មិនច្បាស់ក្នុងចិត្តថា តើអ្នកអាចប្រើ Panadol យ៉ាងមានសុវត្ថិភាពជាមួយឱសថផ្សេងទៀតមែនទេ?សូមស្វែងយល់បន្ថែមអំពីការប្រើ Panadol រួមជាមួយឱសថទូទៅផ្សេងទៀតក្នុងពេលតែមួយ ដោយមើលតាមការណែនាំដ៏សាមញ្ញរបស់យើង។
Panadol និង Nurofen ទាំងពីរមុខនេះគឺជាឱសថបន្ថយការឈឺចាប់ទូទៅដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ប៉ុន្តែពួកវាបញ្ចេញសកម្មភាពតាមរបៀបផ្សេងគ្នា ហើយមានសារធាតុផ្សំផ្សេងគ្នា។
សមាសធាតុផ្សំចម្បង ឬ ‘សកម្ម ’ក្នុង Panadol គឺ paracetamol ដែលជាឱសថបន្ថយការឈឺចាប់ទូទៅមួយ។I វាត្រូវបានគេប្រើយ៉ាងល្អបំផុតសម្រាប់ព្យាបាលការឈឺចាប់ពីកម្រិតស្រាលទៅមធ្យម – ដូចជាឈឺក្បាល រោគសញ្ញាផ្តាសាយនិងគ្រុនផ្តាសាយ ឬឈឺធ្មេញ ឬឈឺសាច់ដុំ ព្រមទាំងប្រើសម្រាប់ជួយបន្ថយគ្រុនក្តៅផងដែរ។ ii, iii
សមាសធាតុផ្សំសកម្មក្នុង Nurofen គឺ ibuprofen ដែលជាឱសថប្រឆាំងការរលាកមិនមែនស្តេរ៉ូអ៊ីត (NSAID)។I, iv នេះមានន័យថា Nurofen និងឱសថផ្សេងទៀតក្នុងក្រុម NSAIDs ទាំងអស់ អាចជួយបន្ថយការរលាកព្រមទាំងបន្ធូរការឈឺចាប់ ដូច្នោះហើយ វាត្រូវបានគេប្រើយ៉ាងល្អបំផុតសម្រាប់ព្យាបាលជំងឺដែលអាចបង្កឱ្យមានហើម ឬរលាក – ដូចជារបួស រលាកសន្លាក់ ឬឈឺចាប់ពេលមករដូវជាដើម។I, iv
ដូចនេះ តើអ្នកអាចប្រើ ibuprofen និង Panadol ក្នុងពេលជាមួយគ្នាបានដែរ ឬទេ?
បើនិយាយឱ្យស្រួលស្តាប់៖ គឺអ្នកអាចប្រើរួមគ្នាបាន។ ប្រសិនបើអ្នកមានអាយុលើសពី16ឆ្នាំជាទូទៅគេបានគិតថាវា មាន សុវត្ថិភាពក្នុងការប្រើឱសថដែលមានផ្ទុក ibuprofen និង Panadol ក្នុងពេលជាមួយគ្នា ពីព្រោះមិនមានភ័ស្តុតាងដែល អះអាងថាឱសថ ទាំងពីរនេះមានផលបង្កគ្រោះថ្នាក់ណាមួយនៅពេលដែលវាមានអន្តរអំពើនៅក្នុងរាងកាយឡើយ។v
តាមពិតទៅការស្រាវជ្រាវបង្ហាញថាការប្រើ Panadol និងឱសថដែលមានផ្ទុក ibuprofenប្រើជាមួយគ្នាអាចកាន់តែផ្តល់ភាពធូរ ស្បើយយ៉ាងមានប្រសិទ្ធភាពសម្រាប់ការឈឺចាប់មួយចំនួនជាជាងការប្រើឱសថតែមួយប្រភេទក្នុងចំណោមឱសថទាំងពីរ។ vi
ទោះជាយ៉ាងណាក៏ដោយ ជាការសំខាន់ត្រូវកត់សម្គាល់ថាការប្រើ Panadol និង Nurofen ជាមួយគ្នាគឺមិនត្រូវបានណែនាំ សម្រាប់ កុមារឡើយ លើកលែងតែជាការណែនាំពីអ្នកជំនាញវេជ្ជសាស្រ្ត។vii
ប្រសិនបើអ្នកមានចម្ងល់ថា តើអ្នកអាចប្រើផ្សំគ្នារវាង Panadol និង ibuprofen (ឬឱសថណាមួយផ្សេងទៀត) ដើម្បីព្យាបាល ការឈឺចាប់របស់អ្នកបាន ឬអត់នោះ សូមសាកសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក។ ពួកគេជាបុគ្គលប្រកបដោយចំណេះដឹងដ៏ប្រសើរក្នុងការឱ្យយោបល់អ្នកអំពីហានិភ័យខ្លាំងក្លា ឬផលរំខានផ្សេងៗនៃការប្រើ Panadol ជាមួយឱសថមួយផ្សេងទៀត។
សូមអានការណែនាំអំពីកម្រិតប្រើនៅលើបរិយាយប័ណ្ណឱសថមុនពេលប្រើ Panadol ឬឱសថណាមួយផ្សេងទៀតជានិច្ច។
ផ្ដល់ភាពធូរស្បើយពីការឈឺចាប់ប្រចាំថ្ងៃជាមួយនឹងឱសថ Panadol
សូមស្វែងរកឱសថបន្ថយការឈឺចាប់ប្រចាំថ្ងៃ Panadol គ្រប់ប្រភេទនៅថ្ងៃនេះហើយស្វែងរកប្រភេទដែលសក្តិសមសម្រាប់ អ្នក។
ប្រភេទនៃឱសថបន្ថយការឈឺចាប់ – សង្ខេប
ក្នុងករណីជាច្រើន ការប្រើ Panadol ជាមួយឱសថបន្ថយការឈឺចាប់ប្រឆាំងការរលាកផ្សេងទៀត (រួមទាំង Nurofen/ibuprofen) គឺមានសុវត្ថិភាព នៅពេលដែលឱសថទាំងពីរត្រូវបានប្រើតែមួយ ក្នុងកម្រិតដែលបានណែនាំ (ដូចតាមការណែនាំនៅលើបរិយាយប័ណ្ណឱសថ លើកលែងតែត្រូវបានបញ្ជាក់ច្បាស់ផ្សេងទៀតពីគ្រូពេទ្យ ឬឱសថការីរបស់អ្នក)។
ជាឧទាហរណ៍ Panadol អាចនឹងត្រូវបានគេប្រើយ៉ាងមានប្រសិទ្ធភាពរួមជាមួយឱសថប្រភេទ NSAIDs ដូចខាងក្រោម៖
ជាទូទៅឱសថទាំងនេះត្រូវបានគេស្គាល់ថាមានសុវត្ថិភាពពេលប្រើរួមជាមួយ Panadol ដើម្បីជួយផ្តល់ប្រសិទ្ធភាពកាន់តែខ្លាំងដើម្បីបន្ធូរការឈឺចាប់ តែអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកជានិច្ចសម្រាប់ព័ត៌មានបន្ថែម មុនពេលប្រើឱសថណាមួយខាងលើនេះរួមគ្នាជាមួយនឹង Panadol។
តើខ្ញុំអាចប្រើ Panadol ជាមួយឱសថបន្ថយការឈឺចាប់ទូទៅផ្សេងទៀតបានដែរ ឬទេ?
ដោយហេតុថាវាផ្សំឡើងពី paracetamol ដូចនេះ Panadol ក៏អាចត្រូវបានណែនាំដោយគ្រូពេទ្យ ឬឱសថការីរបស់អ្នកដើម្បីប្រើរួមជាមួយឱសថបន្ថយការឈឺចាប់ទូទៅដូចខាងក្រោម៖
ចូរពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលប្រើឱសថខាងលើ។ ត្រូវអនុវត្តតាមការណែនាំអំពីកម្រិតប្រើដែលមានក្នុងបរិយាយប័ណ្ណឱសថជានិច្ច។
តើខ្ញុំអាចប្រើ Panadol ជាមួយឱសថដែលផ្សំពី Paracetamol បានដែរឬទេ?
ទេ មិនមានការណែនាំឱ្យអ្នកប្រើ Panadol ជាមួយឱសថណាមួយផ្សេងទៀតដែលផ្សំពី paracetamol។ii
Panadol និងគ្រឿងស្រវឹង
អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកជានិច្ចប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ។ ករណីនៃវិបត្តិមុខងារថ្លើម និងការខូចថ្លើម ត្រូវបានគេរាយការណ៍ចំពោះអ្នកជំងឺដែលជាអ្នកទទួលទានគ្រឿងស្រវឹងច្រើនរ៉ាំរ៉ៃ។
បើចង់បានឱសថមានគុណភាពល្អ សូមទិញឱសថ ដែលមានបិទលតាបត្របញ្ជាក់លេខបញ្ជិកា CAM R4 2712 IP-04 (Panadol 500), CAM R2 0011 IP-10 (Panadol Extra), CAM R2 0012 IP-10 (Panadol Cold&Flu) តាមឱសថស្ថាន ឱសថស្ថានរង ដែលមានច្បាប់ និងស្លាកសញ្ញា Logo របស់ក្រសួងសុខាភិបាល។ ការផ្សព្វផ្សាយនេះត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល រួចមកហើយ។
បើមានប្រតិកម្មរំខានរបស់ឱសថ សូមរាយការណ៍មកនាយកដ្ឋានឱសថ តាមរយៈលេខទូរស័ព្ទ 012 673 268/ 089 498 883 ឫអ៊ីម៉ែល pv.center@ezecome.com.kh ឫ website: https://www.ddfcambodia.com/ និងលេខទូរស័ព្ទរបស់ក្រុមហ៊ុន DKSH 067 555 752
ប្រភព
ii. Paracetamol សម្រាប់មនុស្សពេញវ័យ។ NHS.. https://www.nhs.uk/medicines/paracetamol-for-adults/. ទាញយកនៅថ្ងៃទី 04/11/20.
iii. Paracetamol. NHS Inform (Scotland). https://www.nhsinform.scot/tests-and-treatments/medicines-and-medical-aids/types-of-medicine/paracetamol. ទាញយកនៅថ្ងៃទី 04/11/20.
iv. NUROFEN 200 mg TABLETS (PRODUCT INFO) Medicines.Org.UK. https://www.medicines.org.uk/emc/product/5936/smpc#PRODUCTINFO. ទាញយកនៅថ្ងៃទី 04/11/20.
v. តើខ្ញុំអាចប្រើ paracetamol និង ibuprofen ជាមួយគ្នាបានដែរឬទេ? NHS. https://www.nhs.uk/medicines/paracetamol-for-adults/. ទាញយកនៅថ្ងៃទី 04/11/20.
vi. ការប្រើ Paracetamol/ibuprofen រួមគ្នាសម្រាប់ការឈឺចាប់រ៉ាំរ៉ៃ។ NPS MedicineWise. https://www.nps.org.au/news/paracetamol-ibuprofen-combinations-for-acute-pain. ទាញយកនៅថ្ងៃទី 04/11/20.
vii. តើខ្ញុំអាចឱ្យកូនខ្ញុំប្រើ paracetamol និង ibuprofen ក្នុងពេលជាមួយគ្នាបានដែរ ឬទេ? https://www.nhs.uk/medicines/paracetamol-for-children/. ទាញយកនៅថ្ងៃទី 04/11/20.
viii. Voltaren® Gel (diclofenac sodium topical gel). U.S. Food & Drug Administration. https://www.accessdata.fda.gov/drugsatfda_docs/label/2009/022122s006lbl.pdf. ទាញយកនៅថ្ងៃទី 05/11/20.
ix. Diclofenac. NHS. https://www.nhs.uk/medicines/diclofenac/. ទាញយកនៅថ្ងៃទី 05/11/20.
x. Ponstan. NPS MedicineWise. https://www.nps.org.au/medicine-finder/ponstan-capsules. ទាញយកនៅថ្ងៃទី 05/11/20.
xi. Mefenamic acid with paracetamol. Drugs.Com. https://www.drugs.com/drug-interactions/mefenamic-acid-with-paracetamol-1545-0-11-2744.html. ទាញយកនៅថ្ងៃទី 05/11/20.
xii. Naprogesic. Health Direct. https://www.healthdirect.gov.au/medicines/brand/amt,53327011000036106/naprogesic. ទាញយកនៅថ្ងៃទី 05/11/20.
xiii. Naproxen. NHS. https://www.nhs.uk/medicines/naproxen/. ទាញយកនៅថ្ងៃទី 05/11/20.
xiv. Aspirin សម្រាប់បន្ធូរការឈឺចាប់. NHS. https://www.nhs.uk/medicines/aspirin-for-pain-relief/. ទាញយកនៅថ្ងៃទី 05/11/20.
xv. Codeine. NHS. https://www.nhs.uk/medicines/codeine/. ទាញយកនៅថ្ងៃទី 05/11/20.