ស្តែង paracetamol ត្រូវបានចាត់ទុកជាឱសថបន្ថយការឈឺចាប់ជម្រើសទីមួយសម្រាប់ប្រើអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូនដើម្បីព្យាបាលការឈឺចាប់កម្រិតស្រាលទៅមធ្យម និងគ្រុនក្តៅ ហើយវាត្រូវបានប្រើដោយស្ត្រីមានផ្ទៃពោះជា ច្រើន។iv

វាគឺជាការសំខាន់ដែលត្រូវកត់សម្គាល់ថាសុវត្ថិភាពរបស់ Panadol សម្រាប់ការប្រើអំឡុងពេលមានផ្ទៃពោះគឺជាភាពខុសគ្នាសំខាន់មួយរវាង paracetamol និង ibuprofen ដែលជាឱសថបន្ថយការឈឺចាប់ទូទៅប្រភេទផ្សេងទៀត។ Panadol និងឱសថ paracetamol ផ្សេងទៀតអាចត្រូវប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពអំឡុងពេលមានផ្ទៃពោះក្នុងករណីភាគច្រើន ហើយអ្នកគួរត្រូវចៀសវាងប្រើ ibuprofen (ឱសថបន្ថយការឈឺចាប់ប្រភេទប្រឆាំងការរលាកដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា) អំឡុងពេលមានផ្ទៃពោះ និងមិនត្រូវប្រើអំឡុងត្រីមាសទីបីឡើយ លុះត្រាតែត្រូវបានណែនាំដោយអ្នកជំនាញវេជ្ជសាស្រ្ត។ v

ដោយសារតែការប្រើ ibuprofen អំឡុងត្រីមាសទីបីនៃការមានផ្ទៃពោះពាក់ព័ន្ធជាមួយកំណើនហានិភ័យនៃផលវិបាកសម្រាប់ទារកក្នុងផ្ទៃ រួមទាំងបញ្ហាបេះដូង និងការថយចុះបរិមាណទឹកភ្លោះ (សារធាតុរាវថ្លាដែលព័ទ្ធជុំវិញគភ៌ពេលនៅក្នុងស្បូន ដែលសំខាន់សម្រាប់ការលូតលាស់ប្រកបដោយសុខភាពនៃរាងកាយ)។ v, vi

តាមពិតទៅ ទោះបីជា Panadol ជាទូទៅត្រូវបានចាត់ទុកជាជម្រើសព្យាបាលបន្ថយការឈឺចាប់សមស្រប ដើម្បីប្រើអំឡុងពេលមានផ្ទៃពោះភាគច្រើនក៏ដោយ ជានិច្ចកាលអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ឬអ្នកជំនាញវេជ្ជសាស្ត្រ មុនពេលប្រើ ឱសថក្រោមរូបភាពណាមួយ រួមទាំង Panadol ក្នុងពេលមានផ្ទៃពោះ ដើម្បីឱ្យប្រាកដថាវាជាការត្រឹមត្រូវ និងមានសុវត្ថិភាពសម្រាប់អ្នក។

នៅពេលប្រើ Panadol អ្នកត្រូវប្រាកដថាអ្នកបានអនុវត្តជានិច្ចតាមការណែនាំពីរបៀបប្រើដែលមាននៅក្នុងបរិយាយប័ណ្ណ ឱសថ។ ជាការណែនាំអ្នកត្រូវប្រើ Panadol តែក្នុងរយៈពេលខ្លីបំផុត និងក្នុងកម្រិតទាបបំផុតដែលផ្ដល់ប្រសិទ្ធភាពល្អ។i

asian man and his daughter hugging pregnant wife

ការប្រើ Panadol ក្នុងពេលទើបចាប់ផ្ដើមមានផ្ទៃពោះ

អ្នកប្រហែលជាចង់ដឹងហើយ ថាតើ Panadol មានសុវត្ថិភាព ឬទេសម្រាប់ប្រើលើស្រ្តីកំពុងពពោះនៅដំណាក់កាលដំបូងនៃគភ៌ (12 សប្តាហ៍ដំបូង)។ នេះគឺជាកង្វល់ធម្មតាមួយ ពីព្រោះវេជ្ជបណ្ឌិតជាច្រើននឹងណែនាំឱ្យស្រ្តីចៀសវាងប្រើឱសថណាមួយអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ។vii

ហេតុផលសម្រាប់ដំបូន្មាននេះគឺដោយសារតែរយៈពេល 12 សប្តាហ៍ដំបូងនៃការមានផ្ទៃពោះគឺជាដំណាក់កាលសំខាន់មួយនៃការលូតលាស់ទារកក្នុងផ្ទៃ (ជាពេលដែលសរីរាង្គខាងក្នុងចាប់ផ្តើមបង្កើត) ហើយឱសថមួយចំនួនអាចបង្កហានិភ័យចំពោះសុខភាពអំឡុងរយៈពេលប៉ុន្មានសប្តាហ៍ដ៏សំខាន់នេះ។vii

តាមពិតទៅដូចដែលបានរៀបរាប់ខាងលើ ជានិច្ចកាលអ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញវេជ្ជសាស្រ្តមុនពេលប្រើឱសថណាមួយ (រួមទាំង Panadol) មិនថាអ្នកនៅក្នុងដំណាក់កាលណានៃការមានផ្ទៃពោះនោះទេ។

ឱសថបន្ថយការឈឺចាប់ដូចជា Panadol អាចមានប្រយោជន៍យ៉ាងខ្លាំង ដូចជាចំពោះស្រ្តីជាច្រើននៅក្នុងដំណាក់កាលណាមួយនៃការមានផ្ទៃពោះមានការឈឺក្បាលញឹកញាប់ ពីព្រោះ Panadol ផ្តល់ប្រសិទ្ធភាពធ្វើឱ្យធូរស្បើយបណ្តោះអាសន្នពីការឈឺក្បាល។ viii, ix

ការឈឺក្បាលគឺជារោគសញ្ញាទូទៅមួយអំឡុងត្រីមាសទីមួយនៃការមានផ្ទៃពោះ តែមូលហេតុជាក់លាក់នៃការឈឺក្បាលនេះគឺជានិច្ចកាលមិនត្រូវបានដឹងច្បាស់លាស់ទេ។ ការផ្លាស់ប្តូរកម្រិតអ័រម៉ូនអាចជាមូលហេតុដែលត្រូវបន្ទោស ប៉ុន្តែស្រ្តេស ការអស់កម្លាំង ឬកង្វះជាតិកាហ្វេអ៊ីនភ្លាមៗ (ចំពោះស្រ្តីដែលលែងញ៉ាំកាហ្វេពេលព្រឹកនៅពេលមានផ្ទៃពោះ)ទាំងអស់នេះក៏ជាមូលហេតុដ៏ចម្បងនៃការឈឺក្បាលក្នុងពេលទើបមានផ្ទៃពោះផងដែរ។ix

មិនខ្វល់ថាមូលហេតុនៃការឈឺក្បាលរបស់អ្នកគឺជាអ្វី ឬជាទម្រង់ណាមួយនៃការឈឺចាប់កម្រិតស្រាលទៅមធ្យមដែលអាចកើតឡើងក្នុងពេលមានផ្ទៃពោះឡើយ Panadol អាចជួយផ្តល់ការធូរស្បើយខ្លះដល់អ្នក។ i, ii ជាថ្មីម្តងទៀត ជានិច្ចកាលសូមប្រាកដថាអ្នកបានពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកអំពីការប្រើឱសថអំឡុងពេលមានផ្ទៃពោះ មុនពេលប្រើ Panadol។

តើអ្នកអាចប្រើ Panadol ញឹកញាប់ប៉ុណ្ណានៅពេលមានផ្ទៃពោះ?

គ្រូពេទ្យរបស់អ្នកគឺជាមនុស្សប្រសើរបំផុតដែលផ្តល់ដំបូន្មានឱ្យអ្នក ថាតើអ្នកអាចប្រើ Panadol ញឹកញាប់ប៉ុណ្ណានៅពេលមានផ្ទៃពោះ (ប្រសិនបើប្រើ) ហើយតើប៉ុណ្ណាទៅជាកម្រិតប្រើដែលត្រឹមត្រូវសម្រាប់អ្នក។
ក្នុងករណីភាគច្រើន អ្នកនៅតែត្រូវបានណែនាំឱ្យប្រើ Panadol តែក្នុងរយៈពេលខ្លីបំផុត និងក្នុងកម្រិតទាបបំផុតដែលមានប្រសិទ្ធភាព។i

សម្រាប់មនុស្សពេញវ័យ កម្រិតណែនាំឱ្យប្រើជាធម្មតានៃ paracetamol គឺ 500 ទៅ 1,000mg រៀងរាល់ 4 ទៅ 6 ម៉ោងម្ដង ជាមួយនឹងកម្រិតអតិបរមា 4,000mg ក្នុងរយៈពេល 24 ម៉ោង។ ii
ជានិច្ចកាលចូរអនុវត្តតាមការណែនាំអំពីកម្រិតប្រើដែលមានក្នុងបរិយាយប័ណ្ណឱសថ នៅពេលប្រើឱសថក្រោមរូបភាពណា មួយ។ ប្រសិនបើការឈឺចាប់របស់អ្នកនៅបន្តកើតមាន ទោះបីអ្នកបានព្យាបាលជាមួយ Panadol រួចក៏ដោយ ចូរស្វែងរកដំបូន្មានវេជ្ជសាស្រ្តបន្ថែមមុនពេលបង្កើនកម្រិតប្រើ ឬចំនួនដងនៃការប្រើ។
សូមស្វែងយល់ពីផលិតផលបន្ថយការឈឺចាប់ Panadol គ្រប់ប្រភេទនៅថ្ងៃនេះ។

សូមអានការណែនាំជានិច្ច មុនពេលប្រើ

បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។

បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752

ប្រភព

i. តើខ្ញុំអាចប្រើ paracetamol នៅពេលខ្ញុំមានផ្ទៃពោះបានដែរ ឬទេ? NHS. https://www.nhs.uk/medicines/paracetamol-for-adults/. ទាញយកនៅថ្ងៃទី 02/11/20.
ii. Paracetamol. Health Direct (នាយកដ្ឋានសុខាភិបាលរបស់រដ្ឋាភិបាលអូស្ត្រាលី)។ https://www.healthdirect.gov.au/paracetamol. ទាញយកនៅថ្ងៃទី 02/11/20.
iii. ឱសថបំបាត់ការឈឺចាប់ និងឱសថបន្ធូរការឈឺចាប់ក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ NPS Medicinewise. https://www.nps.org.au/assets/f4cd8a064d47b62a-0e01df33044e-139fddfcb7c79fd0c38a7065fad62081b237334047fed3a63e4463e31f34.pdf. ទាញយកនៅថ្ងៃទី 02/11/20.
iv. ការប្រើ paracetamol អំឡុងពេលមានផ្ទៃពោះ និងការលូតលាស់ផ្នែកសរសៃប្រសាទរបស់កុមារ។ វេជ្ជសាស្រ្តនៃការលូតលាស់ & ប្រសាទវិទ្យារបស់កុមារ (2015). https://onlinelibrary.wiley.com/doi/epdf/10.1111/dmcn.12745. ទាញយកនៅថ្ងៃទី 02/11/20
v. តើខ្ញុំអាចប្រើ ibuprofen នៅពេលខ្ញុំមានផ្ទៃពោះបានដែរ ឬទេ? NHS. https://www.nhs.uk/medicines/ibuprofen-for-adults/. ទាញយកនៅថ្ងៃទី 02/11/20.
vi. ទឹកភ្លោះ។ MedlinePlus (បណ្ណាល័យវេជ្ជសាស្រ្តជាតិអាមេរិក). https://medlineplus.gov/ency/article/002220.htm. ទាញយកនៅថ្ងៃទី 02/11/20.
vii. វេជ្ជសាស្ត្រអំឡុងពេលមានផ្ទៃពោះ។ មហាវិទ្យាល័យវេជ្ជសាស្រ្ត Michigan សាកលវិទ្យាល័យ of Michigan. https://www.uofmhealth.org/health-library/uf9707/. ទាញយកនៅថ្ងៃទី 02/11/20.
viii. ការឈឺក្បាលអំឡុងពេលមានផ្ទៃពោះ។ NHS. https://www.nhs.uk/pregnancy/related-conditions/common-symptoms/headaches/. ទាញយកនៅថ្ងៃទី 02/11/20.
ix. ការឈឺក្បាលនៅពេលទើបមានផ្ទៃពោះ។ ផ្នែកសុខភាពកុមារនៃសាកលវិទ្យាល័យ Stanford. https://www.stanfordchildrens.org/en/topic/default?id=headaches-in-early-pregnancy-134-3. ទាញយកនៅថ្ងៃទី 02/11/20.

Son sitting on father's shoulders having fun outdoors

ប្រភេទផ្សេងៗនៃឱសថបន្ថយការឈឺចាប់

អានបន្ថែម

Peaceful young Asian couple relaxing on sofa with their hands behind heads

ការប្រើ Panadol ជាមួយឱសថផ្សេងទៀត

អានបន្ថែម

អត្ថបទដែលជាប់ពាក់ព័ន្ធ